ប្រទេសវៀតណាម៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ កងទ័ពជើងគោក ជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមដល់ បញ្ជាការដ្ឋានយោធភូមិភាគទី ៩ នៃកងទ័ពប្រជាជនវៀតណាម, គណៈកម្មាធិការប្រជាជនទីក្រុងកឹនថី និងមន្ទីពេទ្យពហុជំនាញហ្វាហាវ មេឌិច កឹនថី ។ គណៈប្រតិភូ កងទ័ពជើងគោក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន មេបញ្ជាការរង យោធភូមិភាគទី៩ លោក ង្វៀន ង៉ុក ហែ ( Nguyên Ngoc He) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនថឺ; ឧត្តមសេនីយ៍ត្រី វូ កៅគន់ ( Vu Cao Quan) សមាជិកក្រុមប្រឹក្សាភិបាលមន្ទីពេទ្យ ហ្វាហាវ មេឌិច កឹនថឺ ។ ជំនួសមុខឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក […]
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបជាមួយបងប្អូនប្រជាកសិករដែលស្នើសុំអន្តរាគមន៍ជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបជាមួយបងប្អូនប្រជាកសិករដោយផ្ទាល់ នៅទីតាំងដែលជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ក្រោមការសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សូមជម្រាបថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។ ជាដំណោះស្រាយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវដោយមានការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរដែនដី បានអន្តរាគមន៍បូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ បញ្ចូលក្នុងប្រឡាយមេហនុមាន […]
លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម
ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារគ្រប់ជំនាញ ក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ ។ ជាកិច្ចចាប់ផ្តេីមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមករា ជូនអង្គប្រជុំ។ ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី ឈិត ឈន ស្នងការរង បានអានផែនការការពារបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន និងវៀតណាម ដល់អង្គប្រជុំជូនជ្រាបផងដែរ ។ ជាមួយគ្នានោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ […]
សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ជនជាតិចិន និងវៀតណាមជាង300នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់ ស្ថិតក្នុងខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ ប្រតិបត្តិការឡោមព័ទ្ធទីតាំងអាផាតចិនមួយកន្លែងនេះ ដែលបានបង្កអោយមានការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី19 ខែមករា ឆ្នាំ2025 ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុង ភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កម្លាំងអគ្គស្នងការនគរបាលជាតិបានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជនជាតិចិន និងវៀតណាមជាង300នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់នៅចំណុចអគារ « មានជ័យ អាផាតមិន» ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានឃាត់ជនជាតិចិន និងជនជាតិវៀតណាម មានប្រុស-ស្រីជាង300នាក់ ដែលលួចលាក់បង្កប់បើក និងលេងល្បែងស៊ីសង អនឡាញខុសច្បាប់រួមនឹងដកហូតបានវត្ថុតាងសម្រាប់ដំណើរការល្បែងស៊ីសងផងដែរ។ ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា ៖ដោយយោងទៅតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិបានបញ្ជាអោយកម្លាំងជំនាញពាក់ព័ន្ធចុះទៅធ្វើការឡោមព័ទ្ធទីតាំងអគារអផាតមិនមួយកន្លែងនេះ ដែលបានលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ ។ បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា៖ ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិន និងជនជាតិវៀតណាម ចេញចូលនៅចំណុចអគារនេះ ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុស-ស្រីជាង300នាក់ ខាងលើរួមនឹងវត្ថុតាងយកទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
លោកឧត្តមសេនីយ៍ទោសិទ្ធឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធី សូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងស្នងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងស្នងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសឆ្នាំថ្មី២០២៥ ។ ពិធីនេះធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។ ពិធីនេះគឺធ្វើឡើងសំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និង សំម្ចាស់ទឹកម្ចាស់ដី ជួថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ២០២៥ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានថ្លែងនូវសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តី គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់លោកពូ […]
ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ទ្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ពោធិ៍សាត់ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ និង១០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកបាកាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវជាតិលេខ៥៥ ខាងត្បូងវត្តពោធិ៍មានបុណ្យ ស្ថិតនៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.៩៤ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ ២-អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ៣-ដែកកេះ០២ ៤-បារី ០១កញ្ចប់ ៥-កាបូបស្ពាយពីក្រោយ០១ ៦-ម៉ូតូ០១គ្រឿង ធន់ ហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់1O- 9535 ។ […]
វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ ៦៤%
នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។ សូមជម្រាបថា បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ៖ ទី១)ការងារស្តារអាងទឹករួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ទី២)ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមាន៖ ប្រឡាយមេ MC១-១ សម្រេចបាន៩៨% ប្រឡាយមេ MC១-២ សម្រេចបាន៨៥% ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤% ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦% និងប្រឡាយមេ MC៣-២ សម្រេចបាន៩៨.៥០% និងទី៣)ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ សូមបញ្ជាក់ថា […]
លោកវរសេនីយ៍ឯកប៉ែនសុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព !!!
(បន្ទាយមានជ័យ)៖នៅ ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំ នាយ-ពលទាហាន អង្គភាពចំណុះកងពល ធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង រយៈពេល១ថ្ងៃ ចំងាយ ១៥គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន។ វ រសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរងនាយសេនាធិការ កងពល បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ក្រៅពីការងារហ្វឹកហ្វឺនពង្រឹងសមត្ថភាព […]
សមត្ថកិច្ចបង្ក្រាបទីតាំងស្តុបឈើដុះស្លែ ចំនួន២កន្លែងនៅ កណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប….!
ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួល ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកវរ:សេនីយ៍ឯក នួន សារ៉ុន ស្នងការរង ទទួលការងារ ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយ លោក អុឹង វុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រះដាក់ ស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងស្តុកឈើដុះស្លែចំនួន២កន្លែងនៅកណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូបនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ទីតាំងទី០១ ម្ចាស់ឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាបវត្ថុតាងដកហូត.រួមមានម៉ាសុីរ៉ៃបញ្ឈរ ចំនួន០១ គ្រឿង.ផ្លែរណាចំនួន០១ខ្សែរ.រថយន្តម៉ាក KIA ចំណុះ ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164.ដុំកាមេរ៉ាសុវត្តិភាពចំនួន០១។ ទីតាំងទី០២ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប […]
ទាហានកងការពារព្រំដែនគោកលេខ៥០៣កំពុងតែ ឃុបឃិតគ្នា ជាមួយឈ្មួញចេញបទល្មើសឆ្លងដែននាំពលកនិងទំនិញចេញចូលទាំងយប់ទាំងថ្ងៃ…!
បន្ទាយមានជ័យ÷ តាមសេចក្តីរាយការណ៍មកថាកងការពារព្រំដែនគោកលេខ៥០៣ឋិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ លួចបើកដៃឲ្យក្រុមមេខ្យលនាំពលករខុសច្បាប់ចេញចូលតាមច្រករបៀងប៉ុស្ត៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រី(កែវ សារី)បើកដៃអោយឈ្មួញនឹងមេខ្យលនាំងទំនិញនឹងពលករយ៉ាងពេញបន្ទុក វិញហើយ ក្រោយបិទរឺផ្អាកមួយរយ:ពេលជាច្រើនឆ្នាំ។ ដែលកំពុងផ្ទើននិងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលលួចបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ច្រករបៀងដែលគ្រប់គ្រងដោយ(លោកវរសេនីយទោររឿន សារិទ្ធ) មេបញ្ជាការកងការពារព្រំដែនគោរ៥០៣បានចាប់ផ្តើមបើកដៃឲ្យលោក(កែវសារី)ឃុនខិតជាមួយមេខ្យលនិងឈ្មួញរកសុី នាំពលករនិងទំនិញយ៉ាង គគ្រឹក្សគគ្រេង ចេញចូលប្រទេសថៃនឹងកម្ពុជាដោយខុសច្បាប់។ តាមការជាក់ស្តែងកាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៤នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រីកែវ សារីទាហាន៥០៣ ឋិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ថ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំអនុវត្តតាមអនុសាស្ត្ររបស់សម្ដេចក្រឡាហោម សរ ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃឡើយ។ បើយោងតាមប្រសាន៍របស់សម្តេចក្រឡាហោម ស ខេង អតិនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកន្លងទៅក៏បានបញ្ជារឲ្យកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទឲ្យអស់គ្រប់ច្រករបៀង ព្រោះច្រករបៀង អាចឲ្យមានករណីអំពើរត់ពន្ធអាវុធ គ្រឿងញៀន ទំនិញគេចពន្ធ និង ការជួយដូរមនុស្សខុសច្បាប់ផងដែរ។ តែអ្វីគួរឲ្យហួសចិត្តនោះ គឺ ច្រករបៀងមួយកន្លែងដែល គ្រប់ដោយកងអនុសេនាតូចស្នើជើង៥០៣ បានធ្វើការបើកភ្លើងខៀវឲ្យក្រុមមេខ្យលនិងឈ្មួញនាំពលករនិងទំនិញចូលកម្ពុជានឹងថៃផ្គើននិងបទបញ្ជារថ្នាក់លើទៅវិញ។ សូមបញ្ជាក់ថា […]