ព័ត៌មានសន្តិសុខសង្គម

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន…

(បន្ទាយមានជ័យ): នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងលុះដល់ចំណុចម្តុំរោងចក្រទុយោទឹក ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សរកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ថាន ដាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ សំ លីន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ, ៣-ឈ្មោះ កាន ថាមសុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ ដោយមានការសង្ស័យកម្លាំងបានឃាត់សួរនាំ ព្រមទាំងធ្វើការត្រួតពិនិត្យឆែកឆេរ និងបានធ្វើតេស្តទឹកមូត្ររកឃើញសារធាតុញៀនលើជនសង្ស័យទាំងបីនាក់ ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងតាមការធ្វើតេស្តលើទឹកនោមជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោតសម្លាប់ខ្លួន នៅកាស៊ីណូក្រោនរីសត

បន្ទាយមានជ័យ: បន្ទាប់ពីមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៉ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។ ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ37ឆ្នាំ ជនជាតិឥណ្ទូនេស៉ី ជាបុគ្គលិកកាស៉ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារ ក្នុងកាស៉ីណូ ទើបបង្កឲ្យមានហឹង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៉ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។ ភ្លាមៗនោះដែរកម្លាំងនគរបាលយើងបាន ឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៉ីចំនួន៥នាក់យកមកសួរនាំ រួមមាន: ១-ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃ ដល់), ២-ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣-ឈ្មោះ៖ GERY […]

ព័ត៌មានសង្គម

អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម…

——-រិះគន់ស្ថាបនា——– បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្នុងនោះរាជធានីភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។ អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើងសង្កេតឃើញថាមានបណ្តាមេដឹកនាំមន្ទីរជាច្រើនធ្វើការដោយយកចិត្តទុកបំផុតជាមួយអ្នកសារព័ត៌មានក្នុងតំបន់របស់ខ្លួន ដោយឡែកមានតែមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌ក្នុងខេត្តទេ ។ អ្នកសារព័ត៌នៅខេត្តបន្ទាយមានជ័យអាចចាត់ទុកថា ពួកលោកខំស្វះស្វែងរកចំណេះដឹងបន្ថែម មានតែខិតខំទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ។ លោក សេក សុខុម ដែលក្នុងនាមជាប្រធានមន្ទីរ មិនបង្កើតកម្មវិធីអ្វីមួយអោយមានសាមគ្គីភាពរវាងអ្នកសារព័ត៌មានក្នុងខេត្តឡើយ មានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេខ សុខុម ដាក់រៀបចំតែបក្ខពួកលោកប៉ុន្នោះ លោក សេក សុខុម ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនសូវបានផ្តល់ភាពកក់ក្តៅដល់អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យឡើយ ។ ជាចុងក្រោយអ្នកសារព័ត៌យើងខ្ញុំស្នើរសុំទៅក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភត្រា ជាប្រមុខ មេត្តាផ្តល់អនុសាសន៍ជូនលោក សេក […]

ព័ត៌មានជាតិ ព័ត៌មានសង្គម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក

នាថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២៥ ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក។ ជាងនេះទៅទៀត ក្រសួងក៏បានពិនិត្យមើលលើដំណាំពាណិជ្ជកម្ម ការនាំចេញនៅហ្នឹងកន្លែង(ដំណាំដំណោចជុំវិញផ្ទះ) ។ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសង្គម

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវហើយគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែបយ៉ាងស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាននិងសាធារណមតិ។ នៅក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី […]

ព័ត៌មានសង្គម

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ..!!!

បន្ទាយមានជ័យ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបអេស៊ីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងផែនសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ដោយមានណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមទាំងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ។ លោកវរសេនីយ៍ទោ បោន ភក្ត្រា បញ្ជាក់ថា៖ ការចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរ របស់ក្រុមការងារជំនាញ គឺណែនាំឲ្យអ្នកធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំង បានបិទស្លាកចំណាំងផ្លាតផ្សេងៗនៅលើយានយន្ត គ្រប់ប្រភេទ និងចែកមួកសុវត្ថភាពដល់ប្រជាពលរដ្ឋធ្វើដំណើរប្រមាណ១០០មួក។ លោកវរសេនីយ៍ទោ បោន ភក្ត្រា […]

ព័ត៌មានសន្តិសុខសង្គម

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា

(បន្ទាយមានជ័យ): នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាដោយចេតនា បង្កដោយជនសង្ស័យឈ្មោះ បួន សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ បានធ្វើសកម្មភាពយកដុំថ្ម និងដំបងឈើវ៉ៃមកលើក្បាលជនរងគ្រោះឈ្មោះ ឆាយ ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នាបណ្តាលឱ្យត្រូវចំក្បាលបែកសន្លប់ ។ បន្ទាប់ពីទទួលបានបណ្តឹងបន្ទាន់ខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេី រួមទាំងដកហូតវត្ថុតាងបំណែកដុំឥដ្ឋខ្យល់ចំនួន០១ដុំ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតីវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនបានទៅឃាត់ពូ ឈ្លោះគ្នាជាមួយកូន ពេលត្រឡប់មកវិញស្រាប់តែមានបំណែកដុំឥដ្ឋខ្យល់ បានគប់មកលើខ្លួនតែមិនបានត្រូវនោះទេ មិនដឹងថាអ្នកណាជាអ្នកគប់ខ្លួន ដោយមានចិត្តខឹងខ្លួនក៏បានរើសបំណែកដុំឥដ្ឋខ្យល់នោះគប់ទៅវិញស្រាប់តែត្រូវចំឈ្មោះ ឆាយ ធឿន ដែលកំពុងតែដើរទៅផ្ទះចំក្បាលបណ្តាលឱ្យបែកហូរឈាមសន្លប់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ […]

ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច៕

បន្ទាយមានជ័យ​៖បន្ទាប់ពីកើតមានករណីចាងហ្វាងសារព័ត៌មាន ចំនួន ២រូប គឺលោក ឡាយ សុជាតិ និងលោក ដួង អក្ខរា ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ច រកឃើញថា បានផ្សព្វផ្សាយយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោម៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) មានកិត្តិយស សូមជម្រាបជូនសាធារណជន និងសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ លោក ឡាយ សុជាតិ ចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ 24/24ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានសមត្ថកិច្ច រកឃើញថា ជាការផ្សព្វផ្សាយមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល។ ក្នុងនោះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីនេះផងដែរ។ ក្នុងជំហានបឋមនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រកាសគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច លើករណីនេះ រួមទាំងករណីកន្លងមក ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ […]

ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី អនុវត្តន៍តាមដីកា ពាក់ព័ន្ធ ករណីធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ ទោស…

(បន្ទាយមានជ័យ): នៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចាប់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ គង់ គីង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៖២២៥ ព្រទ.I«ឃ»/២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ករណី ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅ ចំណុចភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕/

ព័ត៌មានជាតិ

ពិធីប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការ កម្លាំងអន្តរាគមន៍៧០៥ របស់យោធភូមិភាគទី៥

(ចេញ​ផ្សាយ​ពីបន្ទាយមានជ័យ)នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ពិធីប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការ កម្លាំងអន្តរាគមន៍៧០៥ របស់យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅអគារសេនាធិការ ទីបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង ទាំងអស់ក្នុងទីបញ្ជាការយោធភូមិភាគទី៥ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងរយៈពេលមួយឆ្នាំនេះ។ ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្ដាំផ្ញើសូមឱ្យយោធិនដែលទើបទទួលបានការតែងតាំងផ្លាស់ប្ដូរមុខងារថ្មី សូមឱ្យយកស្មារតីទទួលខុសត្រូវខ្ពស់បំពេញតួនាទីភារកិច្ចឲ្យបានជោគជ័យតាមការប្រគល់ជូនរបស់ថ្នាក់លើ បន្តចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ចលនាខុសច្បាប់ រក្សាសុខសន្តិភាព និងចូលរួមជួយសង្គម យកចិត្តទុកដាក់ការងារហ្វឹកហ្វឺន អនុវត្តតាមផែនការថ្នាក់លើ បំប៉នយោធាចារ្យ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលទ័ពជំនាញ អង្គភាពមិនត្រូវឲ្យមានកងទ័ពប្រើប្រាស់ ជួញដូរគ្រឿងញៀន បើមានគ្រឿងញៀនត្រូវដេញចេញពីជួរកងទ័ព អប់រំដល់កងទ័ពឲ្យបង្កើនឆន្ទៈ ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រ។ ចុងបញ្ចប់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រគល់អាវកីឡា ជូនដល់កងកម្លាំងអន្តរាគមន៍ផងដែរ៕