ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៅព្រឹកថ្ងៃអាទិត្យទី 3 ខែវិច្ឆិកា ឆ្នាំ 2024 នេះ៖
សូមជម្រាបជូននូវដំណឹងល្អសម្រាប់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតទាំងអស់ឱ្យបានជ្រាប៖
ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។
ជាក់ស្តែង ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន ០៣ ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល