ប៉ោយប៉ែត៖នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤ ក្រោយពីមានការចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់ការផ្សព្វផ្សាយរាល់ល្បែងអនឡាញគ្រប់ប្រភេទលោកឧត្តមសេនីយ៍ទោរសិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជារទៅដល់កម្លាំងអធិការគ្រប់ក្រុងស្រុក អោយធ្វើការចុះអប់រំនិងផ្សព្វផ្សាយ សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចង្អកបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោរ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិង ប៉ោន ភក្រ្តាអធិការងចរាចរណ៍ក្រុង ដោយមានចូលរួមពីមេប៉ុស្តិ៍ទាំង 5 សង្កាត់ មានសង្កាត់ និមិត្ត សង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ធ្វើការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បានបន្តប្រាប់អង្គភាពសារព័ត៌មាន(ម៉ានដេដេលីញ៉ូរស៍)យើងអោយបានដឹងថាក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូពាក់ព័ន្ធនឹងល្បែងអនឡាញ អោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះអប់រំរហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
Month: December 2024
ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។
សេចក្តីថ្លែងការណ៍បដិសេធ ថ្មីៗនេះ មានការរាយការណ៍ថា មានជនខិលខូចមួយចំនួនបានប្រើប្រាស់រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគ្មានការអនុញ្ញាតស្របច្បាប់។ ជនទាំងនេះបានប្រើប្រាស់ព័ត៌មានរូបនោះដើម្បីបង្កើតគណនីតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗក្នុងគោលបំណងទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ និងសកម្មភាពខុសច្បាប់។ សកម្មភាពទុច្ចរិតនេះបាននាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងព័ត៌មាន ស្ថាប័នរដ្ឋ និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។ ដើម្បីជៀសវាងការផលប៉ះពាល់នានា សូមសាធារណជនកុំជឿលើព័ត៌មាននេះឲ្យសោះ ឬការទាក់ទងដែលមិនមានប្រភពអាចទុកចិត្តបាន។ ក្រសួងព័ត៌មានក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលបានទទួលការទាក់ទង ឬសារដែលចោទប្រកាន់ពីសកម្មភាពបែបនេះ រាយការណ៍ទៅអាជ្ញាធរដើម្បីទប់ស្កាត់ និងចាត់វិធានការណ៍ច្បាស់លាស់លើជនល្មើស។ ក្រសួងព័ត៌មានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងសហការជាមួយអាជ្ញាធរដើម្បីរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម។