ព័ត៌មានសន្តិសុខសង្គម

កន្លែងភ្នាល់ជល់មាន់ដាក់ប្រាក់មួយកន្លែងនៅស្រុកគាស់ក្រឡត្រូវសមត្ថកិច្ចបង្រ្កាបខណ:ពួកគាត់កំពុងប្រព្រឹត្តិ

បាត់ដំបង៖ទីតាំងប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ដាក់ប្រាក់មួយកន្លែងស្ថិតនៅភូមិទួលម្ទេសឃុំធិបតីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចបង្រ្កាបខណ:ពួកគាត់កំពុងប្រព្រឹត្តិនាវេលាម៉ោង១៥និង២៦នាទីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញ ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិ ការដ្ឋាននគរបាល ស្រុកគាស់ក្រឡ ដឹកនាំបង្រ្កាបដោយឃាត់អ្នកប្រព្រឹត្តិចំនួន ០៣នាក់ក្នុងពេលដែលអ្នកផ្សេងទៀតរត់គេចខ្លួនពីសង្វៀនមានទៅបាត់ និងដកហូតបាន៖ -ម៉ូតូ ០៧គ្រឿង -មាន់ជល់ ០២ក្បាល -ជញ្ជីងថ្លឹងមាន់ចំនួន០១ -សង្វៀនកៅស៊ូចំនួន០១ -ភួយកំរាលចំនួន០១ -ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១ -ស្បែកជើងចំនួន០២គូ -ស៊ុមក្រុងមាន់ចំនួន០១ -កន្ត្រកយួរដៃចំនួន០១ នៅពេលសាកសួរកាលពីម្សិលមិញនៅអធិការដ្ឋាន សមត្ថកិច្ចនគរបាលស្រុកពេលនេះសមត្ថកិច្ចបន្តនីតិវិធី ជាបន្តទៀត៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅចុះល្បាតត្រួតពិនិត្យនឹងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ដឹកនាំកម្លាំងប៉ុស្តិ៍ដោយលោកអនុសេនីយ៍ឯក ធា ភាព នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅនីមួយៗ ពិសេសតាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងក្រុងប៉ោយប៉ែត ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។ ទន្ទឹមគ្នានេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យអាវុធ ទប់ស្កាត់អ្នកបើកមានជាតិស្រវឹង ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញទូទាំងខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបញ្ហាផ្សេងៗទៀត នៅតាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស ដើម្បីឲ្យបានយល់ដឹងបន្ថែម។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរ​ និង​ប្រេីប្រាស់​លេី​ដងផ្លូវ​ដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា៕

ព័ត៌មានសន្តិសុខសង្គម

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងគ្រប់…..

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន កងម្លាំងកងអនុសេនាតូច និងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោក ៨០៧, ៨១៥, ៨៩១, ៩១១ ដែលឈរជើងតាមគោលដៅសំខាន់ៗ និងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ត្រូវរឹតបន្តឹង ការងារការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណះ គ្រប់គោលដៅដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះសម្បត្តិរួចរាល់ដើម្បីទប់ស្កាត់ក្រុមបង្កចលាចលសង្គម ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា កម្លាំងនគរបាលនគរបាលខេត្តបន្ទាយមានជ័យ គ្រប់អង្គភាពចំណុះ បានបន្តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ក្មេងទំនើង និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម នៅសណ្ឋាគារតារាអង្គរ

សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម នៅសណ្ឋាគារតារាអង្គរ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមសរុប ៥៨នាក់ ស្រី ១៨នាក់។ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង […]

ព័ត៌មានសន្តិសុខសង្គម

ដើម្បីពន្លឿនប្រសិទ្ធភាពការងារ នគរបាលខេត្តព្រៃវែង បន្ត​ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងចុះចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ

ខេត្តព្រៃវែង ៖ ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ កម្លាំងនគរបាលជំនាញអត្តសញ្ញាណប័ណ្ណ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ទូទាំងខេត្តព្រៃវែង បានបន្តចុះថតអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋានឃុំ/សង្កាត់ និងបានធ្វើសៀវភៅគ្រួសារប្រភេទ (ក២) និង (ក៤) ចែកជូនប្រជាពលរដ្ឋ ដោយប្រគល់ឱ្យទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលដើម្បីចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ។ ស្របពេលជាមួយគ្នានោះ​ នគរបា លខេត្តព្រៃវែងក៏បានឆ្លៀតឱកាស សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវកលក់ដូរ​ ដើម្បីសាកសួរអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សេងៗ​ ជាពិសេស​បញ្ហា​ក្មេង​ទំនើង​ និងក្មេង​គេច​សាលា​ ក្នុង​មូលដ្ឋាន​ផងដែរ​  ៕

ព័ត៌មានជាតិ

ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអគ្គីសនី នៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ សិស្ស និស្សិត យុវជន មិនត្រូវ ចាប់មុខជំនាញតាមគ្នីគ្នាដោយមិនដឹងពីគោលដៅរបស់ខ្លួនច្បាស់លាស់ រួចតាំង ខំប្រឹងតាមមិត្តិភ័ក្ត្រមានលទ្ធភាពខ្ពង់ខ្ពស់ហើយជំនាញនោះប្រើពេលវេលាវែងឆ្ងាយ ថែមទាំងការងារចង្អៀត ពិសេសអ្នកដែលក្សត់ខ្សោយខាងជីវភាព មិនត្រូវមើលរំលងមុខជំនាញដែលទីផ្សារការងារត្រូវការច្រើន ហើយងាយរកធ្វើនោះទេ ។ ហើយមុខជុំនាញ បួនដែលឆ្លើយតបទីផ្សាការងារ រួមមាន ជំនាញអគ្គិសនី ជំនាញផ្នែកគ្រឿងយន្ត កសិកម្ម និង ភាសា រួមទាំងកុំព្យុទ័រ ។ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអគ្គីសនី នៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម កែ គឹមយ៉ាន បន្តថា ប្រមុខថ្នាក់ដឹនាំរដ្ឋាភិបាល បានយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន យុវនារី ទាំងក្នុងនិងក្រៅសាលា ដើម្បីមានជីវភាពនិងអនាគតល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់ថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច១មុខ និងស្របគោលដៅអភិវឌ្ឍប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ […]

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្នុងរយៈពេល០១ ឆ្នាំពេញ នៃរាជរដ្ឋាភិបាលអាណត្តិទី០៧

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្នុងរយៈពេល០១ ឆ្នាំពេញ នៃរាជរដ្ឋាភិបាលអាណត្តិទី០៧។ ការសម្រេចបាននូវសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត វាងវៃ ស្វាហាប់ ថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ ការងារយុវជន ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការបើកឱកាសឲ្យមានការបញ្ចេញយោបល់ ក៏ដូចជាចូលរួមអនុវត្តការងារសំខាន់ៗ ក្នុងទិសដៅរួមនោះ គឺការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនាមជាយុវជនបន្តវេន ស.ស.យ.ក. សូមប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់បុព្វហេតុ ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស តាមរយៈការចូលរួមកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជនជាតិថៃដែលចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជាជនជាតិថៃដែលចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ៥នាក់បាន១.ឈ្មោះ ចាន់ កុសល់ ភេទប្រុសអាយុ៤៥ឆ្នាំ ២.ឈ្មោះ ម៉ី កុសល់ ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ សុខ ម៉ៅ ភេទប្រុសអាយុ៤៥ឆ្នាំ ៤.ឈ្មោះ ជា ទីងសាន ភេទប្រុសអាយុ២៤ឆ្នាំ ៥.ឈ្មោះ ប្រាផាន អូរ៉ាន់នីត ភេទប្រុសអាយុ៤០ឆ្នាំ(ជនជាតិថៃ)ដែលស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជាជនជាតិថៃនិងរឹបអូសវត្ថុតាងប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នៅចំណុចផ្សាររ៉ាស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវរៈសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជនជាតិថៃបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉លោយប៉ែតដោយយោងតាមចម្លើយសារភាពនិងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕