ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចថៃបង្គ្រាប់បានគ្រឿងញៀនចំនួន ជាង4សែនគ្រាប់បម្រុងនិងលួចឆ្លងដែនមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ខេត្តស្រេះកែវ៖ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖ មុនពេល សមត្ថកិច្ច ថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យគាត់ដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ គាត់បានបន្តទៀតថា នៅពេលគាត់លើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលីខោអាវធ្ងន់ខុសពីធម្មតា សង្ស័យក៏បើកមើលក៏ប្រទះឃើញកញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ប្រាប់ សមត្ថកិច្ចថៃឲ្យចាប់តែម្តង ហើយក៏បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃដែលជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយាយជាមួយកម្មករអូសរទេះហើយក៏ដើរឆ្លងចូលមកខាងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។ ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤០០.០០០គ្រាប់ ខណៈនេះកំពុងសួរនាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕

ព័ត៌មានជាតិ

សកម្មភាពការងារប្រចាំថ្ងៃរបស់ កម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ ល្បាតចល័តជាប្រចាំ

ខេត្តព្រៃវែង ៖ ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៤នេះកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ ល្បាតចល័តការពារសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់នូវរាល់ បទល្មើសនានាដែលអាច និងកើតមានឡើង ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន (កម្ពុជា -វៀតណាម)ជាប្រចាំ ។ គួរបញ្ជាក់ផងដែរថា កម្លាំងវរ សេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ បានសហកាជាមួយកម្លាំងយោធាការពារព្រំដែន ល្បាតចល័តការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្កាទប់ស្កាត់រាល់ការកើតឡើងនៅបទល្មើសនានាតាមបណ្តោយខ្សែបន្ទាត់ការពារព្រំដែន( កម្ពុជា – វៀតណាម) ទាំងយប់ទាំងថ្ងៃជាប្រចាំ និងត្រៀមអន្តរាគមន៍ជាប់ជានិច្ចដើម្បីទប់ស្កាត់នៅរាល់បាតុភាពដែលកើតឡើងដោយប្រការណាមួយ ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅស្នាក់ការសមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិការ មកពីបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំពិភាក្សានេះ គឺផ្តោតលើការចាត់តាំងក្រុមការងារចុះធ្វើបច្ចុប្បន្នភាព ចំពោះគ្រួសារអតីតយុទ្ធជន ដែលជាសមាជិក សមាជិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងនៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងកសិកម្ម នៅស្រុកភ្នំស្រុក ដើម្បីកំណត់ចំនួនមនុស្ស ចំនួនគ្រួសារ ចំនួនដី ចំនួនផ្ទះជាក់លាក់ និងបង្កភាពងាយស្រួលដល់គណកម្មការសមាគមគ្រប់គ្រង។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានជម្រុញដល់ថ្នាក់ដឹកនាំដែលជាសមាជិក មកពីគ្រប់បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ លើតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេសត្រូវឆ្លើយតបសំណូមពរ ឬដោះស្រាយបញ្ហាប្រឈមនានាជូនគ្រួសារអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

ព័ត៌មានសន្តិសុខសង្គម

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូជ្រៅ បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង

បន្ទាយមានជ័យ ៖នាថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលសង្កាត់អូជ្រៅដឹកនាំដោយលោក អនុសេនីយ៍ឯក ធា ភាព នាយរងប៉ុស្តិ៍ បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យ ទប់ស្កាត់ ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិសាស្ត្រ នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ បានអនុវត្ត​ដូច​ភ្លៀង​រលឹម​ជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ​ដែលធ្វើ​ដំណើរ​លើដងផ្លូវ ។

កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងមិនត្រូវដឹកសំពីងសំពោងលើសចំណុះ រថយន្តកែច្នៃតទ្រុង ខុសលក្ខណ:បច្ចេកទេស ខុសទៅនឹងច្បាប់កំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង

ព្រៃវែង ៖នាថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្ត​ដូច​ភ្លៀង​រលឹម​ជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ​ដែលធ្វើ​ដំណើរ​លើដងផ្លូវ ។

កំពង់ឆ្នាំង ៖ ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងមិនត្រូវដឹកសំពីងសំពោងលើសចំណុះ ខុសទៅនឹងច្បាប់កំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តកំពង់ឆ្នាំង ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញទូទាំងខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះផ្សព្វផ្សាយ សម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ និងចុះផ្សព្វផ្សាយជាប្រចាំ​ តាមបណ្ដាសាលារៀន ទីផ្សារ និងដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលឆ្លងផ្លូវចូល និងចេញ ពីសាលារៀន ទីផ្សារ ទីប្រជុំជននានា នៅតាមរោងចក្រសហគ្រាសតូចធំជាដើម ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរ​តាមដង​ផ្លូវ​នានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពេលបើកបរ​ និង​ប្រេីប្រាស់​ដងផ្លូវ​ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាង​បើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធ​ធ្វើ​ឡើង​ក្រោអធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមប្រតិភូ និងមានការអញ្ជើញចូរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុងស្រុកទាំង៩ លោក អធិការ នគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការទាំង៤ លោកនាយប៉ុស្តិ៍ទាំង៦៧ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ទាំង៦៧ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ​ ដាក់ត្រួតពិនិត្យនៅលេីកំណាត់ផ្លូវជាតិលេខ៦​ ត្រង់ចំណុចមុខ​ ផ្លូវចូលភូមិបុស្បូវ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ​ ដាក់ត្រួតពិនិត្យនៅលេីកំណាត់ផ្លូវជាតិលេខ៦​ ត្រង់ចំណុចមុខ​ ផ្លូវចូលភូមិបុស្បូវ​  ភូមិសាលាក្រៅ​  សង្កាត់ភ្នៀត​  ប្រេីប្រាស់កម្លាំងប្រចាំបញ្ជាក្រុង​  និង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបចំនួន​ ១១នាក់​ សហការ​ជាមួយកងរាជអាវុធហត្ថក្រុង​ចំនួន​ ០៧នាក់​  បានធ្វេីការត្រួតពិនិត្យរកកំរិតជាតិអាល់កុល ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងរកអ្នកប្រើអាវុធខុសច្បាប់:។ ក្រោមការចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅនីមួយៗ ពិសេសតាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។ ទន្ទឹមគ្នានេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយាមល្បាត ការត្រួតពិនិត្យអាវុធ ទប់ស្កាត់អ្នកបើកមានជាតិស្រវឹង ពិសេសគឺបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង