កណ្តាល៖ ដោយបានការណែនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់លោកអនុសេនីយ៍ទោ អុិត វីរ៉ាត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម មានជំងឺ(កំពុងសម្រាកព្យាបាលនៅផ្ទះ) ទទួលបានថវិកា ចំនួន ១,២៥០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅសង្កាត់ព្រែកតាកៅ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរនាយអាវុធហត្ថ និងក្រុមគ្រួសារ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមការងារអនុគណៈកម្មការសុត្ថិភាពចរាចរណ៍ផ្លូវគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
ក្រុមការងារអនុគណៈកម្មការសុត្ថិភាពចរាចរណ៍ផ្លូវគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦ ក្នុងស្រុកសូទ្រនិគម សៀមរាប ៖ ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២ ៤ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកម្លាំងកងរាជអាវុធហត្ថ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយ ណែនាំ ច្បាប់ស្តី ពី ចរាចរណ៍ ផ្លូវគោក នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ៕
កម្លាំងផែនការងារនគរបាលសណ្តាប់ធ្នាប់ នៅតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ
សៀមរាប ៖ ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ព្រមទាំងបាន ចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានជ្រាវស្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានជ្រាវស្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថចំណុះស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានការចូលរួមពីលោកស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ប្រធាន អនុ ប្រធានអង្គភាពផងដែរ ។
ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប
ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]
ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់
ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕
អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី
ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។ លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
អ៊ុយក្រែនព្យាយាម បង្ហាញពីសមត្ថភាព របស់ខ្លួនក្នុងការកម្ចាត់រុស្ស៊ី
ដើម្បីធានាដល់លោកខាងលិចឡើងវិញនិងអាចបន្តទទួលបានជំនួយសព្វាវុធអ៊ុយក្រែនកំពុងព្យាយាមបង្ហាញថាខ្លួនអាចកម្ចាត់រុស្ស៊ីទាំងស្រុងនៅលើសមរភូមិ។ប៉ុន្មានសប្តាហ៍មុនកងទ័ពអ៊ុយក្រែនត្រូវបាន”កប់” ដោយកម្លាំងកាំភ្លើងធំរុស្ស៊ីដ៏លើសលប់នៅក្នុងសមរភូមិភាគខាងកើតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដកថយពីទីក្រុង Severodonetsk, Lysychansk នៅចំពោះមុខការរុលទៅមុខនៃកងទ័ពរុស្ស៊ី។ដូច្នេះការគាំទ្ររបស់លោកខាងលិចក៏ហាក់ដូចជាធ្លាក់ចុះផងដែរចំពេលមានការសង្ស័យថា អ៊ុយក្រែនទំនងជាមិនឈ្នះសង្គ្រាមនិងថាអាវុធទំនើបដែលខ្លួនផ្តល់នោះទំនងជាមិនអាចជួយក្រុងគៀវឱ្យវិលទៅរកស្ថានភាពបញ្ច្រាស់បានទេ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែបន្តផ្ញើសារទៅកាន់លោកខាងលិចថាខ្លួនអាចឈ្នះបានហើយយុទ្ធសាស្ត្ររបស់ខ្លួននៅតែដំណើរការដោយផ្តល់ថាលំហូរនៃសព្វាវុធទំនើបទៅកាន់ប្រទេសនេះមិនត្រូវបានរំខាន។គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ថា តើអ៊ុយក្រែនអាចទទួលបានផលប្រយោជន៍ពីឧត្តមភាពរបស់យោធារុស្ស៊ីខាងកម្លាំងបាញ់ និងកម្លាំងមនុស្សដែរឬទេ?។ការស្នើសុំអាវុធរបស់អ៊ុយក្រែនគឺញឹកញាប់ណាស់ដែលប្រទេសលោកខាងលិចមួយចំនួនចាប់ផ្តើមមានអារម្មណ៍រំខានដោយចោទសួរពីការពិតនៃការអះអាងរបស់ទីក្រុងគៀវអំពី “ជ័យជំនះលើរុស្ស៊ី”។នេះបើយោងតាមប្រភពចំណេះដឹងជាច្រើនបញ្ហា។ប៉ុន្តែកាលពីសប្តាហ៍មុន តាមរយៈការប្រើម្តងហើយម្តងទៀតនូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់សត្រូវអ៊ុយក្រែនបានព្យាយាមម្តងទៀតដើម្បីបង្ហាញថាខ្លួនអាចកម្ចាត់សត្រូវរបស់រុស្ស៊ីបានហើយកំពុងសម្លឹងរកការធ្វើដូច្នេះ។យោធាអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនជាមួយនឹងភាពជោគជ័យនៅលើសមរភូមិដូចជាការវាយឆ្មក់នាពេលថ្មីៗនេះលើទីប្រជុំជន Nova Kakhovka ក្បែរទន្លេ Dnipro នៅភាគខាងត្បូងនៃប្រទេសនៅពេលដែលគ្រាប់រ៉ុក្កែត HIMARS បានវាយប្រហារឃ្លាំងរំសេវរបស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការផ្ទុះដ៏ធំ។ការវាយប្រហារឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់រុស្ស៊ីត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រថ្មីរបស់អ៊ុយក្រែន។កាំភ្លើងធំរបស់រុស្សីមានច្រើនជាងអ៊ុយក្រែន១០ដង។ប៉ុន្តែបើគ្មានគ្រាប់កាំភ្លើងធំបែបនេះទេ វាគ្មានប្រយោជន៍ទេ។ HIMARS ដែលមានរយៈចម្ងាយឆ្ងាយនិងភាពត្រឹមត្រូវខ្ពស់ កំពុងជួយអ៊ុយក្រែនឱ្យឈានដល់ចំណុចខ្សោយបំផុតនៅក្នុងខ្សែសង្វាក់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ី។កាលពីប៉ុន្មានថ្ងៃមុនកាំភ្លើងធំរបស់អ៊ុយក្រែនបានបាញ់HIMARSស្ទាក់ចាប់ស្ពានសរសៃឈាមមួយនៅលើទន្លេ Dnipro ។ នេះគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់រថយន្តផ្គត់ផ្គង់របស់រុស្ស៊ី។ក្រុមអ្នកវិភាគនិយាយថាការវាយឆ្មក់នេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការប្រឆាំងការវាយលុករបស់អ៊ុយក្រែននៅភាគខាងត្បូងដោយមានគោលដៅដណ្តើមយកទីក្រុងសំខាន់នៃ Kherson មកវិញពីកងទ័ពរុស្ស៊ី។កាលពីថ្ងៃទី២១ខែកក្កដាមន្ត្រីអ៊ុយក្រែនបានប្រកាសថាកងកម្លាំងរបស់ពួកគេបានវាយប្រហារគោលដៅជាង ២០០នៅភាគខាងត្បូង ជាមួយនឹងគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiyReznikovបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកកាលពីថ្ងៃទី១៩ ខែកក្កដាថា “រុស្ស៊ីពិតជាអាចចាញ់ហើយយើងបានបង្ហាញពីរបៀប” ។ជំទាវទី១របស់អ៊ុយក្រែនលោកស្រី OlenaZelenskaបាននាំសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ខែកក្កដានៅពេលដែលលោកស្រីថ្លែងទៅកាន់សភាអាមេរិកដោយបន្តអំពាវនាវឱ្យលោកខាងលិចផ្តល់អាវុធសម្រាប់ទីក្រុងគៀវដោយចោទប្រកាន់រុស្ស៊ីថាជាអ្នកបំផ្លាញអ៊ុយក្រែន។ប៉ុន្តែទោះបីជាមានសារដ៏រំជើបរំជួលដែលគៀវបានផ្ញើចេញម្តងហើយម្តងទៀតក៏ដោយអ្នកវិភាគនិងមន្ត្រីយោធាលោកខាងលិចបាននិយាយថាវាលឿនពេកក្នុងការទស្សន៍ទាយអនាគតនៃសមរភូមិអ៊ុយក្រែន។ពួកគេក៏បានព្រមានផងដែរពីការដាក់សង្ឃឹមខ្លាំងពេកលើអាវុធពិសេសណាមួយប្រឆាំងនឹងសមរភូមិមុខដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រពី Kharkov នៅភាគខាងជើងដល់ Mykolaiv នៅភាគខាងត្បូងដោយមានធាតុផ្សំជាច្រើននៃការភ្ញាក់ផ្អើល។លោក Taras Chmut នាយកអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រទាហានអ៊ុយក្រែនបាននិយាយថា “យើងកំពុងសម្រេចបាននូវអ្វីដែលមិនអាចទៅរួចពីមុន” ។ “ប៉ុន្តែគ្មានការទម្លាយណាមួយនៅខាងមុខទេ។ មិនមាន panacea គ្មានវេទមន្តដើម្បីជួយយើងឱ្យឈ្នះនៅថ្ងៃស្អែក” ។ទោះជាយ៉ាងណា ក្នុងបទសម្ភាសក្នុងទីក្រុងគៀវកាលពីសប្តាហ៍មុន មន្ត្រីសន្តិសុខអ៊ុយក្រែននៅតែមានសុទិដ្ឋិនិយម។លោក Oleksiy បាននិយាយថា “ដៃគូររបស់យើងផ្គត់ផ្គង់សព្វាវុធកាន់តែលឿនយើងនឹងបញ្ចប់សង្រ្គាមនេះកាន់តែឆាប់។ […]
ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី សមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់របស់កម្ពុជា
ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតរបស់ប្រទេសនេះ ដោយគូសបញ្ជាក់ថាបរិមាណនៃការនាំចេញរបស់កម្ពុជាទៅប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ កើនឡើង ៥៤ ភាគរយធៀបទៅឆ្នាំមុន ដែលស្មើនឹង ៥១.៨ ភាគរយនៃការនាំចេញសរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។ ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕