កណ្តាល៖ ដោយបានការណែនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់លោកអនុសេនីយ៍ទោ អុិត វីរ៉ាត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម មានជំងឺ(កំពុងសម្រាកព្យាបាលនៅផ្ទះ) ទទួលបានថវិកា ចំនួន ១,២៥០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅសង្កាត់ព្រែកតាកៅ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរនាយអាវុធហត្ថ និងក្រុមគ្រួសារ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។