ព័ត៌មានសន្តិសុខសង្គម

លួ-ចក-ាត់ខ្សែភ្លេីងនៅក្រុងបាត់ដំបងត្រូវសម ត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់៖

បាតដំបង​៖នាយប់ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ២៤និ ង១១នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៣ខែវិច្ឆិ​កាឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ លោកវរសេនី យ៍ឯក​ឈឿង​ គឹម​សុង​ ស្នងការរងទទួលដឹកនាំការិ យាល័យនគរបាលព្រហ្មទ៏ណ្ឌកម្រិតស្រាលនិងលោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការិយា​ល័​យ​នគរបាលព្រហ្មទ៏ណ្ឌកម្រិត​ស្រាល​ ដឹកនាំកម្លាំងក្រុមអន្តរាគម​ន៍ បង្ការបង្ក្រាប អនុវត្តបង្ក្រាបករណី ( លួ-ច ក-ាត់យកខ្សែភ្លើង )ដោយធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន នោះគឺ៖ ១-ឈ្មោះ លុច ចក់ ភេទប្រុស អា យុ ៣៦ ឆ្នាំ មានទី លំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំប ង ខេត្តបាត់ដំបង ។ ២-ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ –ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ តាមចម្លេីយសារភាពគេអះអាងថាកាលពីថ្ងៃទី […]

ព័ត៌មានសង្គម

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជេីញ​ជួបសំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ “សម្រែករាជសីហ៍បារមីតេជោ”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ​៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “សម្រែករាជសីហ៍បារមីតេជោ”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅបឹងស្នោ ក្នុងបរិវេណ​សួនច្បាមុខសាលាខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤-០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងឱកាសនោះដែរលោកស្នងការ ក៏បានធ្វើការផ្ដាំផ្ញើរ ដល់កីឡាករទូក ង ទាំងអស់​ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​។ ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានឧបត្ថម្ភ​នូវ​ ថវិកា ចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល) , អង្ករចំនួន ​២០០គីឡូក្រាម ​, ទឹកសុទ្ធចំនួន ១០០យួរ , ​ខោអាវមួក ចំនួន ៦០កំប្លេ , […]

ព័ត៌មានជាតិ

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សង្ឃឹមថាសកម្មភាពជាវិជ្ជមានរបស់បណ្ដាគ្រឹះស្ថានសិក្សា នឹងជួយសម្រាលបន្ទុកបានមួយកម្រិតសម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៅព្រឹកថ្ងៃអាទិត្យទី 3 ខែវិច្ឆិកា ឆ្នាំ 2024 នេះ៖ សូមជម្រាបជូននូវដំណឹងល្អសម្រាប់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតទាំងអស់ឱ្យបានជ្រាប៖ ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។ ជាក់ស្តែង ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន ០៣ ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល