បន្ទាយមានជ័យ៖ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិនចាប់ផ្តើមជួសជុលនៅថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៤នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ផ្លូវប្រវែង១,៤០០ម៉ែត្រក្នុងភូមិចាន់គីរី ដែលគម្រោងកសាងថ្មីដោយចាក់បេតុងតែគម្រោងយូរពេលនេះជារដូវវស្សាផងជួបការលំបាកដល់បងប្អូនប្រជាពលរដ្ឋទៅមកជាពិសេសសិក្សានុសិស្សទៅសិក្សាទើបអាជ្ញាធរក្រុងសម្រេចជួសជុលសម្រួលជូនប្រជាពលរដ្ឋអោយទៅមកបានងាយស្រួលទើបជួសជុលសម្រួលដោយចាក់ថ្មមិច។ លោកបានបញ្ជាក់ថា៖ផ្លូវ១ខ្សែនេះរយៈពេលកន្លងមកដោយរងចាំគម្រោងកសាងថ្មីដោយចាក់តុងទើបអាជ្ញាធរមិនបានជួសជុលទុកបណ្តាលប្រជាពលរដ្ឋជួបការលំបាក់ទៅមកនៅរដូវវស្សាភ្លៀងធា្លក់ជោគជាំបែកភក់ទើបអាជ្ញាធរសម្រេចជួសជុលនិងសម្រួលដល់ប្រជាពលរដ្ឋដែលមានប្រវែង១,៤០០ម៉ែត្រនិងទទឹងមាន៨ទៅ១០ម៉ែត្រដើម្បីរួចរាល់ឆាប់ៗនេះ។ លោក គាត ហ៊ុល បានណែនាំដល់ប្រជាពលរដ្ឋ ក្រោយជួសជុលផ្លូវនេះបានស្រួលហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នានិងត្រូវហាមរថយន្តធុនធំចេញ.ចូលដោយលើសទំងន់បណ្តាលខូចផ្លូវហើយអាជ្ញាធរភូមិ/សង្កាត់ត្រូវពិនិត្យមើលនិងថែទាំអោយបានល្អរហូតដល់គម្រោងកសាងផ្លូវបេតុងចាប់ផ្តើម៕
Month: November 2024
សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ
បន្ទាយមានជ័យ៖ រឿងរ៉ាវ របស់ប្រជាពលរដ្ឋ៦៩គ្រួសារ រស់នៅភូមិអូរធំ បើគិតមកនេះជាង៤ខែហើយ ដែលលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និង លោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង អសមត្ថភាព ក្នុងសម្របសម្រួល ជូន ប្រជាពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ ដែលជា រឿងរ៉ាវ រាស្រ្តមិនពេញថ្នាក់ដឹភូមិអូរធំ ដោះមិនចេញ ។ តាមរយៈអត្ថបទដំណឹងនេះប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។ សូមរំលឹកផងដែរ ៖ សាវតារឿង ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋ ដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។ ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។ ចំណែកលោក ឡាត […]
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ដឹកនាំកម្លាំងចេញធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន នៅនៅវេលាម៉ោង០៨ នឹង១៥នាទីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានដឹកនាំកម្លាំង មាននាយរងប៉ុស្តិ៍នឹងមន្ត្រីក្នុងប៉ុស្តិ៍ ចំនួន០៨នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែននិងបង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ក្នុងការដើរល្បាតចាប់ពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថាលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំង មាននាយរងប៉ុស្តិ៍និងមន្ត្រីក្នុងប៉ុស្តិ៍ចំនួន០៨នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចេញធ្វើការដើរល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន […]
មានទាំងថ្នាំញៀនមានទាំងក-ាំ-ភ្លេី-ងខ្លីផងត្រូវសមត្ថកិច្ចបង្រ្កាបបាននៅស្រុកឯកភ្នំ៖
បាតដំបង៖កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំដឹកនាំកម្លាំងបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មេីសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់គឺ៖ ១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់ដំបង។ ២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។ […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: នៅរសៀលថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាប្រតិបត្តិ ក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា សិក្ខាកាមដែលចុះមានចំនួន ២៤ នាក់ ស្រី ៥នាក់ ចុះមកសរសេររបាយការណ៍ស្រាវជ្រាវក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើជាសារណា ការពារខ្លួន ដើម្បីបញ្ចប់វគ្គសិក្សារបស់ខ្លួន ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមស្វាមគមន៍យ៉ាងកោកក្តៅបំផុតចំពោះ ប្អូនៗជាសិក្ខាកាម ដែលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងអង្គភាពស្នងការដ្ឋានសូមឱ្យប្អូនៗសិក្ខាកាមទទួលបានជោគជ័យក្នុងចុះកម្មសិក្សានេះ និងសូមឱ្យប្អូនៗត្រូវខិតខំយកចិត្តទុកដាក់ក្នុងរៀនសូត្រយកចំណេះមក អនុវត្តន៍ និងបម្រើផលប្រយោជន៍ដល់ អង្គភាព និងប្រជាជន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ […]
កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឱ្យការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ ។ ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំ ផ្តល់នូវបទពិសោធន៍ល្អៗបន្ថែមទៀតដល់កងកម្លាំងទាំងអស់ និងត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារជំនាញ បង្កើនការស្រាវជ្រាវក្តាប់សភាពការណ៍នានា ទាំងក្នុងនិងក្រៅតំបន់ ក៏ដូចជាព័ត៌មានដែលពាក់ព័ន្ធដល់ស្ថានការណ៍ សន្តិសុខជាតិ សំដៅធានាឱ្យបាននូវ សន្តិសុខទូទៅក្នុងខេត្ត ឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។ ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងនូវការកោតសរសើរ ដល់លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋានទាំងអស់ ដែលបានប្រឹងប្រែង និងបំពេញបេសកម្ម ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកំសាន្តក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូកក្នុងខេត្តបន្ទាយបន្ទាយកន្លងមក។ ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា ការការពារ សន្តិសុខ សុវត្ថិភាពសង្គម, គោរពវិន័យ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌៕
ករណីផ្សារបឹងឈូកក្នុងខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ…!
ខេត្តបាតដំបង៖នាពីយប់ថ្ងៃអាទិត្យទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេ លាម៉ោង១០និង៣០នាទីនៅបរិវេណផ្សារបឹកឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានករណីអគ្គិភ័យមួយបានកើតឡើងចំណុចឆាបឆេះដំបូងនៅជាន់ទី០១ (ជាន់ខាងលើ)នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ ។ បើយោងតាមការផុសផេកផ្លូវការរបស់ស្នងការរដ្ឋាននគបាលខេត្តបាត់ដំបងបានបញ្ជាក់ថា៖ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះ រដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និងប្រើ ប្រាស់កម្លាំង និងមធ្យោបាយ ដូចខាងក្រោម ៖ 1-កម្លាំងរបស់យោធភូមិភាគទី5 ចំនួន 250នាក់ 2-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន 100នាក់ 3-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន 300 នាក់ 4-កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន 60 នាក់ 5-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន 81នាក់ ។ សរុប រួម ចំនួន 791 នាក់ បានចេញអន្តរាគមន៍ក្នុងនោះបានប្រើប្រាស់៖ -រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន11គ្រឿង (ស្នង ការនគរបាលខេត្ត […]
សកម្មភាពជាប្រចាំរបស់! កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការចេញល្បាតចល័តនៅពេលរាត្រី ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃអាទិត្យ រំលងអាធ្រាតឈានចូលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងកម្លាំងប្រជាការពារ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តចុះធ្វើការល្បាតចល័តក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ចំនួន០៦ភូមិក្នុងសង្កាត់ប៉ោយប៉ែត ដើម្បីបង្ការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ ទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក ក៏បានសួរនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់បងប្អូនរស់នៅមានអសន្តិសុខអត់ឬមានក្មេងទំនើបចូលក្នុងភូមិអុកឡុកដែលឬទេបើមានសូមរាយការណ៍មកអាជ្ញាធនឹងកងកម្លាំងនៅជិតផ្ទះរបស់បងប្អូននិងសូមរាយការណ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមានលេខ៖០១២ ៣៥៨ ៥៨៧-០៦៨ ៥៨៥៩០៥ -០៧៨២៥៩ ៩៩០ -០៩៩ ៧៣១ ៣៣៦ លេខប្រចាំបញ្ជា ២៤ ម៉ោងលើ […]
សមត្ថកិច្ចនគរបាលឃ-ាត់-ខ្លួ-នជនសង័្សយម្នាក់ក្នុងករណីលួ-ចទ្រព្យសម្បត្តិអ្នកដទៃយកមកអនុវត្តតាមច្បាប់៖
បាតដំបង៖នៅថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទីនៅចំណុចក្រុមទី០២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល មានករណីលួច មានស្ថានទ-ម្ងន់ ទោ-ស(ក-ា-ត់ស័ង្កសីតូបលក់ចាប់ហួយ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសក ម្មភាព ក-ាត់ស័ង្ក សី តូបលក់ចាប់ហួយរបស់ជន រងគ្រោះឈ្មោះស៊ាង រ៉ាស៊ី ភេទស្រី អាយុ៣១ឆ្នាំ មាន ទីលំនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល យកអស់ទ្រព្យសម្បត្តិរួមមាន៖ -ប្រាក់រៀលចំនួន០៧ម៉ឺនរៀលនិងសម្ភារ:ផ្សេងទៀតមួយចំនួនធំ។ ក្រោយដឹងថាបាត់ជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលភ្នំតូចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៩និង០០នាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់បាលិលេ យ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំ ណុចវត្តសុវណ្ណគីរីស្ថិតក្នុងភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី […]