ព័ត៌មានសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីម្សិលមិញ

ភ្នំពេញ​៖នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។ ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕

ព័ត៌មានសង្គម

វរសេនីយ៍ត្រី ហង្ស វិចិត្រ ផ្តល់សម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន ជូនដល់សិស្សវិទ្យាល័យកំពង់ក្ដី ចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា!

សៀមរាប​៖ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ វិច្ឆិកាឆ្នាំ ២០២៤ លោកវរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បាននាំយកសម្ភារៈប្រើប្រាស់ សម្ភារ:សិក្សា និងថវិកាមួយចំនួន របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ចែកជូនដល់សិស្សវិទ្យាល័យកំពង់ក្ដីចំនួន ០៥នាក់ ដែលមានជីវភាពខ្វះខាត និងមានផ្ទះនៅឆ្ងាយពីសាលា ហើយបានមកស្នាក់នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ក្នុងនោះសម្ភារៈរួមមាន : ១- ទឹកសុទ្ធ : ចំនួន ០៥កេះ ២- អាវរងា : ចំនួន ០៥អាវ ៣- សៀវភៅសរសេរ : ចំនួន ៥០ក្បាល ៤- ប៊ិច : ចំនួន ៥០ដើម ៥- ដបដាក់អាកុល : ចំនួន ០៥ដប ៦- សាប៊ូដុសខ្លួន : ចំនួន ១៥ដុំ […]

ព័ត៌មានសង្គម

ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិននៅក្នុងក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិនចាប់ផ្តើមជួសជុលនៅថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៤នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ផ្លូវប្រវែង១,៤០០ម៉ែត្រក្នុងភូមិចាន់គីរី ដែលគម្រោងកសាងថ្មីដោយចាក់បេតុងតែគម្រោងយូរពេលនេះជារដូវវស្សាផងជួបការលំបាកដល់បងប្អូនប្រជាពលរដ្ឋទៅមកជាពិសេសសិក្សានុសិស្សទៅសិក្សាទើបអាជ្ញាធរក្រុងសម្រេចជួសជុលសម្រួលជូនប្រជាពលរដ្ឋអោយទៅមកបានងាយស្រួលទើបជួសជុលសម្រួលដោយចាក់ថ្មមិច។ លោកបានបញ្ជាក់ថា៖ផ្លូវ១ខ្សែនេះរយៈពេលកន្លងមកដោយរងចាំគម្រោងកសាងថ្មីដោយចាក់តុងទើបអាជ្ញាធរមិនបានជួសជុលទុកបណ្តាលប្រជាពលរដ្ឋជួបការលំបាក់ទៅមកនៅរដូវវស្សាភ្លៀងធា្លក់ជោគជាំបែកភក់ទើបអាជ្ញាធរសម្រេចជួសជុលនិងសម្រួលដល់ប្រជាពលរដ្ឋដែលមានប្រវែង១,៤០០ម៉ែត្រនិងទទឹងមាន៨ទៅ១០ម៉ែត្រដើម្បីរួចរាល់ឆាប់ៗនេះ។ លោក គាត ហ៊ុល បានណែនាំដល់ប្រជាពលរដ្ឋ ក្រោយជួសជុលផ្លូវនេះបានស្រួលហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នានិងត្រូវហាមរថយន្តធុនធំចេញ.ចូលដោយលើសទំងន់បណ្តាលខូចផ្លូវហើយអាជ្ញាធរភូមិ/សង្កាត់ត្រូវពិនិត្យមើលនិងថែទាំអោយបានល្អរហូតដល់គម្រោងកសាងផ្លូវបេតុងចាប់ផ្តើម៕

ព័ត៌មានសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងនូវការកោតសរសើរ ដល់លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋានទាំងអស់ ដែលបានប្រឹងប្រែង និងបំពេញបេសកម្ម ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកំសាន្តក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូកក្នុងខេត្តបន្ទាយបន្ទាយកន្លងមក។ ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា ការការពារ សន្តិសុខ សុវត្ថិភាពសង្គម, គោរពវិន័យ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌៕

ព័ត៌មានសង្គម

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជេីញ​ជួបសំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ “សម្រែករាជសីហ៍បារមីតេជោ”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ​៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “សម្រែករាជសីហ៍បារមីតេជោ”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅបឹងស្នោ ក្នុងបរិវេណ​សួនច្បាមុខសាលាខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤-០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងឱកាសនោះដែរលោកស្នងការ ក៏បានធ្វើការផ្ដាំផ្ញើរ ដល់កីឡាករទូក ង ទាំងអស់​ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​។ ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានឧបត្ថម្ភ​នូវ​ ថវិកា ចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល) , អង្ករចំនួន ​២០០គីឡូក្រាម ​, ទឹកសុទ្ធចំនួន ១០០យួរ , ​ខោអាវមួក ចំនួន ៦០កំប្លេ , […]

ព័ត៌មានសង្គម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេចពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។ ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក […]

ព័ត៌មានសង្គម

មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់!

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឧបត្ថម្ភអំណោយជូនដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់ ក្នុងរួមមាន ៖ ១.បាននាំយកថវិកា រួមជាមួយ អង្ករ ០៣ការុង, ភេសជ្ជៈចម្រុះចំនួន ០៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី វង្ស សុភារ៉ា មេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ២.បាននាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក អ៊ុង​ វិបុល​ ​មេបញ្ជាការ​រង​ខណ្ឌ​ ដែលកូនស្រីរបស់លោកមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, អង្ករ ០២ការុង ជាអំណោយសួរសុខទុក្ខផងដែរ៕

ព័ត៌មានសង្គម

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ

ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ដើម្បីស្តាប់នូវរបាយការណ៍ វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏លើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឥសាន្ត ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួនផងដែរ។

ព័ត៌មានសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់សមាជិកចំនួន២នាក់ សមាជិកមានប្រពន្ធទើបសម្រាលកូន​!

ភ្នំពេញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកនាយចំណង់​ ឌួង​ សារ៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ២.លោកនាយចំណង់​ ឱម​ ដាវណ្ណ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, មី ០២កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកា ៥០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕

ព័ត៌មានសង្គម

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញសំណេះសំណាល និងបើកផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់គ្រួសារមន្រ្តីនគរបាលមរណៈ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០១នាក់ និងប្រពន្ធសមាជិកមរណភាពចំនួន ០២នាក់ ស្មើនិងថវិកាសរុបចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ។ ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក ហើយបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយជាគំរូ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ ៕