នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក។ ជាងនេះទៅទៀត ក្រសួងក៏បានពិនិត្យមើលលើដំណាំពាណិជ្ជកម្ម ការនាំចេញនៅហ្នឹងកន្លែង(ដំណាំដំណោចជុំវិញផ្ទះ) ។ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
ព័ត៌មានសង្គម
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវហើយគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែបយ៉ាងស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាននិងសាធារណមតិ។ នៅក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី […]
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ..!!!
បន្ទាយមានជ័យ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបអេស៊ីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងផែនសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ដោយមានណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមទាំងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ។ លោកវរសេនីយ៍ទោ បោន ភក្ត្រា បញ្ជាក់ថា៖ ការចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរ របស់ក្រុមការងារជំនាញ គឺណែនាំឲ្យអ្នកធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំង បានបិទស្លាកចំណាំងផ្លាតផ្សេងៗនៅលើយានយន្ត គ្រប់ប្រភេទ និងចែកមួកសុវត្ថភាពដល់ប្រជាពលរដ្ឋធ្វើដំណើរប្រមាណ១០០មួក។ លោកវរសេនីយ៍ទោ បោន ភក្ត្រា […]
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី អនុវត្តន៍តាមដីកា ពាក់ព័ន្ធ ករណីធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ ទោស…
(បន្ទាយមានជ័យ): នៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចាប់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ គង់ គីង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៖២២៥ ព្រទ.I«ឃ»/២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ករណី ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅ ចំណុចភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕/
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបជាមួយបងប្អូនប្រជាកសិករដែលស្នើសុំអន្តរាគមន៍ជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបជាមួយបងប្អូនប្រជាកសិករដោយផ្ទាល់ នៅទីតាំងដែលជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ក្រោមការសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សូមជម្រាបថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។ ជាដំណោះស្រាយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវដោយមានការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរដែនដី បានអន្តរាគមន៍បូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ បញ្ចូលក្នុងប្រឡាយមេហនុមាន […]
លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម
ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារគ្រប់ជំនាញ ក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ ។ ជាកិច្ចចាប់ផ្តេីមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមករា ជូនអង្គប្រជុំ។ ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី ឈិត ឈន ស្នងការរង បានអានផែនការការពារបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន និងវៀតណាម ដល់អង្គប្រជុំជូនជ្រាបផងដែរ ។ ជាមួយគ្នានោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ […]
វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ ៦៤%
នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។ សូមជម្រាបថា បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ៖ ទី១)ការងារស្តារអាងទឹករួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ទី២)ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមាន៖ ប្រឡាយមេ MC១-១ សម្រេចបាន៩៨% ប្រឡាយមេ MC១-២ សម្រេចបាន៨៥% ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤% ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦% និងប្រឡាយមេ MC៣-២ សម្រេចបាន៩៨.៥០% និងទី៣)ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ សូមបញ្ជាក់ថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើកយកប្រធានបទស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវជំរុញការបណ្ដុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា លើកទី២១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់ លោក លោកស្រី និពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ៖ ១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។ ២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី
ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
តាកែវ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ លោកអនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ខ្លឹមសារប្រជុំ៖ ១-ដកស្រង់បទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងការអនុវត្តផែនការ ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត រយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី១២.១៣.១៤.១៥.ខែធ្នូ ឆ្នាំ២០២៤)នាពេលកន្លងមក ២-ជំនាញត្រូវចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាពេលខាងមុខ ៣-ត្រៀមរៀបចំឱ្យមានកម្មវិធីជូន ឪពុក ម្ដាយ អាណាព្យាបាល សាច់ញាតិ របស់សិក្ខាកាមកំពុងហ្វឹកហ្វឺនវគ្គ៤៧ ទៅសួរសុខទុក្ខ ក៏ដូចជាទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខ ៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ […]