ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារ សន្តិសុខ […]
Author: monday
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់សមាជិកចំនួន២នាក់ សមាជិកមានប្រពន្ធទើបសម្រាលកូន!
ភ្នំពេញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកនាយចំណង់ ឌួង សារ៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ២.លោកនាយចំណង់ ឱម ដាវណ្ណ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, មី ០២កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកា ៥០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញសំណេះសំណាល និងបើកផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់គ្រួសារមន្រ្តីនគរបាលមរណៈ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០១នាក់ និងប្រពន្ធសមាជិកមរណភាពចំនួន ០២នាក់ ស្មើនិងថវិកាសរុបចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ។ ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក ហើយបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយជាគំរូ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ ៕
លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុប..!
(បន្ទាយមានជ័យ )÷ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយទាហាននៃកងរាជអាវុធហត្ថចូលរួមចំនូន៨២នាក់។ ពិធីប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ ជាន់ទី២ អគារ សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងស្ថាប័នកងរាជអាវុធហត្ថ។ លោកក៏បានថ្លែងនូវការកោតសរសេីរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះដែរលោកមេបញ្ជាការស្តីទី ក៏បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ ៖ ១-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, […]
សកម្មភាព ថ្នាក់ដឹកនាំ សមាជិក សមាជិកា កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានចូលរួមពិធីបើក ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី»
ភ្នំពេញ៖នាល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានចូលរួមពិធីបិទ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានពហុកីឡាដ្ឋានជាតិអូឡាពិត រាជធានីភ្នំពេញ។ #កម្មករសំណង់ជំនាញ #សសយករាជធានីភ្នំពេញ #កីឡារស់ក្នុងសន្តិភាព #កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ Join @កម្មវិធីអាជីវកម្មចល័តនិង
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការ នគរបាលស្រុកព្រះនេត្រព្រះ បាននាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះសួរសុខទុក្ខលោកនាយប៉ុស្តិ៍បុស្បូវ ដែលសម្រាកព្យាបាលជម្ងឺនៅផ្ទះ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំសហការី បាន នាំយកថវិកា ចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំសែនរៀល) របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឈឿន សុខា ឋាន: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ ដែលកំពុងសំរាកព្យាបាលជំងឺ នៅនឹងផ្ទះ ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោស្នងការ ទោះបីជាថវិកាតិចតូចតែកើតចេញពីចិត្ត ក្តីស្រលាញ់ ការយល់សុខទុក្ខការលំបាក និងការលើកទឹកទឹកចិត្តដល់នគរបាលគ្រប់រូបដែលសម្រាកព្យាបាល ថវិកាតិចតួចនេះវាអាចជួយសម្រួលដល់ការចំណាយបានមួយរយៈក្នុងអំឡុងពេលព្យាបាលជម្ងឺផងដែរ ។ ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក ឈឿន សុខា និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ […]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ #ចុះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!
ភ្នំពេញ៖ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង ០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំង ចំនួន ០៤ ដោយមានការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល១០០គីឡូក្រាម។ តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការសើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖ *ឃាត់ខ្លួនជនជាតិចិន ចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។ *ចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះ សរុប 100គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសំបក) ដោយក្រោយពេលធ្វើតេស្តនិងដកសំបកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ […]
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ប្រតិភូជាង២០០នាក់ ចុះទស្សនកិច្ចនៅតាមបង្គោលព្រំដែនបំពេញបន្ថែមលេខ ៤៨ ក្នុងស្រុកពេជ្រាដា និងទស្សនារមណីដ្ឋានទឹកជ្រោះប៊ូស្រា
មណ្ឌលគិរី៖ នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ លោក នួន សារ៉ន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក នាយករងរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រតិភូ ចុះទស្សនកិច្ចផ្សារភ្ជាប់ទឹកដី អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមបណ្ដាខេត្តនាទិសឦសាន្ត ក្រោមកិច្ចដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅតាមបណ្តោយព្រំដែន និងបង្គោលព្រំដែនបំពេញបន្ថែមលេខ ៤៨ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងទស្សនារមណីដ្ឋានទឹកជ្រោះប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនចំនួនប្រាំពីរវត្ត មានវត្តព្រះអង្គកងជុំ(ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប វត្តគិរីរុក្ខារាម(ហៅវត្តថ្មរមៀល) វត្តគិរីរុក្ខារាមធ្លក វត្តប្រាសាទារាម(ហៅវត្តប្រាសាទត្បែង) វត្តគិរីធម្មបទ(ហៅវត្តខ្លាកូនថ្មី) ខេត្តបន្ទាយមានជ័យ វត្តទួលត្រាស់ និងវត្តពោធិអណ្តែតមានជ័យ(ហៅវត្តដឹកដា) ខេត្តព្រៃវែង
បន្ទាយមានជ័យ៖ លោក កែ សួន សុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា បានចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនចំនួនប្រាំពីរវត្ត មានវត្តព្រះអង្គកងជុំ(ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប វត្តគិរីរុក្ខារាម(ហៅវត្តថ្មរមៀល) វត្តគិរីរុក្ខារាមធ្លក វត្តប្រាសាទារាម(ហៅវត្តប្រាសាទត្បែង) វត្តគិរីធម្មបទ(ហៅវត្តខ្លាកូនថ្មី) ខេត្តបន្ទាយមានជ័យ វត្តទួលត្រាស់ និងវត្តពោធិអណ្តែតមានជ័យ(ហៅវត្តដឹកដា) ខេត្តព្រៃវែង ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៊ីណា ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ស រដ្ឋា និងលោកជំទាវ គាំង ណៃគួយ លោក កែ […]