បាតដំបង៖នៅថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទីនៅចំណុចក្រុមទី០២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល មានករណីលួច មានស្ថានទ-ម្ងន់ ទោ-ស(ក-ា-ត់ស័ង្កសីតូបលក់ចាប់ហួយ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសក ម្មភាព ក-ាត់ស័ង្ក សី តូបលក់ចាប់ហួយរបស់ជន រងគ្រោះឈ្មោះស៊ាង រ៉ាស៊ី ភេទស្រី អាយុ៣១ឆ្នាំ មាន ទីលំនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល យកអស់ទ្រព្យសម្បត្តិរួមមាន៖ -ប្រាក់រៀលចំនួន០៧ម៉ឺនរៀលនិងសម្ភារ:ផ្សេងទៀតមួយចំនួនធំ។ ក្រោយដឹងថាបាត់ជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលភ្នំតូចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៩និង០០នាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់បាលិលេ យ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំ ណុចវត្តសុវណ្ណគីរីស្ថិតក្នុងភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី […]
Author: monday
លួ-ចក-ាត់ខ្សែភ្លេីងនៅក្រុងបាត់ដំបងត្រូវសម ត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់៖
បាតដំបង៖នាយប់ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ២៤និ ង១១នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯកឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិ យាល័យនគរបាលព្រហ្មទ៏ណ្ឌកម្រិតស្រាលនិងលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ៏ណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប អនុវត្តបង្ក្រាបករណី ( លួ-ច ក-ាត់យកខ្សែភ្លើង )ដោយធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន នោះគឺ៖ ១-ឈ្មោះ លុច ចក់ ភេទប្រុស អា យុ ៣៦ ឆ្នាំ មានទី លំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំប ង ខេត្តបាត់ដំបង ។ ២-ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ –ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ តាមចម្លេីយសារភាពគេអះអាងថាកាលពីថ្ងៃទី […]
លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជេីញជួបសំណេះសំណាលជាមួយ កីឡាករទូក ង “សម្រែករាជសីហ៍បារមីតេជោ” ដែលជាទូក របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក ង “សម្រែករាជសីហ៍បារមីតេជោ” ដែលជាទូក របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ត្រៀមចូលរួមប្រណាំងនៅបឹងស្នោ ក្នុងបរិវេណសួនច្បាមុខសាលាខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤-០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងឱកាសនោះដែរលោកស្នងការ ក៏បានធ្វើការផ្ដាំផ្ញើរ ដល់កីឡាករទូក ង ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យលាភី ជូនដល់អង្គភាព។ ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភនូវ ថវិកា ចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល) , អង្ករចំនួន ២០០គីឡូក្រាម , ទឹកសុទ្ធចំនួន ១០០យួរ , ខោអាវមួក ចំនួន ៦០កំប្លេ , […]
សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សង្ឃឹមថាសកម្មភាពជាវិជ្ជមានរបស់បណ្ដាគ្រឹះស្ថានសិក្សា នឹងជួយសម្រាលបន្ទុកបានមួយកម្រិតសម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ
ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៅព្រឹកថ្ងៃអាទិត្យទី 3 ខែវិច្ឆិកា ឆ្នាំ 2024 នេះ៖ សូមជម្រាបជូននូវដំណឹងល្អសម្រាប់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតទាំងអស់ឱ្យបានជ្រាប៖ ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។ ជាក់ស្តែង ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន ០៣ ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេចពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។ ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក […]
មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់!
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឧបត្ថម្ភអំណោយជូនដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់ ក្នុងរួមមាន ៖ ១.បាននាំយកថវិកា រួមជាមួយ អង្ករ ០៣ការុង, ភេសជ្ជៈចម្រុះចំនួន ០៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី វង្ស សុភារ៉ា មេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ២.បាននាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក អ៊ុង វិបុល មេបញ្ជាការរងខណ្ឌ ដែលកូនស្រីរបស់លោកមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, អង្ករ ០២ការុង ជាអំណោយសួរសុខទុក្ខផងដែរ៕
ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!
សៀមរាប៖ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តសៀមរាប ។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសារអាហាររួមគ្នា ប្រកបដោយភាពរីករាយស្និទស្នាល ហើយកាន់តែពិសេសទៀតនោះ ក្រុមការងារអាវុធហត្ថខេត្តសៀមរាប បានជូនគណប្រតិភូ ដើរទស្សនា បណ្តាប្រាសាទបុរាណ ដែលជាសំណង់អច្ឆរិយៈក្នុងលោក បន្សល់ទុកដោយបុព្វបុរសខ្មែរ ពោរពេញដោយភាពស្ញប់ស្ញែងបំផុត៕
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ
ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ដើម្បីស្តាប់នូវរបាយការណ៍ វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏លើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឥសាន្ត ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួនផងដែរ។
នគរបាលស្រុកសង្កែចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្រោម ការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក..!
បាត់ដំបង៖នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំង ចូលរួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែចុះបង្ក្រាបបទ ល្មើសនេសាទនៅភូមិសាស្ត្រឃុំតាប៉ុនស្រុកសង្កែ ដែលលទ្ធផលគឺបានបំផ្លាញសាច់មងចំ នួន ១.៥០០ ម៉ែត្រ បង្គោលចំនួន៦៥០ ដើម ឡុកចាប់ត្រីចំនួន ១៤លែងកូនត្រីចំនួន១៥គីឡូក្រាម និងដុតបំផ្លាញសម្ភារៈ ចោលនៅហ្នឹងកន្លែង៕
លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចុះជួប បេក្ខជន បេក្ខនារី ដែលបានមកទទួលពាក្យសម្រាប់ការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ..
(ឧត្ដរមានជ័យ) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងត្រួតពិនិត្យ បេក្ខជន បេក្ខនារី ដែលបានមកទទួលពាក្យប្រឡងប្រជែង ជ្រើសរើសឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់បំពេញបន្ថែម ឆ្នាំ២០២៤ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងត្រួតពិនិត្យរបៀបរៀបរយ នៃកិច្ចការរៀបចំសម្រាប់ការផ្ដល់ពាក្យជូនបេក្ខជន បេក្ខនារី ។ 💢គួរបញ្ជាក់ផងដែរ ក្រសួងមហាផ្ទៃ បានសម្រេច ជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ សម្រាប់បំពេញបន្ថែមថ្នាក់មន្ត្រីការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុងស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន ៧២ កន្លែង រួមមាន ៖ ការិយាល័យជំនាញ ២០កន្លែង អធិការដ្ឋាននគរបាលក្រុង ស្រុក ១៥កន្លែង ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ៣៧ ចំនួនកន្លែង។ ចំពោះបេក្ខជន បេក្ខនារីទាំងអស់ ដែលបានមកស្នើសុំពាក្យប្រឡង តាមលក្ខខណ្ឌ នៃការជ្រើសរើសរបស់ក្រសួងមហាផ្ទៃ គឺតម្រូវឱ្យ ៖ ១ ការិយាល័យជំនាញ និង អធិការដ្ឋាននគរបាលក្រុង […]