(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងស្នងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសឆ្នាំថ្មី២០២៥ ។ ពិធីនេះធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។ ពិធីនេះគឺធ្វើឡើងសំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និង សំម្ចាស់ទឹកម្ចាស់ដី ជួថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ២០២៥ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានថ្លែងនូវសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តី គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់លោកពូ […]
Month: January 2025
ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ទ្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ពោធិ៍សាត់ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ និង១០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកបាកាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវជាតិលេខ៥៥ ខាងត្បូងវត្តពោធិ៍មានបុណ្យ ស្ថិតនៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.៩៤ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ ២-អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ៣-ដែកកេះ០២ ៤-បារី ០១កញ្ចប់ ៥-កាបូបស្ពាយពីក្រោយ០១ ៦-ម៉ូតូ០១គ្រឿង ធន់ ហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់1O- 9535 ។ […]
វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ ៦៤%
នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។ សូមជម្រាបថា បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ៖ ទី១)ការងារស្តារអាងទឹករួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ទី២)ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមាន៖ ប្រឡាយមេ MC១-១ សម្រេចបាន៩៨% ប្រឡាយមេ MC១-២ សម្រេចបាន៨៥% ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤% ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦% និងប្រឡាយមេ MC៣-២ សម្រេចបាន៩៨.៥០% និងទី៣)ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ សូមបញ្ជាក់ថា […]
លោកវរសេនីយ៍ឯកប៉ែនសុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព !!!
(បន្ទាយមានជ័យ)៖នៅ ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំ នាយ-ពលទាហាន អង្គភាពចំណុះកងពល ធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង រយៈពេល១ថ្ងៃ ចំងាយ ១៥គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន។ វ រសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរងនាយសេនាធិការ កងពល បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ក្រៅពីការងារហ្វឹកហ្វឺនពង្រឹងសមត្ថភាព […]
សមត្ថកិច្ចបង្ក្រាបទីតាំងស្តុបឈើដុះស្លែ ចំនួន២កន្លែងនៅ កណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប….!
ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួល ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកវរ:សេនីយ៍ឯក នួន សារ៉ុន ស្នងការរង ទទួលការងារ ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយ លោក អុឹង វុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រះដាក់ ស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងស្តុកឈើដុះស្លែចំនួន២កន្លែងនៅកណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូបនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ទីតាំងទី០១ ម្ចាស់ឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាបវត្ថុតាងដកហូត.រួមមានម៉ាសុីរ៉ៃបញ្ឈរ ចំនួន០១ គ្រឿង.ផ្លែរណាចំនួន០១ខ្សែរ.រថយន្តម៉ាក KIA ចំណុះ ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164.ដុំកាមេរ៉ាសុវត្តិភាពចំនួន០១។ ទីតាំងទី០២ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប […]