បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួន៥វត្ត ដែលប្រារព្ធធ្វើពិធីនៅនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីរាប់បាទព្រះសង្ឃរួច ឯកឧត្តម ស សុខា ក៏បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការទាំង៥វត្ត រួមមាន៖ វត្តគីរីជុំចំការខ្នុរ វត្តសិរីមង្គល វត្តប្រាសាទារាម(ប្រាសាទត្បែង) វត្តគីរីរុក្ខារាម(ថ្មរមៀល) និងវត្តគីរីរុក្ខារាមធ្លក ក្នុង១អង្គ ចំនួន៨០ម៉ឺនរៀល បច្ច័យកសាងក្នុង១វត្ត ចំនួន៤លានរៀល ប្រគេនបច្ច័យដល់ព្រះសង្ឃគង់នៅវត្តចំការខ្នុរចំនួន២៨អង្គ ក្នុង១អង្គ ចំនួន១០ម៉ឺនរៀល ក្នុងនោះក៏មានការចែកជូនអំណោយមួយចំនួនដល់លោកតា លោកយាយ ចំនួន៥០នាក់ផងដែរ។ ក្រៅពីការពារសុវត្ថិភាពជូនថ្នាក់ដឹងនាំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ដើម្បីបញ្ចៀសការកកស្ទះ […]
ព័ត៌មានសង្គម
ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កងកម្លាំងនគរបាលស្រុកកោះសូទិន បានចុះជួយរុះរើរំកិលផ្ទះប្រជាពលរដ្ឋប្រឈមនឹងការបាក់ជ្រាំងទន្លេ មកកាន់ទីតាំងមានសុវត្ថិភាព..!!
កំពង់ចាម៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានគិតគូរអំពីសំណូមពរពីប្រជាពលរដ្ឋដែលមានការភ័យខ្លាចអំពីការបាក់ជ្រាំងទន្លេ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់បងប្អូន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងថ្នាក់មូលដ្ឋាន ត្រូវដោះស្រាយបន្ទាន់ចំពោះសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ជាក់ស្តែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន កម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានចុះជួយរុះរើ និងលើកសែងផ្ទះតាមការសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានការភ័យខ្លាច ដោយសារផ្ទះពួកគាត់មានទីតាំងនៅជិតដីបាក់ស្រុតចូលទន្លេ ដែលទើបបាក់ស្រុតប្រវែងទទឹង២៥ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ហើយនៅសល់ត្រឹមតែ២០ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះរបស់ពួកគាត់ ។ កំលាំងសាមគ្គីដ៏ខ្លាំងក្លារបស់កងកម្លាំង ផ្ទះចំនួន២ខ្នង ត្រូវបានរំកិលទៅទីតាំង ដែលមានសុវត្ថិភាពជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិទី៩ និងភូមិទី១៣ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ។ ជាមួយគ្នានេះផងដែរ កម្លាំងនគរបាលថ្នាក់មូលដ្ឋានបានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ដែលអាចកើតជាយថាហេតុបានគ្រប់ពេលពេលវេលាក្នុងរដូវកាលនេះ ពិេសសត្រូវបង្កើនការយកទុកដាក់លើក្មេងៗ កុមារ ចំពោះការលង់ទឹកទន្លេ បឹងបួរ ប្រឡាយជាដើម និងការថែរក្សាសត្វពាហនៈ ផងដែរ ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរជ្រាំងទន្លេ និងតំបន់ទំនាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ […]
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង៧៣គីឡូក្រាម(៧៣,៨០៦,១០ក្រាម) និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…!!
បន្ទាយមានជ័យ៖ មុនពេលបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង៧៣គីឡូក្រាម និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតនេះ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីភ្នាក់ងារផ្ដល់ព័ត៌មានថា មានជនសង្ស័យជាជនជាតិថៃកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់រួមមាន ១.ឈ្មោះ វីរ៉ាឆៃ មីសុីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា […]
ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល…!!
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល ស្ថិតក្នុងសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះផងដែរក៏មានការចូលអមដំណើរដោយលោកយ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមគ្រី សំណាងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកជំទាវឈើ រីណាតំណាងក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត លោកជាយូ ឈាង និងក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងប្រតិភូក៏បាននាំយកអំណោយរបស់ក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត ចែកជូនប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សាកណ្តាល និង សង្កាត់អូរប្ញស្សី និងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាទំនប់ក៥ និងសាលាបឋមសិក្សាអូរប្ញស្សីកណ្តាលសរុប ចំនួន៦៩៨នាក់ ក្នុងនោះសិស្សពូទទួលបានបន្ថែមនូវកង់ថ្មីម្នាក់១គ្រឿងផងដែរ។