ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ទ្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ និង១០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកបាកាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវជាតិលេខ៥៥ ខាងត្បូងវត្តពោធិ៍មានបុណ្យ ស្ថិតនៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.៩៤ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ ២-អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ៣-ដែកកេះ០២ ៤-បារី ០១កញ្ចប់ ៥-កាបូបស្ពាយពីក្រោយ០១ ៦-ម៉ូតូ០១គ្រឿង ធន់ ហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់1O- 9535 ។ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម

វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ ៦៤%

នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។ សូមជម្រាបថា បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ៖ ទី១)ការងារស្តារអាងទឹករួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ទី២)ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមាន៖ ប្រឡាយមេ MC១-១ សម្រេចបាន៩៨% ប្រឡាយមេ MC១-២ សម្រេចបាន៨៥% ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤% ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦% និងប្រឡាយមេ MC៣-២ សម្រេចបាន៩៨.៥០% និងទី៣)ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ សូមបញ្ជាក់ថា […]

ព័ត៌មានជាតិ

លោកវរសេនីយ៍ឯកប៉ែនសុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព !!!

(បន្ទាយមានជ័យ)៖នៅ ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំ នាយ-ពលទាហាន អង្គភាពចំណុះកងពល ធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង រយៈពេល១ថ្ងៃ ចំងាយ ១៥គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន។ វ រសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរងនាយសេនាធិការ កងពល បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ក្រៅពីការងារហ្វឹកហ្វឺនពង្រឹងសមត្ថភាព […]

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបទីតាំងស្តុបឈើដុះស្លែ ចំនួន២កន្លែងនៅ កណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប….!

ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួល ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកវរ:សេនីយ៍ឯក នួន សារ៉ុន ស្នងការរង ទទួលការងារ ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយ លោក អុឹង វុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រះដាក់ ស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងស្តុកឈើដុះស្លែចំនួន២កន្លែងនៅកណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូបនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ទីតាំងទី០១ ម្ចាស់ឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាបវត្ថុតាងដកហូត.រួមមានម៉ាសុីរ៉ៃបញ្ឈរ ចំនួន០១ គ្រឿង.ផ្លែរណាចំនួន០១ខ្សែរ.រថយន្តម៉ាក KIA ចំណុះ ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164.ដុំកាមេរ៉ាសុវត្តិភាពចំនួន០១។ ទីតាំងទី០២ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទាហាន​កងការពារ​ព្រំដែនគោកលេខ៥០៣កំពុងតែ​ ឃុបឃិតគ្នា ជាមួយឈ្មួញចេញបទល្មើសឆ្លងដែននាំពលកនិងទំនិញចេញចូលទាំងយប់ទាំងថ្ងៃ…!

បន្ទាយមានជ័យ​÷ តាមសេចក្តីរាយការណ៍មកថាកងការពារព្រំដែនគោកលេខ៥០៣ឋិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ​ លួចបើកដៃឲ្យក្រុមមេខ្យលនាំពលករខុសច្បាប់ចេញចូលតាមច្រករបៀងប៉ុស្ត៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រី(កែវ សារី)បើកដៃអោយឈ្មួញនឹងមេខ្យលនាំងទំនិញនឹងពលករយ៉ាងពេញបន្ទុក វិញហើយ ក្រោយបិទរឺផ្អាកមួយរយ:ពេលជាច្រើនឆ្នាំ។ ដែលកំពុងផ្ទើននិងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលលួចបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យដឹងថា ច្រករបៀងដែលគ្រប់គ្រងដោយ(លោកវរសេនីយទោររឿន សារិទ្ធ​) មេបញ្ជាការ​កងការពារ​ព្រំដែន​គោរ៥០៣បានចាប់ផ្តើមបើកដៃឲ្យលោក(កែវសារី)ឃុនខិតជាមួយមេខ្យលនិងឈ្មួញរកសុី នាំពលករនិងទំនិញយ៉ាង គគ្រឹក្សគគ្រេង ចេញចូលប្រទេសថៃនឹងកម្ពុជាដោយខុសច្បាប់។​ តាមការជាក់ស្តែងកាលពីថ្ងៃទី២៧ ខែធ្នូ​ឆ្នាំ២០២៤នេះ សារព័ត៌មានយើង បានទៅដល់ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនិ៍យត្រីកែវ សារីទាហាន៥០៣ ឋិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ថ ដឹកជញ្ជូន​ទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំអនុវត្តតាមអនុសាស្ត្ររបស់សម្ដេច​ក្រឡាហោម ស​រ ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃឡើយ។ បើយោងតាមប្រសាន៍របស់សម្តេចក្រឡាហោម ស ខេង អតិនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកន្លងទៅក៏បានបញ្ជារឲ្យកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទឲ្យអស់គ្រប់ច្រករបៀង ព្រោះច្រករបៀង អាចឲ្យមានករណីអំពើរត់ពន្ធអាវុធ គ្រឿងញៀន ទំនិញគេចពន្ធ និង ការជួយដូរមនុស្សខុសច្បាប់ផងដែរ។ តែអ្វីគួរឲ្យហួសចិត្តនោះ គឺ ច្រករបៀងមួយកន្លែងដែល គ្រប់ដោយកងអនុសេនាតូចស្នើជើង៥០៣ បានធ្វើការបើកភ្លើងខៀវឲ្យក្រុមមេខ្យលនិងឈ្មួញនាំពលករនិងទំនិញចូលកម្ពុជានឹងថៃផ្គើននិងបទបញ្ជារថ្នាក់លើទៅវិញ។ សូមបញ្ជាក់ថា […]

ព័ត៌មានសន្តិសុខសង្គម

រឿងដ៏ភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត ផ្ទុះអាវុធជាង ១០ គ្រាប់ ក្នុងករណីបាញ់ប្រហារជនបរទេស ទាំងយប់កណ្តាលអធ្រាត….!

ក្រុងប៉ោយប៉ែត÷ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងជាង ៩ យប់ មានហេតុការណ៍ដ៏សាហាវមួយបានកើតឡើងនៅភូមិបាលិលេយ្យ២ សសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលសាធារណជន និងសមត្ថកិច្ចដោយសារការបាញ់ប្រហារដោយកាំភ្លើង ដែលមានជនរងគ្រោះជាជនបរទេសម្នាក់បានស្លាប់ក្នុងកន្លែងកើតហេតុ និងជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានមានការបាញ់បោះនៅក្រុងប៉ោយប៉ែតលោកឧត្តមសេនីយ៍ទោរ សិទ្ធ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ។បានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ឯក ផឿន ម៉ានសិង្ហ ស្នងការ​រងកំរិតធ្ងន់ដឹកនាំកម្លាំងសហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយលោកវរសេនីយ៍ទោររ៉ែន សុភ័ក្រ អធិការ​រងទទួលផែនព្រហ្មទណ្ឌ ចុះស្រាវជ្រាវ ដោយផ្ទាល់តាមសកម្មភាពដែលបានរាយការណ៍ ត្រូវបានបញ្ជាក់ថា មានបុរសបីនាក់ ដូចជាជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ឈប់ចុះបាញ់មនុស្សកំពុងស្ថិតលើម៉ូតូមួយគ្រឿងផ្សេងទៀត ដែលមានមនុស្ស២នាក់។ ការបាញ់ប្រហារបានធ្វើឡើងដោយសាហាវ ដោយចាញ់អស់ជាង១០គ្រាប់ ដែលបានបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅចន្លោះពេលព្យាបាលបឋមក្នុងមន្ទីរពេទ្យ។ សមត្ថកិច្ចដែលបានមកដល់កន្លែងបានរកឃើញផ្លាកសញ្ញាជាច្រើនចំនួនដែលសំគាល់ថាគ្រាប់កាំភ្លើងធ្លាក់នៅលើដី។ ពិធីសម្រង់សកម្មភាពដំបូងបានបង្ហាញថា ហេតុការណ៍នេះអាចមានទំនាក់ទំនងជាមួយជម្លោះអាជីវកម្ម ឬជម្លោះផ្ទាល់ខ្លួន ដែលមិនទាន់ច្បាស់នៅឡើយ។ មានសេចក្តីរាយការណ៍ថាជនសង្ស័យអាចជាជនបរទេសផងដែរ ដោយសារតែសកម្មភាព និងរបៀបដែលបានធ្វើប្រហារបែប “រឿងហុងកុង” ដែលមានភាពម៉ឺងម៉ាត់ និងមានការរៀបចំមុន។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងស្វែងរកព័ត៌មានបន្ថែមដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ជនសង្ស័យទាំងអស់។ សមត្ថកិច្ចកម្រិតជាតិ និងមូលដ្ឋានបានចូលរួមក្នុងការស្រាវជ្រាវ ដោយចាប់ផ្តើមស្កេនទីតាំងកន្លែងកើតហេតុ និងសម្លឹងរកសក្ខីកម្ម។ ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានក៏បានស្តែងការប្រកាសឲ្យប្រជាជននៅក្នុងតំបន់មានការប្រុងប្រយ័ត្ន […]

ព័ត៌មានជាតិ ព័ត៌មានសង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើកយកប្រធានបទស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវជំរុញការបណ្ដុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា លើកទី២១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់ លោក លោកស្រី និពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ៖ ១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។ ២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី

ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

តាកែវ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ លោកអនុប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ខ្លឹមសារប្រជុំ៖ ១-ដកស្រង់បទពិសោធន៍ចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងការអនុវត្តផែនការ ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត រយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី១២.១៣.១៤.១៥.ខែធ្នូ ឆ្នាំ២០២៤)នាពេលកន្លងមក ២-ជំនាញត្រូវចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាពេលខាងមុខ ៣-ត្រៀមរៀបចំឱ្យមានកម្មវិធីជូន ឪពុក ម្ដាយ អាណាព្យាបាល សាច់ញាតិ របស់សិក្ខាកាមកំពុងហ្វឹកហ្វឺនវគ្គ៤៧ ទៅសួរសុខទុក្ខ ក៏ដូចជាទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខ ៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ […]

ព័ត៌មានជាតិ ព័ត៌មានសង្គម ព័ត៌មានអប់រំយុវជននិងកីឡា

កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥

កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ ——————————- នារសៀលថ្ងៃទី​ ១៤​ ខែធ្នូ​ ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៥ ដែល​ដឹកនាំដោយ​លោក​ គឹម​ សុខរី​ សមាជិកគណៈកម្មាធិការ​ស.ស.យ.ករាជធានីភ្នំពេញ និង​ជា​នាយកកម្មវីធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​ ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំកម្មវិធី​ ថ្នាក់ដឹកនាំ​ផ្នែក​ និងក្រុម នៃកម្មវិធី​ផងដែរ​។ #កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់