ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន
ថ្ងៃចេញផ្សាយ: 2021-08-20 04:24:36
ដោយ: លោក ស សារឿន

ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន

ហៅមៀនប៉ៃលិនដែលកំពុងធ្លាក់ថ្លៃប៉ៃលិន៖ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ទីផ្សារ​ផ្លែ​មៀនប៉ៃលិនហៅតាង៉ែន  ដែល​កំពុង​ធ្លាក់​ថ្លៃ រដ្ឋបាលខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ហុក សុផល និង​លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុងនាម​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ចំការ និង​ទិញ​កសិផល​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន នៅតាម​ចំការ​ក្នុង​ក្រុងប៉ៃលិន ដែល​កសិករ​ដាំ​បាន​ផ្លែ​ហើយ មិនអាច​នាំ​ចេញទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​បាន ខណ​:​ជំងឺ​កូ​វីដ​១៩​កំពុង​ផ្ទុះឡើង​ទើប សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បញ្ជា​ឱ្យ​ប្រមូល​ទិញ​ផ្លែ មៀ​ប៉ៃលិន ហៅ តា​ង៉ែ​ន របស់​កសិករ នៅតាម​បណ្ដា​ខេត្ត​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ឯកឧត្ដម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាន​ទឹកចិត្ត​គាំទ្រ​ខ្លាំង​ចំពោះ​កសិផល​ក្នុងស្រុក ជាពិសេស​ផ្លែ​មៀន​ប៉ៃលិន ហៅ តា​ង៉ែ​ន ដែល​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​ទីផ្សារ​ក្នុងការ​លក់ដូរ ឬ​នាំ​ចេញទៅ​ប្រទេសក្រៅ ។​

ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​នេះ សម្តេច​បញ្ជា​ឱ្យ​ក្រុមការងារ​ចុះមក​ខេត្ត​ប៉ៃលិន ដើម្បី​ទទួល​ទិញ​ពី​ប្រជាកសិករ យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែលមាន​ក្រុមការងារ​របស់​សម្តេច ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សហ​ការណ៍​ជាមួយនឹង​រដ្ឋបាលខេត្ត​ប៉ៃលិន គឺ​ចុះ​ទិញ​កសិផល​ទាំងនេះ នៅតាម​ចម្ការ​ផ្ទាល់ របស់​កសិករ​ទូទាំង​ខេត្ត​ប៉ៃលិន​តែម្តង ។​

កសិករ មាស សំណាង រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យដឹងថា គាត់​បាន​ដាំ​ដំណាំ​មៀន​ប៉ៃលិន ហៅ តា​ង៉ែ​ន ចំនួន​២​ហិកតា ដែល មាន​ចំនួន​៣០០​ដើម ក្នុង​១​ឆ្នាំ​គាត់​អាច​ប្រមូល​ផល​បាន​ចំនួន​៣០​តោន ដោយ​កាលពី​ឆ្នាំ​២០២០ គាត់ លក់​១​គីឡូក្រាម​តម្លៃ​ជាង​៣០០០​រៀល តែ​រហូតមក​ដល់ពេលនេះ តម្លៃ​ទីផ្សារ​តា​ង៉ែ​ន​មានការ​ធ្លាក់ចុះ គួរឱ្យ​គាត់​សម្គាល់ ដោយ​១​គីឡូក្រាម គេ​ទិញ​ត្រឹមតែ​១៥០០០​រៀល​ប៉ុណ្ណោះ ហើយក៏​លំបាក​ក្នុង​ការរក ម៉ូយ​ផងដែរ តែ​គាត់​អរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ឱ្យ​ក្រុមការងារ​ចុះជួយ​ទិញ​ផ្លែ​តា​ង៉ែ​ន នៅក្នុង​ចំការ​របស់គាត់ ។ គាត់​ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មានការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ រស់​នៅតាម​ខេត្ត​ជាប់​ព្រំដែន ។

ចំណែក​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំ​២០២១​នេះ ផ្ទៃដី​ដាំ​ដុះ​ផ្លែ​តា​ង៉ែ​ន​ប៉ៃលិន មាន​ចំនួន​៤៦៥០​ហិកតា បើ​ធៀប​ឆ្នាំមុន ៤៦០០​ហិកតា កើន​៥០​ហិច​តា ។ លោក​បន្តទៀតថា ការដាំដុះ​ដំណាំ​មួយ​នេះ ត្រូវមាន​ការយកចិត្ត​ទុក ដាក់​ថែទាំ​ខ្លាំង ត្រូវ​បូមទឹក​ស្រោច តែង​មែក និង​ប្រើ​ថ្នាំ​កំចាត់​សត្វល្អិត​ជាដើម ៕​