ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ
ថ្ងៃចេញផ្សាយ: 2021-08-10 14:20:23
ដោយ: លោក ស សារឿន

បាត់ដំបង÷យោងតាមរបាយការណ៍របស់នគរបាលជំនាញស្រុកគាស់ក្រឡនៅរសៀលថ្ងៃនេះត្រៀមបញ្ជូនកូនអកតញ្ញូម្នាក់ទៅផ្តន្ទាទោសក្រោយបាញ់សម្លាប់ម្តាយរបស់ខ្លួនឯងដោយគ្រាប់ព្រួញច្នៃក្នុងស្រុកគាស់ក្រឡ។

លោក ឡម ឡាន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជក់តាមប្រ ព័ន្ធតេឡេក្រាមថា÷ ក្រោយការសាកសួរលំអិតបន្ថែម និងបញ្ចប់ការកសាងសំណុំរឿង នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១នេះកម្លាំងជំនាញនិងសម្រេចបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តបន្ត នៃបទល្មើសដែលបានប្រព្រឹត្ត។

ករណីឃាតកម្មរវាងម្តាយ និងកូនថ្លើមខ្មៅនេះបានកើតឡើងនៅជិតរំលងអាធ្រាតថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុចកូនព្រហ្ម ក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បង្កឡើងដោយឈ្មោះឈឿម សំណាង  ភេទប្រុស អាយុ ២៦ឆ្នាំត្រូវជាកូនបង្កើតរបស់ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀនបែកខ្លាំង រស់នៅក្នុងភូមិ- ឃុំក្នុងបន្ទុកគ្រួសារតែមួយខាងលើ ស្ត្រីជនរងគ្រោះដែលស្លាប់យ៉ាងអាណោចអាធ័មក្រោមស្នាដៃរបស់កូនបង្កើតនេះមានឈ្មោះធីវ មុនី ភេទស្រី អាយុ ៦២ឆ្នាំ។


 ចំពោះមុខសមត្ថកិច្ចកូនតិរិច្ឆានរូបនេះបានសារភាពថា÷ មូលហេតុដែលខ្លួនបានបាញ់សម្លាប់ម្តាយបែបនេះដោយសារម្តាយរបស់ខ្លួនជាស្ត្រីអាបមិនអាចរស់នៅជាមួយមនុស្សបានទេ ទើបខ្លួនសម្រេចចិត្តបាញ់សម្លាប់ចោល៕ក្រោយមកជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនរួចកសាងសំុណំុរឿងនិងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង។