ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
វ៉ាក់សាំងកូវីដ-១៩ (ប្រភេទAstra Zeneca) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីចាក់ជូនជាដូសលើកទី៣ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ បានដឹកមកដល់ទឹកដីខេត្តប៉ៃលិន
ថ្ងៃចេញផ្សាយ: 2021-08-08 05:44:52
ដោយ: លោក ស សារឿន

ប៉ៃលិន ៖ វ៉ាក់សាំងកូវីដ-១៩(ប្រភេទ Astra Zeneca)ចំនួន ២៩០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់ជូនជាដូសទី៣ (ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកមកដល់ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១ និង ធ្វើពិធីប្រគល់-ទទួលវ៉ាក់សាំងនាពេលនេះ ក្រោមអធិបតីភាព ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងក្រុមការងារនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។


ដើម្បីទប់ស្កាត់ប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ បើសិនយើងទាំងអស់គ្នា មិនទប់ស្កាត់ទេនោះ ដូចនេះ សូមបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ‍‌‍« ៣ ការពារ» ( ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ) និង « ៣ កុំ » ( កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ) ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួន នៅតាមទីតាំង និងពេលវេលាដែលបានកំណត់ ។


សូមបញ្ជាក់ថា៖ យុទ្ធានាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដូសទី៣ (ដូសជម្រុញ) ដល់  មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១  តាមការជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន។ ដ,ស សារឿន