ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
អាជ្ញាធរក្រុងប៉ៃលិនសម្រេចបិទផ្សារពីរទី១ផ្សារសាមគ្គីហៅផ្សារប៉ាហ៉ី ជាលើក៣ និងផ្សារជាងអូនលើកទី១ នៅក្រុងប៉ៃលិន ដោយសារជំងឺកូវិដ១៩វាយលុកធ្ងន់ធ្ងរ
ថ្ងៃចេញផ្សាយ: 2021-08-08 05:39:10
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន ៖ ក្រោយរដ្ឋបាលក្រុងប៉ៃលិន បានចេញសេចក្តីប្រកាសកាលកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ លោក ស៊ុន យី អភិបា លក្រុងប៉ៃលិន បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះធ្វើការបិទខ្ទប់ផ្សារចំនួន២កន្លែង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រភេទថ្មី (Delta) ចូលក្នុងសហគមន៍ ខណ:អ្នកឆ្លងជំងឺ និងអ្នកប៉ះពាល់មានការកើនឡើងរាល់ថ្ងៃគួរឱ្យបារម្ភ ។ 

  

បើតាមការរៀបរាប់ពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ បន្ទាប់ពីក្រុមការងារបានចុះរៀបចំកន្លែងបណ្តោះអាសន្នកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សម្រាប់ឱ្យអាជីវករផ្សារទាំងពីរចេញទៅលក់ដូរបន្លែ ត្រី សាច់ និងគ្រឿងស្លមួយចំនួននៅលើទីលានថ្មី ស្ថិតនៅចំណុចដីស្តង់ដំឡូងមីរបស់ឈ្មោះ សា ចំរើន ហៅអឿង ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទើបរហូតមកដល់ពេលនេះ រដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន រួមជាមួយនឹងចៅសង្កាត់ប៉ៃលិន មេភូមិ ចុះបិទផ្សារសាមគ្គី ហៅប៉ាហ៊ី និង ផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងរយ:ពេល១៤ថ្ងៃសិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺប្រភេទថ្មីដែលតា(Delta) ខណ:មានប្រជាពលរដ្ឋ ក៏ដូចជាអាជីវករជាច្រើននាក់ ដែលលក់ដូរនៅក្នុងផ្សារ និងនៅជុំវិញផ្សារ ព្រមទាំងប្រជាពលរដ្ឋនៅតាមភូមិនានា ក្នុងខេត្តប៉ៃលិន កំពុងឆ្លងជំងឺកូវីដ ១៩ ។ 

  

លោកបន្តទៀតថា÷ការដើរដាក់រាយខ្សែពណ៌លឿងបិទផ្សារ និងផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមួយចំនួននេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្តប៉ៃលិនផងដែរ គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ដែលស្ថិតនៅក្នុងរង្វង់ខ្សែខាងលើចេញចូល ចុះឡើង ក្នុងផ្ទះរបស់ខ្លួនបានឡើយ ពោលគឺត្រូវស្នាក់នៅក្នុងផ្ទះរយ:ពេល១៤ថ្ងៃ ចំពោះ អ្នកដែលប៉ះពាល់ ឬពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ ១៩ ។ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ គឺរដ្ឋបាលក្រុងអនុញ្ញាតឱ្យគាត់ចេញពីផ្ទះខ្លួនទៅស្នាក់នៅផ្ទះបងប្អូនជាបណ្តោះអាសន្ន ដើម្បីងាយស្រួលចេញចូល ធ្វើការងារប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ ។ 


 លោកបញ្ជាក់ទៀតថា ការបិទផ្សារ២កន្លែងនេះ រហូតដល់ថ្ងៃចេញសេចក្តីប្រកាសសារជាថ្មី ទើបអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញ បើមិនធ្វើតាមការណែនាំរបស់រដ្ឋបាលក្រុងប៉ៃលិនទេ នឹងមានការផាកពិន័យថែមទៀតផង ។ 

សូមបញ្ជាក់ថា ៖ រហូតមកដល់ថ្ងៃត្រង់នេះ អាជីវករម្នាក់ៗកំពុងតែមមាញឹកបិទតូបស្ទើរតែមិនទាន់ ដោយអ្នកខ្លះយករថយន្តដឹកសម្ភារ:របស់ខ្លួនទៅទុកនៅផ្ទះ ដើម្បីដឹកយកទៅលក់ដូរនៅ កន្លែងថ្មី ។ ចំណែកអ្នកខ្លះទៀត ដែលលក់សម្ភារចានឆ្នាំង និងគ្រឿងដែក គឺទាញទ្វារបិទតូបទុកនៅ ក្នុងផ្សារ រងចាំអាជ្ញាធរបើកឲ្យលក់វិញ៕ដ,ស សារឿន