ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
ថ្នាក់ដឹកនាំយោធភូមិភាគទី៥ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំយកថវិកាឧបត្ថម្ភ ជូនដល់ពលករ(ម្ដាយ-កូន)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី!​!​!
ថ្ងៃចេញផ្សាយ: 2021-08-05 05:42:10
ដោយ: លោក ចាន់ពុធ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់គោលដៅចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកថវិកាចំនួន៣លានរៀល ក្នុងនោះថវិកាលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ចំនួន១លានរៀល ថវិកាលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចំនួន១លានរៀល និងថវិកាលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ចំនួន១លានរៀល ដើម្បីឧបត្ថម្ភដល់ពលករខ្មែរ២នាក់(ម្ដាយនិងកូន)ដែលបានចាញ់បោកមេខ្យល់​នាំមកពីប្រទេសថៃឆ្លងមកកម្ពុជា ហើយត្រូវបានទម្លាក់ចោលនៅក្នុងចម្ការម៉ីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នារីពលកររងគ្រោះឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំបានបញ្ជាក់ឱ្យដឹងថា ដោយមានការភ័យខ្លាចពេកព្រោះយប់ងងឹតខ្លាំងទើបខ្លួននិងកូនធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យខ្លួនដើរធ្លាក់គ្រលុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំតែម្ដង ។

ដោយឃើញសភាពការណ៍បែបនេះកម្លាំងចម្រុះដែលល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបិទខ្ទប់ពលករចាកចេញពីប្រទេសថៃមកកម្ពុជាវិញបានរាយការណ៍ជូនថ្នាក់ដឹកនាំ បន្ទាប់មក៏មានការសហការជាមួយក្រុមគ្រូពេទ្យដើម្បីសង្រ្គោះបន្ទាន់ និងធ្វើទេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ផងដែរ ។

ក្រោយពីធ្វើទេស្តរហ័សរួចជាលទ្ធផលឃេីញ​ថា​ ម្ដាយវិជ្ជមានកូវីដ-១៩  ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកថ្មពួកដឹកជញ្ជូនយកទៅសម្រាកព្យាបាលមុខរបួស​ផង និងព្យាលជម្ងឺកូវីដ-១៩ផង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។

 ឆ្លៀតក្នុងឱកាសនោះដែរថ្នាក់ដឹកនាំបានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ចំនួន២ទីតាំងក្នុងស្រុកមង្គលបូរី រួចបន្តចុះត្រួតពិនិត្យអាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដែលកំពុងសាងសង់បានប្រហែល៧០%ផងដែរ ៕