ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
ឯកឧត្តម ឧត្តសេន័យ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញចុះត្រួតពិនិត្យការចេញ ចូលប្រទេស កោតសរសើររដ្ឋបាលខេត្តប៉ៃលិនក្នុងការរៀបចំមណ្ឌល ពលរដ្ឋធ្វើចត្តាឡឺស័ក និងព្យាបាលជំងឺកូវីដ-១៩បានល្
ថ្ងៃចេញផ្សាយ: 2021-08-05 05:20:27
ដោយ: លោក ស សារឿន

ប៉ៃលិន ៖  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យការចេញ-ចូល ប្រទេស និងធ្វើចត្តាឡីស័ក ឯកឧត្តមបានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំទីតាំងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកពីព្រះរាជាណាចក្រថៃ និងបងប្អូនដែលធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗ ទទួលធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។

 ឯកឧត្តមបានសុំឱ្យប្រជាពលរដ្ឋយើងដែលកំពុងតែធ្វើចត្តាឡីស័ក និងកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់គឺខិតខំអត់ធ្មត់ស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ នៅក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាយើងកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយជាពិសេសនោះបច្ចុប្បន្នជំងឺកូវី-១៩បំប្លែងថ្មីដែលមានឈ្មោះថា ដែលតា កំពុងតែរីករាលដាលនៅក្នុងបណ្ដាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងក៏បានឆ្លងចូលទៅដល់រាជធានីភ្នំពេញមួយចំនួនផងដែរ ដូច្នេះឯកឧត្តមសូមឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កមានសភាពអត់ធ្មត់និងខិតខំប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អធ្វើយ៉ាងណាត្រូវរស់នៅ និងធ្វើចត្តាឡឺស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ -១៩ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលបានទទួលស្វាគមន៍ដំណើរបេសកកម្មរបស់ឯក ឧត្តម ហ៊ុនម៉ានិតនោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កនិងទីតាំងសម្រាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន៩ ទីតាំង ក្នុងនោះនៅក្នុងក្រុងប៉ៃលិនចំនួន ០៣ទីតាំង និង នៅស្រុកសាលាក្រៅចំនួន ០៦ទីតាំង។

លោកជំទាវ បន្តថាសម្រាប់ទីតាំងធ្វើចត្តាឡីស័កនិងការព្យាបាលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដារតែមួយ ដែល មានសម្ភារប្រើប្រាស់ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ ការផ្គត់ផ្គង់អាហារបីពេល គ្រប់គ្រាន់សមរម្យ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានទទួលបងប្អូនប្រជាពលករដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរដូចជាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបជាដើម។

សូមបញ្ចាក់ថា ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែលឿនជាពិសេសវីរុសបំប្លែងខ្លួនថ្មីហៅថា ដែលតា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តចំនួន០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងរួមមានខេត្តសៀមរាបផងដែរ។ ដោយឡែកសម្រាប់ ខេត្តប៉ៃលិនផ្ទាល់ក៏បាន ដាក់ចេញនូវសេចក្ដីសម្រេច និងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះរួមមានការអនុវត្តន៍វិធានការបម្រាមគោចរចន្លោះពីម៉ោង៩ យប់ ដល់ម៉ោង៣ទៀបភ្លឺ និងការផ្អាកជាបណ្ដោះអាសន្នរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នូវមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត ការជួបជុំឬការប្រមូលផ្ដុំជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា ការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈ វេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញាតឲ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាននិងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សានូវ  គម្លាតសុវត្ថិភាពបុគ្គលនិងសង្គម សកម្មភាពការជួបជុំឬការប្រមូលផ្ដុំមនុស្សសកម្មភាពការងារមុខរបរនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កម្ដៅនិងការអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត(បងប្អូនត្រូវតែប្រុងប្រយ័ត្ត៣ការពារ៣កុំ ,កំភ្លេច ត្រូវពាក់ម៉ាស់ លាងដៃនិងទឹកអាកុលជានិច្ចមុនធ្វើដំណើរឬក៏នៅផ្ទះ៕