ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
លោក ជំទាវ អភិបាលខេត្តប៉ៃលិនបានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនិងនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាត់ិបានចុះពិនិត្យ មណ្ឌលចត្តាឡីស័កប៉ៃលិន
ថ្ងៃចេញផ្សាយ: 2021-08-05 05:10:23
ដោយ: លោក ស សារឿន

ប៉ៃលិន÷នៅថ្ងៃពុធ ១១រោចខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនិងថ្ងៃទី០៤ខែសីហាឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ  អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលស្វាគមន៍ និង រួមដំណើរជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និង ជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស នឹងការធ្វើចត្តាឡីស័ក ចុះពិនិត្យមើលទីតាំងមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅទូទាំងខេត្តប៉ៃលិន ដែលក្រុមការងារចម្រុះខេត្តបាននឹងកំពុងបំពេញបេសកកម្មការងារដើម្បីប្រយុទ្ធ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។

 ក្នុងនោះដែរ ឯកឧត្តម បានធ្វើការក្រើនរំលឹកដោយជំរុញឱ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តប៉ៃលិន ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតលើការគ្រប់គ្រងពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មូឈ្មោះថា÷ដែលតាDelta)ចូលក្នុងសហគមន៌ ខណៈប្រទេសថៃកំពុងរាតត្បាតយ៉ាងខ្លាំងនូវជំងឺដ៏កាចសាហាវនេះ។ដ,ស សារឿន