ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!
ថ្ងៃចេញផ្សាយ: 2021-07-26 10:04:26
ដោយ: លោក ចាន់ពុធ

ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាចោរលួចគោពេលរាត្រីម្នាក់ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគោចំនួនបីក្បាលរបស់អ្នកស្រុក នៅឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងមួយយប់រំលងអធ្រាត្រ ថ្ងៃទី ២៦ខែកក្កដាឆ្នាំ ២០២១នេះ។

នគរបាលប៉ុស្តិ៍ស្លក្រាមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សោន ម៉ាញ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោរ ស្រុកព្រះវិហារ ខេត្តព្រះវិហារ មានមុខរបរមិនពិតប្រាកដ។ ជនរងគ្រោះម្ចាស់គោមានឈ្មោះ វ៉ាត ផុន ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក  ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង០១ រំលងអាធ្រាត្រ លើកំណាត់ផ្លូវជាតិ៥៦ មុខអនុវិទ្យាល័យកកោះខណៈធ្វើសកម្មភាពដើរលួចគោនិងប្រើប្រាស់រថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខកំពត 2A:0595 ដើម្បីដឹកជញ្ជូន។ ដកហូតបានគោរស់ចំនួន០៣ក្បាល និងរថយន្ត១គ្រឿង។

ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ សោន ម៉ាញ សមត្ថកិច្ចធ្វើឡើង ក្រោយពីមានជនរងគ្រោះម្ចាស់គោប្តឹង ចំពោះករណីនេះ លោកកំពុងចាត់ក្រុមជំនាញដើម្បីចុះស្រាវជ្រាវនិងដំណើរការនីតិវិធី៕