ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍
ថ្ងៃចេញផ្សាយ: 2021-07-11 03:04:46
ដោយ: លោក ស សារឿន

ប៉ៃលិន ៖លោកជំទាវបណ្ឌិត ស្រី បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន  បានដឹកនាំមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ដើម្បីចុះពិនិត្យមើលដំណើរការ ស្ថាបនាផ្លូវ១ខ្សែក្នុងរមនីយដ្ឋានទឹកធ្លាក់

ភ្នំខៀវ អូរតាវ៉ៅ   ជាពិសេសគឺមានគម្រោងរៀបចំឈូសឆាយព្រៃឈើ ដែលនៅតាមដងផ្លូវចូលទៅក្នុងរមណីយដ្ឋានដើម្បីកែលម្អ ធ្វើសួនច្បារដាំផ្កាភ្ញីបន្ថែម និងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន គឺទុកតែដើមឈើហូបផ្លែធំៗ ដូចជា ដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ខាងមុខ ។ 

លោកជំទាវបណ្ឌិត ស្រី បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំកសាង និងឣភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ។

លោក ជំទាវ បានបន្តទៀតថា÷ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធ សាធារណ:នានាជាច្រើន ជាពិសេសឣភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិចូលមកលេងកំសាន្តនាឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវភ្ជុំបិណ្ឌជាដើម ក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង សំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារជាងមុនផងដែរ ។លោកស្រី ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមកទទួលការវ៉ាក់សាំងការពារកូវីដ ១៩ ឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមណ្ឌលសុខភាព នានាដែលនៅជិតផ្ទះផងដែរ ។

សូមបញ្ជាក់ផងដែរថា ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧ទៅ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន មានទឹកជ្រោះ រហូតដល់៧ជាន់ ពេលភ្ញៀវទេសចរចូលទៅងូតលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀត ។ 

ចុងបញ្ចប់នៃការពិនិត្យ ការធ្វើផ្លូវបេតុងនេះ លោក ជំទាវ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ក៏បានផ្តល់ថវិកាមួយចំនួន ដល់កម្មករដែលខិតខំធ្វើផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រផងដែរ។ដ,ស សារឿន