ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩
ថ្ងៃចេញផ្សាយ: 2021-07-10 04:21:36
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន ៖ ក្រោយពីប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ.១៩ របស់រដ្ឋបាលខេត្តប៉ៃលិន គេសងកកេរឃើញប្រជាពលរដ្ឋនាំគ្នាទៅទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករនៅតាមគោលដៅមណ្ឌលចាក់វ៉ាក់សាំងនានាទូទាំងខេត្តប៉ៃលិននៅថ្ងៃដំបូងនេះ ត្រូវនឹងថ្ងៃទី០៨ ០៧.២០២១នេះ ។

ក្នុងយុទ្ធនាការបើកឲ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ.១៩ នេះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានចុះជួបសំណេះសំណាសនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្ត ។

លោក ជំទាវ អភិបាលខេត្តក៍បានណែនាំដល់ពុកម៉ែបងប្អូនដែលមកទទួលវ៉ាក់សាំងទាំងអស់ត្រូវតែស្តាប់តាមការណែនាំរបស់គ្រូពេទ្យដោយឲ្យតមការពិសារស្រា គ្រឿងសមុទ្រ កុំពិសារម្ទេសច្រើនពេក និងលើករបស់ធ្ងន់ជាដើម។

លោកជំទាវបន្តថា÷ យើងទទួលវ៉ាក់សាំងគ្រប់២លើកហើយក៍ដោយ ក៍កុំភ្លេច៣ការពារ៣កុំ ដែលជាសារដ៍ប្រពៃរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសរស់នៅត្រូវមានអនាម័យល្អដោយលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ពាក់ម៉ាសជាប្រចាំ រក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៍សំខាន់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ យើងរួមគ្នាយើងនឹងឈ្នះ។

សូមបញ្ជាក់ថា÷យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅខេត្តប៉ៃលិននេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តទៅគឺពេលព្រឹកចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១១:០០នាទី ពេលរសៀលចាប់ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០នាទីល្ងាច នៅតាមទីតាំងដូចខាងក្រោម ៖

១. ក្រុងប៉ៃលិននៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំនួន ០២កន្លែង និងមណ្ឌលសុខភាពក្រចាប់ ចំនួន០១កន្លែង

២. ស្រុកសាលាក្រៅនៅមណ្ឌលសុខភាពផ្សារព្រំ ចំនួន ០២កន្លែងមណ្ឌលសុខភាពស្ពង់០១កន្លែងមណ្ឌលសុខភាពភ្នំព្រាល០១កន្លែង

សូមបញ្ជាក់ ៖ កុំភ្លេចភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទើបក្រុមការងារអាចចាក់ឲ្យបាន ៕