ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: 2021-06-26 03:31:28
ដោយ: លោក ស សារឿន

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំអង្គ ភាពជំនាញពាក់ព័ន្ធ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ មើលទីតាំងសាលារៀនមួយ ចំនួនក្នុងស្រុកសាលាក្រៅ ដើម្បីត្រៀមរៀបចំមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត។


 លោកជំទាវ បានមាន ប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា និងក្រសួងសុខា ភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករ ដែលបានវិល ត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការ ងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយកខេត្ត ធ្វើការចម្អិន ម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។ នៅក្នុងឱកាសចុះពិនិត្យ មើលទីតាំងនេះ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗឱ្យបានស្អាតល្អ និងមានសោភ័ណភាព បើទោះបីវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្អាកការសិក្សារៀន សូត្រទូទាំងប្រទេសក៏ដោយ តែយើងមិនត្រូវភ្លេចឡើយ ការសម្អាតបរិស្ថាននិងថែទាំសា លារៀនរបស់យើងនោះទេ។ 


លោកជំទាវ បាន ស្រីមុំ កោតសរសើ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោល ដៅ និងតាមមណ្ឌលចត្តាឡី ស័កនានាក្នុងខេត្ត ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាល ដាលជំងឺកូវីដ-១៩ជាពិសេសរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន គឺ ៣ ការ ពារ ៣កុំ។ 


សូមបញ្ជាក់ថា÷ ការចុះពិនិត្យមើលទីតាំងត្រៀមរៀបចំបន្ថែមនូវមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩នេះ មានចំនួន ០៤ទីតាំង គឺទី១/ សាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ទី២/ សាលា បឋមសិក្សាអូររអិល ទី៣/ សាលាអនុវិទ្យាល័យផ្សារព្រំ និងទី៤/ សាលាបឋមសិក្សាអូរឈើក្រំ ៕

ដ,ស សារឿន