ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពលោក ទូច សារ៉ែន ដែលបានមរណភាពដោយសារជម្ងឺទឹកនោមផ្អែមប្រភេទទី ២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩
ថ្ងៃចេញផ្សាយ: 2021-06-21 13:54:05
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន  ៖នៅថ្ងៃទី២១ខែ០៦ឆ្នាំ២០២១ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន ជាតំណាងលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តប៉ៃលិន(ស.ស.យ.ក.ខេត្ត) និងចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក នាំយកស្បៀងអាហារមួយចំនួន និងថវិកាមួយចំនួនធំ ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព លោក ទូច សារ៉ែន  ដែលបានមរណភាពដោយសារជម្ងឺទឹកនោមផ្អែមប្រភេទទី ២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកលោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តប៉ៃលិន »« ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន និងក្នុងនាមនាងខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានក្តីរន្ធត់ក្តុកក្តួល រំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុតជាមួយ គ្រួសារនៃសព លោកទូច សារ៉ែន  ដែលបាន មរណភាពដោយសារជម្ងឺទឹកនោមផ្អែមប្រភេទទី ២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩ ។ ដំណឹងដ៏រន្ធត់ និងក្រៀមក្រំ ជាទីបំផុតនេះយើងខ្ញុំសូមចូលរួម រំលែកទុក្ខដ៏សង្វេគសោកស្ដាយអាឡោះ

អាល័យជាទីបំផុត ជាមួយគ្រួសារនៃសព ដែលបានបាត់បង់ប្ដី ឪពុកបងប្អូនជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ បំផុតរបស់ក្រុមគ្រួសារ។ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថាប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោកនឹងព្រះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយបួងសួង ជួយថែរក្សាដួងវិញ្ញាណក្ខន្ធលោកទូច សារ៉ែន សូមបានទៅសោយសុខក្នុងសុគតិភព ជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»។


ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានបញ្ជាក់ថា÷ នេះជាករណីទី២ហើយ សម្រាប់ខេត្តប៉ៃលិន ដែលមានអ្នកមរណភាព ដោយសារជម្ងឺកូវីដ ១៩ ។


លោកស្រី សំរិទ្ធ កល្យាណ ជាភរិយាលោកទូច សារ៉ែន បានរៀបរាបទាំងទឹកភ្នែកពីការឆ្លងកាត់នៃជម្ងឺដ៏កាចសាហាវ មួយនេះ »»នេះជាជម្ងឺគ្មានស្រមោល ដែលកាចសាហាវណាស់ សូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់សូមការពារខ្លួន អោយបានខ្ជាប់ខ្ជួន កុំអោយដូចគ្រួសារនាងខ្ញូំ»» ។

ជាងនេះទៀតលោកស្រី បានថ្លែងអំណរគុណ លោកជំទាវ បណ្ដិត បាន ស្រីមុំ ដែលជានិច្ចជាកាល លោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក្នុងការការពារជម្ងឺ កូវីដ១៩។


ស្បៀងអាហារ ដែលប្រគល់ជូននេះរួមមាន÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៣យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១យួ និងថវិកា ១០០០០០០ (មួយលានរៀល)ផងដែរ ៕ ដ,ស សារឿន