ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត
ថ្ងៃចេញផ្សាយ: 2021-06-21 13:51:34
ដោយ: លោក ស សារឿន

ប៉ៃលិន ៖ ក្រោយពីមានសារព័ត៌មានមួយចំនួន ចុះផ្សាយ និងបង្ហោះតាមបណ្តាញសង្គមករណីអភិបាលរងខេត្តប៉ៃលិន ធ្វើរបងបិទផ្លូវនៅលើដីមួយកន្លែង ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានធ្វើការស្រាយបំភ្លឺឱ្យដឹងថា ÷គាត់ធ្វើរបងបិទផ្លូវមែន តែនៅលើដីកម្មសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ មិនបានបិទផ្លូវ លើដីសាធារណ:នោះឡើយ ព្រោះមានគេលួចយកគ្រឿងចក្រទៅឈូសឆាយ លើដីរបស់ខ្លួន ដើម្បីចូលទៅក្នុងដីឡូតិ៍ផ្នែកខាងក្រោយ ដែលគេពុះទុកសម្រាប់លក់ឱ្យប្រជាពលរដ្ឋក្នុងភូមិ ក្រុង។


លោកជំទាវបានការស្រាយបំភ្លឺនៅត្រង់ចំណុចដីខាងលើ ៖ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ សូមធ្វើការបំភ្លឺជូនសាធារណជន និងឯកឧត្តម លោកជំទាវ ឱ្យបានជ្រាបថា គាត់បានទិញដីលំនៅឋានមួយកន្លែង ដែលមានទទឹងប្រវែង២១ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ តាំងពីឆ្នាំ២០១៨ មកម្លេះ ដោយសារមានការជាប់រវល់នឹងការងារពីមួយថ្ងៃទៅមួយថ្ងៃ ទើបគាត់មិនបានធ្វើរបងនៅឡើយទេ ។


 លោកជំទាវបន្តទៀតថា÷ តែកាលពីប៉ុន្មានឆ្នាំនេះ មានអ្នកទិញដីនៅផ្នែកខាងក្រោយដីរបស់ខ្លួន បានលួចយកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវឆ្លងកាត់ដីរបស់គាត់ ដែលមានទទឹងប្រវែង៦ម៉ែត្រ លុះឃើញបែបដូច្នេះ គាត់ក៏បានយកបង្គោលស៊ីម៉ង់តិ៍ទៅបិទផ្លូវតែម្តង ព្រោះមិនបានអនុញ្ញាត ឬចរចាឯកភាពឱ្យធ្វើផ្លូវឆ្លងកាត់នោះឡើយ ។ 


លោកជំទាវ អភិបាលរងខេត្ត បញ្ជាក់ទៀតថា÷ ដីខាងលើកាលពីមុនគឺអត់ធ្លាប់មានផ្លូវឆ្លងកាត់នោះទេ ទើបតែមានផ្លូវថ្មីៗ នេះប៉ុណ្ណោះ គឺគេលួចឈូស ដើម្បីធ្វើផ្លូវចូលទៅ ក្នុងដីឡូតិ៍របស់ខ្លួន ដើម្បីទុកលក់ឱ្យប្រជាពលរដ្ឋ ក្នុងភូម។


ចំណែកលោក ជាន ហៃ មេភូមិសួនអំពៅកើត បានឱ្យដឹងដែរថា៖ លោកជំទាវ ជា លាភ អភិ បាលរងខេត្ត បានទិញដីខាងលើតាំងពីយូរឆ្នាំមកហើយ ក៏មិនទាន់មានផ្លូវនៅឡើយទេ ។


 លុះក្រោយពីមានអ្នកផ្សេងម្នាក់ទៀត ចូលទៅទិញដីផ្នែកខាងក្នុង ក្បែរកន្ទុយដីរបស់គាត់ ដោយលួចយកគ្រឿងចក្រ ទៅឈូសឆាយ ដោយមិនបានប្រាប់អាជ្ញាធរភូមិឱ្យដឹងនោះឡើយ លុះក្រោយមកក៏មានរឿងរ៉ាវកើតឡើងតែម្តង ។ 


លោកបន្តទៀតថា ពេលនេះបើម្ចាស់ដីខាងលើគេមិនអនុញ្ញាតឱ្យធ្វើផ្លូវឆ្លងកាត់ គឺគាត់គ្មានសិទ្ធិអ្វីទាមទារនោះដែរ ព្រោះមានផ្លូវមួយផ្សេងទៀតនៅជាប់នឹងផ្លូវនេះសម្រាប់ធ្វើដំណើរចេញចូលយ៉ាងរលូតរួចរាល់ទៅ ហើយ មិនមានផលប៉ះពាល់ដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនោះទេ។ដ,ស សារឿន