ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
អភិបាលរងខេត្តប៉ៃលិននិងជាអនុប្រធានយុវជន ស ស យ ក ខេត្តបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត,ស្រុក ឃុំស្ទឹងត្រង់ បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ១៦គ្រួសារដែលខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: 2021-06-10 22:15:47
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន៖ កាលពីរសៀលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នេះ ឯកឧត្តម ហុក សុផល អភិ បាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ក្នុងនាមលោក ជំទាវ បណ្ឌិត  បាន ស្រីមុំ អភិបាលននៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្តជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ រួមដំណើរដោយលោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារចុះជួុយឃុំស្ទឹងត្រង់ បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន៦គ្រួសារ ភូមិកូនដំរី ចំនួន១គ្រួសារ និងភូមិបាយសីចំនួន៩គ្រួសារសរុប១៦គ្រូសារ។


ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះឯកឧត្តម ហុក សុផល.អភិបាលរងខេត្តនិង ជាអនុប្រធាន ស.ស.យ.ក ខេត្ត បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។


ឯកឧត្តម  អភិបាលរងខេត្តនិងជា អនុប្រធាន ស ស យ ក ខេត្តបានបន្តទៀតថា ÷ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោក ស្រី អភិបាលខេត្ត បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នៅវិធានការរបស់រដ្ឋបាលខេត្ត និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំឱ្យយល់ដឹងនៅកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមឱ្យបាន១.៥ម៉ែត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។


លើសពីនេះ នៅក្នុងខេត្តប៉ៃលិន អាជ្ញាធរខេត្ត បានដឹកនាំមន្រ្តីសុខាភិបាល ក៏ដូចជាកងកម្លាំងទាំង៣ប្រភេទ ធ្វើការយាមកាមទាំងយប់ទាំងថ្ងៃ យ៉ាងតឹងរឹង នៅតាមច្រកព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព អ្នកធ្វើដំណើរចេញចូលទៅមក ដោយវាស់កំដៅ លាងដៃនឹងទឹកអាល់កុល ឬជែល យ៉ាងយកចិត្តទុកដាក់ មិនឱ្យមានប្រជាពលរដ្ឋក្នុងខេត្តណាម្នាក់ ឆ្លងជំងឺដ៏កាចសាហាវនេះឡើយ ។

បន្ទាប់ពីការសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានរួច ឯកឧត្តម  អនុប្រធានយុវជនខេត្តក៏បាននាំក្រុមការងាចែកអំណោយផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទាំងអស់ ក្នុង១គ្រួសារទទួលបាន÷ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងទឹកសុទ្ធ៣យួរ ។

 រីឯប្រជាពលរដ្ឋក្នុងគ្រួសារនីមួយៗ សប្បាយរីករាយយ៉ាងខ្លាំងក៏ថ្លែងអំណរគុណដល់លោក  លោក ស្រី និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ផ្តល់ស្បៀងអាហារជូនពួកគាត់ ខណ:កំពុងតែខ្វះខាតខ្លាំង ហើយក៏សូមជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមជូនពរឲ្យក្រុមការងារជួបតែសេចក្ដីសុខនិងកម្លាំងរឹងមាំ,

សំណាងល្អៗគ្រប់ៗគ្នា៕ស សារឿន