ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
លូ១ខ្សែនៅក្បែរច្រកទ្វារអន្តរជាតិព្រំកកស្ទះ ពេលភ្លៀងធ្លាក់ម្ដងៗកាកសំណល់អណ្ដែតលើផ្លូវ ក្រោយមកលោក ស្រី អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះកាយគម្របលូយកសំរាមនិងកាកសំណល់ចេញ
ថ្ងៃចេញផ្សាយ: 2021-06-10 22:08:50
ដោយ: លោក ស សារឿន

ប៉ៃលិន ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានយកគ្រឿងចក្រកាយគម្របលូស្ដារបង្ហូរទឹកយកសំរាមនិងកាកសំណល់ចេញនៅលើចិញ្ចើមផ្លូវជាតិលេខ៥៧ លូដែលកកស្ទះដោយសារ ពេលភ្លៀងធ្លាក់ម្តងៗ ធ្វើឱ្យទឹកហូរបាចសាចពេញលើដងផ្លូវ ហើយធ្វើឲ្យក្លិនស៊ុយកាកសំរាមអណ្ដែតចេញលើផ្លូវ។


កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជំទាវ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ឱ្យយកគ្រឿងចក្រទៅបើកគម្របលូ ស្តារកកាយយកកាកសំណល់សំបកដប សំបកថង់ប្លាស្ទិក ចេញ ពីក្នុងលូ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ការចុះពិនិត្យមើលការស្តារប្រព័ន្ធលូ ដែលកកស្ទះដោយកាកសំណល់សំរាមជាច្រើននេះ លោក ស្រី អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ សូមឱ្យពុកម៉ែបងប្អូនជួយពិចារណាមើលថា នេះជាកំហុសអ្នកណា បើស្រែកថាអត់ផ្លូវ រដ្ឋាភិបាលធ្វើផ្លូវជូន លុះពេលមានផ្លូវ មានប្រព័ន្ធលូ ហើយ លុះពេលភ្លៀងធ្លាក់មក បែរជាទឹកលិច ហើយស្រែកថា រដ្ឋាភិបាល ឬអាជ្ញាធរ មិនមើល មិនមានសមត្ថភាពក្នុងការគ្រប់គ្រង ។


លោក ស្រី អភិបាលខេត្តបន្តទៀតថា ÷បងប្អូនមើលរូបភាពទាំងនេះ ថាតើជាកំហុសអ្នកណាឲ្យពិតប្រាកដ ។ ពេលឃើញស្ថានភាពស្តារ កកាយកាកសំ ណល់ ចេញពីក្នុងប្រព័ន្ធលូបបែបនេះ លោកស្រី ក៏អាណិតដល់បងប្អូនបុគ្គលិក កម្មករនៅក្នុងវិស័យគមនាគមន៍យ៉ាងខ្លាំង ដោយក្នុង១ថ្ងៃៗ ដើរស្តារកើបកាកសំណ

ល់សំរាមចេញពីក្នុងលូ មានទាំងក្លិនស្អុយ លុះយកចេញអស់ពីខាងមុខ សំរាមហូរចូលពេញពីខាងក្រោយ ព្រោះកិច្ចការទាំងអស់នេះ មិនមែនជាតួនាទី របស់មន្រ្តីណាម្នាក់ ដែលត្រូវធ្វើការស្តារកកាយនោះទេ គឺជាតួនាទីរបស់យើងគ្រប់រូប ហើយក៏សូមឱ្យចូលរួមថែរក្សាអនាម័យទាំងអស់គ្នា កុំបោះសំបកថង់ ឬសំបកដបជ័រ ចូលទៅក្នុងប្រព័ន្ធលូបន្តទៀត ។ លោកស្រីបញ្ជាក់ថា÷ បើយើងមានផ្លូវស្អាត មានប្រព័ន្ធលូបង្ហូរទឹកល្អហើយ វាជាតួនាទីយើងគ្រប់គ្នា ក្នុងយើងជាពលរដ្ឋត្រូវតែចេះជួយថែទាំអនាម័យ ដើម្បីប្រើប្រាស់បំរើផលប្រយោជន៍រួមទាំងអស់គ្នា ហើយនេះ ជាជ្រុងមួយដ៍សំខាន់ នៃការចូលរួម កាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ។ បើយើងមិនបានធ្វើអ្វីតបស្នងសងគុណវិញ ចំពោះការគិតគូរ ដោះស្រាយគ្រប់បញ្ហា របស់ប្រមុខរដ្ឋាភិបាល ចំពោះយើង ក៏គួរតែនាំគ្នារក្សាអនាម័យផ្ទះសម្បែង កន្លែងទីសាធារណឱ្យបានល្អ ជៀសវាងបោះកាកសំណល់ចោលអនាធិតេយ្យពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងស្អាត ព្រមទាំងបង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមផងដែរ ។ លោក ស្រី សង្ឃឹមថា÷ ពុកម៉ែបងប្អូន ដែលបោះចោលសំរាមនៅតាមទីសាធា រណ: នឹងសូមឲ្យយល់ ។ ដូច្នេះ យើងត្រូវចូលរួមថែរក្សាទាំងអស់គ្នា គឺដើម្បីខ្លួនយើង បរិស្ថានជុំវិញយើងស្អាតល្អ ហើយសូមយកសំរាមវេចខ្ចប់ទៅទុកដាក់កន្លែងដែលជាទីតាំងអាជ្ញាធរតំរូវអោយដាក់ ប្រមូលផ្តុំ កុំយកសំរាមទាំងអស់នេះទៅបោះចោលក្នុងលូបង្ហូរទឹកតទៅទៀត ៕ដ,ស សារឿន