ថ្ងៃទី20 ខែ06 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក​ / អភិបាលរងខេត្តប៉ៃលិននិងជាអនុប្រធានយុវជន ស ស យ ក ខេត្តបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត,ស្រុក ឃុំស្ទឹងត្រង់ បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ១៦គ្រួសារដែលខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩​ / លូ១ខ្សែនៅក្បែរច្រកទ្វារអន្តរជាតិព្រំកកស្ទះ ពេលភ្លៀងធ្លាក់ម្ដងៗកាកសំណល់អណ្ដែតលើផ្លូវ ក្រោយមកលោក ស្រី អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះកាយគម្របលូយកសំរាមនិងកាកសំណល់ចេញ​ / រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀតសម្រាប់មណ្ឌលចត្តាឡីស័ក និងទី ប៉ាឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩​ / លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍បាននាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍​ /
លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍បាននាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍
ថ្ងៃចេញផ្សាយ: 2021-05-31 05:47:29
ដោយ: លោក ជា រដ្ឋា

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៩ .៣០ខែឧសភា ឆ្នាំ២០២១ នេះលោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារអមដំណើរដោយលោក ឃុត គីម នាយករដ្ឋបាលសាលាស្រុក បានទៅទទួលកម្មករនៅរោងចក្រយូលី ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកផ្ទុកនូវជំងឺកូវីដ19 យកមកធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានស្រុកកំពង់រោទ៍ វិញ បន្ទាប់ពីបានធ្វើតេស្តលើកទី2 លទ្ធផលអវិជ្ជមាន ចំនួន ១១៣ នាក់ ស្រី ៨៣នាក់។

បន្ទាប់មកលោកអភិបាលស្រុក បានរៀបចំ និងយកសម្ភារៈសម្រាប់ស្នាក់នៅទៅចែកជូនដល់បងប្អូនកម្មករទាំង ១១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័ក។

*លោកសុច ពិសីបញ្ជាក់ថា៖ បច្ចុប្បន្ននៅក្នុងស្រុកកំពង់រោទិ៍ មានមណ្ឌលចត្តាឡីស័ក សរុបចំនួន ០៦មណ្ឌល ដោយចែកចេញជា ២ប្រភេទគឺ:

    ១./មណ្ឌលចត្តាឡីស័កកំរិត២ ថ្នាក់ខេត្ត មាន ១មណ្ឌល (សម្រាប់ដាក់ប្រជាពលករចំណូលស្រុកមកពីប្រទេសក្រៅ និងប្រជាពលរដ្ឋពាក់ពន្ធ័ព្រឹត្តិការណ៍ ២០ កុម្ភ: ឆ្នាំ២០២១) មានអាសយដ្ឋានស្ថិតនៅភូមិពោធិម្អម ឃុំត្នោត ស្រុកកំពង់រោទ៍។ សព្វថ្ងៃមានប្រជាពលរដ្ឋរស់នៅក្នុងមណ្ឌលចត្តាឡីស័ក សរុប ចំនួន ០៨នាក់ ស្រី ០៥នាក់ មកពីប្រទេសថៃ (ប្តី ប្រពន្ធ មានកូនក្នុងផ្ទៃចំនួនជាង ៨ខែ) និង (បុគ្គលិកគ្រូពេទ្យនៅមណ្ឌលសុខភាពត្នោត ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកផ្ទុកជំងឺកូវីដ១៩ ធ្វើតេស្តរកឃើញកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំនួន ៧នាក់ ស្រី ៤នាក់)។


 ២./មណ្ឌលចត្តាឡីស័កនៅថ្នាក់ស្រុក មានចំនួន ០៥កន្លែង ដែលទើបតែបង្កើតឡើងនៅថ្ងៃនេះ (សម្រាប់ដាក់បងប្អូនកម្មករ កម្មការនី រោងចក្រយូលី ដែលប៉ះពាល់នឹងអ្នកផ្ទុកជំងឺកូវីដ19) រួមមាន:


    *មណ្ឌលចត្តាឡស័ក ស្វាយតាយាន (ស្ថិតក្នុងសាលាបឋមសិក្សាស្វាយតាយាន) ក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ២០នាក់ ស្រី ១៣នាក់។


    * មណ្ឌលចត្តាឡស័កខ្សែត្រ (ស្ថិតក្នុងសាលាអនុវិទ្យាល័យខ្សែត្រ) ក្នុងភូមិកណ្តាល ឃុំខ្សែត ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ១៤នាក់ ស្រី ០៨នាក់។


   * មណ្ឌលចត្តាឡស័ក សំឡី (ស្ថិតក្នុងសាលាបឋមសិក្សាព្រៃម្នាស់) ក្នុងភូមិព្រៃម្នាស់ ឃុំសំឡី  ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ៣៨នាក់ ស្រី ២៥នាក់។


      * មណ្ឌលចត្តាឡស័ក ត្នោត (ស្ថិតក្នុងសាលាបឋមសិក្សាត្នោត) ក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ១៥នាក់ ស្រី ១៣នាក់។


        * មណ្ឌលចត្តាឡស័កញរ (ស្ថិតក្នុងមណ្ឌលសាលាឃុំញរចាស់) ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍។ មានកម្មករស្នាក់នៅសរុបចំនួន ២៦នាក់ ស្រី ២៤នាក់។ មកពីឃុំចំនួន ៥ផ្សេងទៀតគឺ ឃុំសំយ៉ោង, ឃុំបន្ទាយក្រាំង, ឃុំរាជមន្ទីរ, ឃុំព្រះពន្លា និងឃុំព្រៃធំ។

បន្ទាប់មកលោកអភិបាលស្រុក បានរៀបចំ និងយកសម្ភារសម្រាប់ស្នាក់នៅទៅចែកជូនដល់បងប្អូនកម្មករទាំង ១១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័ក។

អំណោយសម្ភារៈដែលគ្រឿងស្នាក់នៅនិងអាហារជាស្បៀងបន្ទាន់នេះគឺជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្ត

ក្រុមការងាររាជរដ្ឋាភិបាលនិងក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍ព្រមទាំងរបស់រដ្ឋបាលស្រុកកំពង់រោទិ៍

  ថ្ងៃដ៏ដែលនេះដែរលោកអភិបាលស្រុកបាននាំយកឃីត ចំនួន១១៣ឃីតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ មកចែកជូនកម្មករកម្មការនីរោងចក្រមកធ្វើចត្តាឡីសក័ ក្នុងមួយនាក់ទទួលបានឃីតម្នាក់មួយ។

បញ្ជាក់៖នៅព្រឹកថ្ងៃទី៣០ខែ០៥ឆ្នាំ២០២១ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បាននាំយកសម្ភារៈនិងគ្រឿងឧបភោគបរិភោគមកប្រគល់ជូនប្រជាការពារភូមិការពារនៅមណ្ឌលចត្តាឡីស័កចំនួន០៥មណ្ឌលក្នុងមួយនាក់ទទួលអង្រឹងមួយ ហើយកម្មករកម្មការនីក្នុងមួយនាក់ទទួលបានឃីតគ្រឿងឧបភោគបរិភោគ ចំនួនមួយកញ្ចប់ ដោយឡែកមណ្ឌលឃុំសំឡី លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឧបត្ថម្ភមីចំនួន២០កេសនឹងថវិកា១០០.០០០រៀល សម្រាប់ក្រុមប្រជាការពារនៅមណ្ឌលចត្តាឡីស័កនៅមណ្ឌលឃុំសំឡី។


លោកបន្តដូច្នេះថាសូមបងប្អូនកម្មករ កម្មការិនី មេត្តាអត់ធ្មត់បន្តិចសិនអ្វីៗនិងប្រសេីរនៅពេលឆាប់ៗខាងមុខនេះដោយ ក្រុមការងារនិងអាជ្ញាធរកំពុងមមាញឹកក្នុងការស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីត-១៩ដេីម្បីផ្ដាច់ឬសគល់នៃប្រភពចម្លង បច្ចុប្បន្ននេះប្រភពចម្លងបានរួមតូចអាច និងឈានទៅបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។


លោកក៏បានអំពាវនាវដល់លោកតាលោកយាយពុកម៉ែបងប្អូនកម្មករកម្មការនី ចូលរួមសហការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងត្រូវអនុវត្ត៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលទេីបស្ថានភាពនិង ឈានទៅរកភាពប្រក្រតីឡេីងវិញផងដែរ៕ដោយជា រដ្ឋា