ថ្ងៃទី20 ខែ06 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក​ / អភិបាលរងខេត្តប៉ៃលិននិងជាអនុប្រធានយុវជន ស ស យ ក ខេត្តបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត,ស្រុក ឃុំស្ទឹងត្រង់ បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ១៦គ្រួសារដែលខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩​ / លូ១ខ្សែនៅក្បែរច្រកទ្វារអន្តរជាតិព្រំកកស្ទះ ពេលភ្លៀងធ្លាក់ម្ដងៗកាកសំណល់អណ្ដែតលើផ្លូវ ក្រោយមកលោក ស្រី អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះកាយគម្របលូយកសំរាមនិងកាកសំណល់ចេញ​ / រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀតសម្រាប់មណ្ឌលចត្តាឡីស័ក និងទី ប៉ាឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩​ / លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍បាននាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍​ /
សណ្ឋាគារនិងអាហាដ្ឋាន, ដេប៉ូចែកចាយថ្នាំកសិកម្ម ត្រូវបានរដ្ឋបាលខេត្តប៉ៃលិនចេញសេចក្ដីសម្រេចបិទបណ្ដោះអាសន្ន ដែលរកឃើញអ្នកកើតជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: 2021-05-21 04:29:50
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរកឃើញមនុស្ស០៣នាក់បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច លេខ០៥៤/២១ សសរ. ផ្អាកឣាជីវកម្មសណ្ឋាគារ អាហារដ្ឋាន យីហោ «ប៉ៃលិន ស៊ីធី» និងសណ្ឋាគារ ឣាហារដ្ឋាន «មាស សោភា» ព្រមទាំងដេប៉ូចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជ ដែលមានការពាក់ព័ន្ធនឹងករណីឣ្នកឆ្លងជំងឺកូវីដ-១៩ ជាបណ្តោះឣាសន្ន ។


រដ្ឋាភិបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ៖ រកឃើញមនុស្សចំនួន៣នាក់ បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ២នាក់ ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមា្នក់ទៀត ជាទារិកា អាយុជាង២ខែ ឆ្លងពីឪពុកម្ដាយ ជាពលករមកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ ដែលទើបរកឃើញនោះ ៖ ទី១. ឈ្មោះ ឡេង សុផា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មកពីភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទាំងពីរនាក់ជាអ្នកលក់គ្រឿងសម្ភារ:បន្ទប់ទឹកឱ្យក្រុមហ៊ុន New Build ដែលមានអាសយដ្ឋាននៅបុរីពិភពថ្មីចម្ការដូង រាជធានីភ្នំពេញ និង ទី៣. ទារិកា ឈ្មោះ សឿ រ៉ានិត ភេទស្រី អាយុ២ខែ៧ថ្ងៃ នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


ប្រភពបន្តទៀតថា ៖ ឈ្មោះ ឡេង សុផា  និងឈ្មោះ ឈុំ ធារ៉ូ បានធ្វើដំណើរពីរាជធានីភ្នំពេ ញនៅថ្ងៃទី១៨ ខែឧសភា ដោយរថយន្តម៉ាក កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-4900 និងអ្នករួមដំណើរម្នាក់ឆ្ពោះមកខេត្តប៉ៃលិន ។ ពេលធ្វើដំណើរបានចុះទិញនំប៉័ងនៅខេត្តកំពង់ឆ្នាំង និងឈប់សម្រាកនៅផ្ទះសំណាក់(មិនចាំឈ្មោះ) ក្នុងខេត្តបាត់ដំបងមួយយប់ ហើយបានទិញបាយ ឆានៅមាត់ស្ទឹងសង្កែ ។ នៅថ្ងៃទី១៩ ខែឧសភា បានបន្តដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន ។ ពេលមកដល់ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ពិនិត្យសុខភាពនៅអូរសួស្តី បានធ្វើតេស្តរហ័សចំនួន០២លើក រកឃើញវិជ្ជមានកូវីដ១៩ ទាំងពីរលើក ហើយត្រូវបានក្រុមការងារយកទៅព្យា បាលនៅផ្ទះសំណាក់គ្រូបង្រៀន ។ ចំណែកទារិកា ឈ្មោះ សឿ រ៉ានិត រស់នៅជាមួយឪពុកឈ្មោះ សឿ សុផាត និងម្តាយ ឈ្មោះ ឈឿត រតន: ដែលមានវិជ្ជមានជំងឺកូវីដ១៩ ធ្វើដំណើរមកពីក្រុងបាង កក ប្រទេសថៃ ចូលមកក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយបានសម្រាក ព្យាបាលនៅផ្ទះសំណាក់គ្រូ ក្នុងក្រុងប៉ៃលិន ។


ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន ក៍សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ដ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕ ដ,ស សារឿន