ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
សណ្ឋាគារនិងអាហាដ្ឋាន, ដេប៉ូចែកចាយថ្នាំកសិកម្ម ត្រូវបានរដ្ឋបាលខេត្តប៉ៃលិនចេញសេចក្ដីសម្រេចបិទបណ្ដោះអាសន្ន ដែលរកឃើញអ្នកកើតជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: 2021-05-21 04:29:50
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរកឃើញមនុស្ស០៣នាក់បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច លេខ០៥៤/២១ សសរ. ផ្អាកឣាជីវកម្មសណ្ឋាគារ អាហារដ្ឋាន យីហោ «ប៉ៃលិន ស៊ីធី» និងសណ្ឋាគារ ឣាហារដ្ឋាន «មាស សោភា» ព្រមទាំងដេប៉ូចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជ ដែលមានការពាក់ព័ន្ធនឹងករណីឣ្នកឆ្លងជំងឺកូវីដ-១៩ ជាបណ្តោះឣាសន្ន ។


រដ្ឋាភិបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ៖ រកឃើញមនុស្សចំនួន៣នាក់ បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ២នាក់ ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមា្នក់ទៀត ជាទារិកា អាយុជាង២ខែ ឆ្លងពីឪពុកម្ដាយ ជាពលករមកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ ដែលទើបរកឃើញនោះ ៖ ទី១. ឈ្មោះ ឡេង សុផា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មកពីភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទាំងពីរនាក់ជាអ្នកលក់គ្រឿងសម្ភារ:បន្ទប់ទឹកឱ្យក្រុមហ៊ុន New Build ដែលមានអាសយដ្ឋាននៅបុរីពិភពថ្មីចម្ការដូង រាជធានីភ្នំពេញ និង ទី៣. ទារិកា ឈ្មោះ សឿ រ៉ានិត ភេទស្រី អាយុ២ខែ៧ថ្ងៃ នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


ប្រភពបន្តទៀតថា ៖ ឈ្មោះ ឡេង សុផា  និងឈ្មោះ ឈុំ ធារ៉ូ បានធ្វើដំណើរពីរាជធានីភ្នំពេ ញនៅថ្ងៃទី១៨ ខែឧសភា ដោយរថយន្តម៉ាក កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-4900 និងអ្នករួមដំណើរម្នាក់ឆ្ពោះមកខេត្តប៉ៃលិន ។ ពេលធ្វើដំណើរបានចុះទិញនំប៉័ងនៅខេត្តកំពង់ឆ្នាំង និងឈប់សម្រាកនៅផ្ទះសំណាក់(មិនចាំឈ្មោះ) ក្នុងខេត្តបាត់ដំបងមួយយប់ ហើយបានទិញបាយ ឆានៅមាត់ស្ទឹងសង្កែ ។ នៅថ្ងៃទី១៩ ខែឧសភា បានបន្តដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន ។ ពេលមកដល់ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ពិនិត្យសុខភាពនៅអូរសួស្តី បានធ្វើតេស្តរហ័សចំនួន០២លើក រកឃើញវិជ្ជមានកូវីដ១៩ ទាំងពីរលើក ហើយត្រូវបានក្រុមការងារយកទៅព្យា បាលនៅផ្ទះសំណាក់គ្រូបង្រៀន ។ ចំណែកទារិកា ឈ្មោះ សឿ រ៉ានិត រស់នៅជាមួយឪពុកឈ្មោះ សឿ សុផាត និងម្តាយ ឈ្មោះ ឈឿត រតន: ដែលមានវិជ្ជមានជំងឺកូវីដ១៩ ធ្វើដំណើរមកពីក្រុងបាង កក ប្រទេសថៃ ចូលមកក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយបានសម្រាក ព្យាបាលនៅផ្ទះសំណាក់គ្រូ ក្នុងក្រុងប៉ៃលិន ។


ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន ក៍សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ដ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕ ដ,ស សារឿន