ថ្ងៃទី20 ខែ06 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក​ / អភិបាលរងខេត្តប៉ៃលិននិងជាអនុប្រធានយុវជន ស ស យ ក ខេត្តបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត,ស្រុក ឃុំស្ទឹងត្រង់ បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ១៦គ្រួសារដែលខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩​ / លូ១ខ្សែនៅក្បែរច្រកទ្វារអន្តរជាតិព្រំកកស្ទះ ពេលភ្លៀងធ្លាក់ម្ដងៗកាកសំណល់អណ្ដែតលើផ្លូវ ក្រោយមកលោក ស្រី អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះកាយគម្របលូយកសំរាមនិងកាកសំណល់ចេញ​ / រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀតសម្រាប់មណ្ឌលចត្តាឡីស័ក និងទី ប៉ាឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩​ / លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍បាននាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍​ /
លោក ភិន ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យ រងការចោទប្រកានថារំលោភយកដីផ្លូវរបស់រដ្ឋហើយ ហាមឃាត់គ្រឿងចក្រមិនឲ្យធ្វើផ្លូវដែលជាអំណោយរបស់ឯកឧត្ដមឧប កែ គឹមយ៉ាន
ថ្ងៃចេញផ្សាយ: 2021-05-15 09:43:37
ដោយ: គេហទំព័រmondaydailynews

ខេត្តបន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង៩ៈ១៥នាលោក ភិន ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្ត បន្ទាយមានជ័យដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានរំលោភយកដីផ្លូវរបស់រដ្ឋ ដែលជាអំណោយរបស់ ឯកឧត្តមឧបកែវគឹមយ៉ាន ហើយភិន ស៊ុនថៃ ដែលជាមន្រ្តីប៉េអឹមខាងលើបានមកហាមឃាត់គ្រឿងចក្រដែលឈូសឆាយធ្វើផ្លូវចាក់បេតុងទទឹង 12 ម៉ែត្របណ្ដោយ៥០០ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន បានឧបត្ថម្ភនិងធ្វើជូនអោយប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការធ្វើដំណើរខែរដូវវស្សាផងដែរ។


សូមរំលឹកផងដែរថា៖ កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីនោះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំស្ថាប័នពាក់ព័ន្ធចុះវាស់វែង និងដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងលោក ហង្ស ម៉ៅ ដោយពលរដ្ឋបានចោទប្រកាន់ថា លោក ហង្ស ម៉ៅ បានរំលោភយកដីរបស់ពួកគាត់ និង កាយផ្តាច់ផ្លូវសាធារណ:យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលផងនោះ។


ហើយការចុះវាស់វែង និងដោះស្រាយបញ្ហានេះបានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់ពលរដ្ឋកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាលខេត្តដើម្បីបង្កើតគណៈកម្មការចុះពិនិត្យ និងវាស់វែងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់។


នៅក្នុងនោះផងដែររដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានអញ្ជើញលោក ភិន ស៊ុនថៃ ដើម្បីចូលរួមពិនិត្យនិងដោះស្រាយបញ្ហាផ្លូវរបស់រដ្ឋដែលលោក ភិន ស៊ុនថៃ រំលោភយក ហើយផ្លូវនោះផងដែរបងប្អូនប្រជាពលរដ្ឋបានស្នើសុំឯកឧត្តមឧប កែ គឹមយ៉ាន ធ្វើផ្លូវឲ្យពួកគាត់ងាយស្រួលធ្វើដំណើរទៅធ្វើការហ្នឹងអាស្រ័យទៅវិញទៅមកងាយស្រួលផងដែរ តែដោយឡែកគេមិនឃើញលោក ភិន ស៊ុនថៃ  មិនគោរពទៅតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនោះទេ រហូតដល់ព្រឹកថ្ងៃទី ១៥ខែឧសភាឆ្នាំ ២០២១នេះបែជាចេញមុខមកទប់ស្កាត់គ្រឿងចក្រដែលឈូសឆាយផ្លូវរបស់រដ្ឋដើម្បីធ្វើផ្លូវបេតុងជូនដល់ប្រជាពលរដ្ឋធ្វើដំណើរ ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន បង្កើនជាបញ្ហាទៅវិញ។


ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើជួយចាត់វិធានការចំពោះលោក ភិន ស៊ុនថៃ ដែលជាមន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យបានហាមឃាត់មិនឲ្យគ្រឿងចក្រឈូសឆាយផ្លូវរបស់រដ្ឋ ដើម្បីចាក់បេតុង ដែលជាអំណោយរបស់ឯកឧត្តមឧប កែ គឹមយ៉ាន ធ្វើជូនប្រជាពលរដ្ឋផងដែរ៕