ថ្ងៃទី22 ខែ09 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ / ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហាតម្លៃទីផ្សារផ្លែតាង៉ែន​ / រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពី សប្បុរសជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta)​ / កូនតិរច្ឆានដែលលើកដៃបាញ់សម្លាប់ម្តាយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលនេះ​ / ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន​ /
លោក ស្រី អភិបាលខេត្តប៉ៃលិននិងជាប្រធានមូលនិធិចាស់ជរាក្រីក្រគ្មានទីពឹងបានថវិកាលោកតាលោកយាយចាស់ជរានិងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាពីសម្ដេច ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានឧមត្ថប្រចាំខែនៅ​ខេត្ត​ប៉ៃលិន​
ថ្ងៃចេញផ្សាយ: 2021-05-05 13:06:05
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន​ ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ លោក ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង ជា​ប្រធាន​មូលនិធិ​ចាស់ជរា​ក្រី​ក្រី​គ្មាន​ទីពឹង ដោយមដោយមានអញ្ជើញចូលរួមពីលោក អ្នក​តំ ណា​ង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន យុវជន ស​.​ស​.​យ​.​ក ខេត្ត បាន​ចុះសួរសុខទុក្ខ និង​នាំយក​ស្បៀងអាហារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ថវិកា​ឧបត្ថម្ភ​ប្រចាំខែ ឧសភា របស់​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​លោកយាយ​លោកតា ចាស់ជរា​គ្មាន​ទីពឹង​ទូទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ជួយ​សម្រួល ពី​ទុក្ខលំបាក​ក្នុង​គ្រា​កំពុង​ជួប​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ ។​


​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ជា​រៀងរាល់​ថ្ងៃទី​៥ នៃ​ខែ​នីមួយៗ ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ទទួល​ប្រាក់​មូលនិធិ (​ឧបត្ថម្ភ​) ប្ប្រចាំខែពីលោក ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជាក់ស្តែង​នៅពេលនេះ ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព​និង​សង្គ្រោះបន្ទាន់ ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន ដឹដឹកនាំដោយលោក ស្រី បាន ស្រីមុំ អភិបាលខេត្ត បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​ថវិកា​មូលនិធិ​ផ្តល់ជូន​ពួកគាត់ ក្នុង​ម្នាក់​ចំនួន​១០០.០០០​រៀល (​មួយ​សែន​រៀល​គត់​) ។ ការផ្តល់​មូលនិធិ​នេះ រៀបចំ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សាលាឃុំ​អូរអណ្តូង និង​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។ 

រីឯ​លោកយាយ​លោកតា មាន​ជំងឺ​ធ្វើដំណើរ​ពី​បាក ក្រុមការងារ​បាន​យក​ថវិកា​ទៅជូន​ដល់​គេហដ្ឋាន​ផ្ទាល់​តែម្តង ។​


​ឆ្លៀត​ក្នុងឱកាស​នោះ លោក ស្រូ បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន​មូលនិធិ ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង បាន​នាំនូវ​សេចក្តីអំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុង ការ​ផ្សព្វ ផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​វិធាន (៣​ការពារ ៣​កុំ​) និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ។​