ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
លោក ជំទាវ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការចុះរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន
ថ្ងៃចេញផ្សាយ: 2021-05-01 16:48:11
ដោយ: លោក ស សារឿន

(ប៉ៃលិន) ដោយយោងទៅលើការរីករាលដាលនៃជម្ងឺកូវិដ.១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ ពិសេសនៅតំបន់ក្រហម.តំបន់លឿងទុំឬតំបន់មួយចំនួននៅមានការបិទខ្ទប់នៅឡើយម្យ៉ាងវិញទៀតនៅខេត្តប៉ៃលិនគឺជាខេត្តមួយដែរមិនទាន់ឆ្លងជម្ងឺកូវិដ.១៩ ចូលក្នុងសហគមន៍នៅឡើយ។


ទើបថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណ:កម្មការខេត្តប្រយទ្ធប្រឆាំងនឹងជម្ងឺកូវិដ.១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះល្បាតពិនិត្យព្រំប្រទល់ច្រកចូលប៉ៃលិន~បាត់ដំបង (ស្រុកកំរៀង~ស្រុកសាលាក្រៅ និងស្រុករតនមណ្ឌល~ក្រុងប៉ៃលិន) និងរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន។ និងផ្សព្វផ្សាយវិធានការនានា ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ។


ក្នុងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំប្រទលរវាងខេត្តប៉ៃលិននិងខេត្តបាត់ដំបងនេះដែរក្នុងគោលបំណង វាស់កំដៅបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកខេត្តប៉ៃលិន សួរនាំពីទីកន្លែងដែរចេញមកបើមកពីតំបន់ក្រហមឬតំបន់មានហានិភ័យត្រូវយកគាត់ទៅធ្វើចត្តាឡីស័កកុំឲ្យគាត់ចូលមកក្នុងខេត្តប៉ៃលិនជាដាច់ខាតព្រោះកុំឲ្យនាំមេរោគមកចម្លងគេឯងនៅក្នុងសហគមន៍នៃខេត្តប៉ៃលិនព្រោះបងប្អូនប្រពលរដ្ឋកំពុងរស់នៅដោយសុខសាន្ត។


ជាមួយគ្នាលោកជំទាវអភិបាលខេត្តក៍បានណែនាំដល់កងកម្លាំងទាំង៣ប្រភេទត្រូវតែមានភាពទន់ភន់រួសរាយរាក់ទាក់ទៅលើបងប្អូនប្រជាពលរដ្ឋបំរើគាត់ដោយភាពទទួលខុសត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈវិន័យជាកងកម្លាំង។ម្យ៉ាងវិញទៀតសូមកងកម្លាំងរក្សាអនាម័យពាក់ម៉ាស់ បាញ់អាល់កុលមុននិងក្រោយជួបពលរដ្ឋពិសេសកុំភ្លេច៣ការពារ៣កុំ៕ស សារឿន