ថ្ងៃទី07 ខែ05 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក ស្រី អភិបាលខេត្តប៉ៃលិននិងជាប្រធានមូលនិធិចាស់ជរាក្រីក្រគ្មានទីពឹងបានថវិកាលោកតាលោកយាយចាស់ជរានិងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាពីសម្ដេច ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានឧមត្ថប្រចាំខែនៅ​ខេត្ត​ប៉ៃលិន​​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការចុះរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន​ / ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំ អោយបានជាប់ជានិច្ចតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ / អភិបាលខេត្តប៉ៃលិនលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបមានភាពរឹងមាំ ភាពរឹងមាំរបស់ស្រ្តីជៀសផុតអំពើហិង្សាមកលើរាងកាយ​ / ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករនៅផ្សារសាមគ្គី ក្រុងប៉ៃលិន​ /
ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំ អោយបានជាប់ជានិច្ចតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃចេញផ្សាយ: 2021-05-01 16:45:22
ដោយ: លោក ស សារឿន

ប៉ៃលិន៖ឯកឧត្តមបានមានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ចើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគ របស់មន្ទីរសុខាភិបាលខេត្ត នៅផ្សារប៉ារលឹម និងផ្សារអូរច្រាកណ្តាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំ អោយបានជាប់ជានិច្ច ទោះបីខេត្តប៉ៃលិនយើងមិនមានករណីឆ្លងវីរុសកូវីដ-១៩ចូលក្នុងសហគមន៍ក៍ដោយតែត្រូវអនុវត្តវិធានការរឹតបន្តឹងសុវត្ថិភាព អនាម័យសុខភាព តាមកាណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តមលើកឡើងថា៖«សូមកុំភ្លេចថា បើបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយើងហើយ។ នៅឥណ្ឌា យើងឃើញស្រាប់ហើយៗ យើងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បើមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)»។



ក្នុងឱកាសនោះដែរឯកឧត្តមក៍បានជំរុញដល់មន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ ពង្រឹងបន្ថែមនៃការផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋ ដើម្បីក្រៀនរំលឹកដាស់តឿនកុំអោយភ្លេច(ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ម៉ែត្រឡើង)។

បន្ទាប់មកថ្ងៃដដែលឯកឧត្តម និងក្រុមការងារបន្តចុះពិនិត្យព្រំប្រទល់ច្រកចូលប៉ៃលិន-បាត់ដំបង និងរៀបចំប៉ុស្តិ៍ឈប់ត្រួតពិនិត្យសុខភាព ដើម្បីបន្តរឹតបន្តឹងយន្តនាការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន និងផ្សព្វផ្សាយវិធានការនានា ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ ។បងប្អូនប្រជាពលរដ្ឋសូមបងប្អូន ពុក ម៉ែ ប្អូនៗ

ក្មួយៗ កូនចៅ ត្រូវតែនាំគ្នាពាក់ម៉ាស់ លាងដៃនិងអាកុល ជាប្រចាំ កំភ្លេច។

,ស សារឿន