ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
អភិបាលខេត្តប៉ៃលិនលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបមានភាពរឹងមាំ ភាពរឹងមាំរបស់ស្រ្តីជៀសផុតអំពើហិង្សាមកលើរាងកាយ
ថ្ងៃចេញផ្សាយ: 2021-05-01 08:48:53
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន÷យោងតាមហ្វេសបុកផេករបស់លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន  បានចាត់តាំង លោកស្រី ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយកសម្ភារ:ថវិកា ជូនដល់ស្ត្រីជនរងគ្រោះដែលប្តីប្រើប្រាស់អំពើហិង្សា ឈ្មោះ បាត សាវេត ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


 នាងខ្ញុំសូមជំរាបបងប្អូនជ្រាបថា ករណីអំពើហិង្សានៅក្នុងគ្រួសារប្អូនស្រី កើតឡើងនៅវេលាយប់ថ្ងៃទី ២៨ខែមេសាឆ្នាំ២០១៩ ជនប្រព្រឹត្តបានរត់គេចខ្លួនទាំងយប់ លុះព្រឹកថ្ងៃទី ២៩ ខែមេសាវេលាម៉ោង ៩ព្រឹក ទើបប្អូនស្រីជាជនរងគ្រោះមកដាក់ពាក្សបណ្តឹងនៅ អធិការស្រុកសាលាក្រៅ ក្រោយពេលទទួលពាក្សបណ្តឹងសម្ថកិច្ចបានចាត់ចែងកសាងសំណុំរឿងសុំដីការអនុវត្តន៍តាមនិតិវិធីច្បាប់ ដើម្បីតាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។


 មកដល់រសៀលទី៣០ខែមេសានេះ សម្ថកិច្ចបានខិតខំតាមប្រមាញ់រកចាប់ខ្លួន ជនល្មើសបានហើយ ។ នាងខ្ញុំសូមបដិសេធពត៍មានសង្គមមួយចំនួនបានបង្ហោះ ចោទប្រកាន់ សម្ថកិច្ចមិនបានចាត់ការលើពាក្សបណ្តឹងមួយ នេះជារឿងភន្ត័ច្រឡំព្រោះករណីប្រព្រឹត្តនេះមិនមែនជាករណីជាក់ស្តែងភ្លាមៗនោះទេ ដូច្នេះក្នុងការអនុវត្តន៍តាមនិតិវិធីច្បាប់ សម្ថកិច្ចត្រូវប្រើពេលកសាងសំណុំរឿងដើម្បីសុំដីកាតាមចាប់ខ្លួនជនល្មើសដែលបានរត់គេច ។សូមស្រ្តីគ្រប់រូបរឹងមាំឡើង ភាពរឹងមាំរបស់យើងដែលជាស្រ្តីនោះអំពើហឹង្សាមកលើរាងកាយយើងនឹងកាត់បន្ថយជាមិនខាន។នាងខ្ញុំសូមអរគុណ នឹងសូមលើកទឹកចិត្តដល់កំលាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋដោយគ្មានលក្ខ។ស សារឿន