ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករនៅផ្សារសាមគ្គី ក្រុងប៉ៃលិន
ថ្ងៃចេញផ្សាយ: 2021-05-01 03:25:25
ដោយ: លោក ស សារឿន

ប៉ៃលិន÷ដោយមានការព្រួយបារម្ភពីបញ្ហាឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រ សួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលលក់ដូរនៅតាមបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងប៉ៃលិន ។


ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនេះដែរ ឯកឧត្ដម អ៊ី ឈាន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញផ្សារ ជាពិសេសអាជីវករ ដែលលក់ដូរនៅតាមតូបក្នុងផ្សារទាំងអស់ ត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះ យើងត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅតាម បណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម ។ 


ជាមួយគ្នានោះដែរ ក្នុងនាមឯកឧត្ដម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏មានសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសមន្រ្តីនៅតាមភូមិទាំងអស់ក្នុងខេត្ត ត្រូវចុះមើលប្រជាពលរដ្ឋ បើមានការខ្វះខាតស្បៀងអាហារ សូមរាយការណ៍ជាបន្ទាន់ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងដោយមិនបានដឹងនោះឡើយ ។


ម្យ៉ាងវិញទៀត បើមានអ្នកចំណូលថ្មី មកពីខេត្តផ្សេងៗ ដែលកំពុងប្រឈមនឹងការកើតជំងឺកូវីដ១៩នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីសួរនាំ និងចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័ក ព្រោះបើគាត់មកពីតំបន់មានហានីភ័យ ហើយយើងធ្វើដូចនេះ ដើម្បីការពារកុំឱ្យមេរោគកូវីដ១៩ចូលក្នុងសហគមន៍ ។


 ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នេះ យើងអាចនឹងឆ្លងផុតពីគ្រោះចង្រៃ គឺផ្ដើមចេញពីប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះមេរោគមួយនេះ យើងមើលមិនឃើញនោះឡើយ ពោលគឺត្រូវការពារប្រសើរជាងព្យាបាល ។

 

ឯកឧត្តម ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មិនឱ្យមានការឆ្លងចូលក្នុងខេត្តប៉ៃលិន ដោយដាក់កម្លាំងការ ពារយាមល្បាតនៅតាមចំណុចគោលដៅបានល្អ ថែមទាំងត្រួតពិនិត្យតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ។ស សារឿន