ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត
ថ្ងៃចេញផ្សាយ: 2021-05-01 03:22:16
ដោយ: លោក ស សារឿន

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានដឹកនាំក្រុមការងារមន្ទីរសុខាភិបាលខេត្ត ធ្វើការបាញ់ថ្នាំ កំចាត់មេរោគកូវីដ-១៩ នៅក្នុងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក៏ដូចជាទូទាំងខេត្តប៉ៃលិន ដើម្បីកុំឱ្យមេរោគដ៏កាចសាហាវមួយនេះ ឆ្លងចូលទៅក្នុងសហគមន៍ខេត្តប៉ៃលិន ។


មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បានលើកឡើងថា មេរោគនៃជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់យើងរាល់គ្នា ដែលមើលមិនឃើញ ហើយមានគ្រោះថ្នាក់ ដូច្នេះ បើសិនជាយើងធ្វេសប្រហែសតែបន្តិច អាចនឹងបង្កឱ្យកើតមានហានីភ័យ ឆ្លងរាលដាលពីអ្នកកើតជំងឺនេះ មកខ្លួនឯង ឆ្លងទៅក្រុមគ្រួសារ រួចចូលក្នុងសហគមន៍ នាំឱ្យមានការលំបាកផងដែរ ។ លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករនៅក្នុងផ្សារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់ម៉ាស លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពឱ្យបាន១.៥ ទៅ២ម៉ែត្រ និង ត្រូវអនុវត្តតាមវិធានរបស់ប្រមុខរាជរដ្ឋាភិបាល (៣ការ ពារ ៣កុំ) ព្រមទាំងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 


ម្យ៉ាងវិញទៀត សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រធានផ្សារ ត្រូវបន្តរឹតបណ្តឹង ដោយណែនាំដល់ប្រជាពលរដ្ឋ ដែលចូលទិញម្ហូបអាហារក្នុងផ្សារ ឱ្យពាក់ម៉ាសជាប់ជានិច្ច ។ បើមិនធ្វើតាមទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារទិញម្ហូបបានឡើយ ។ ចំណែក អាជីវករលក់ដូរនៅតាមតូបនីមួយៗ បើមិនព្រមពាក់ម៉ាស ក៏មិនអនុញ្ញាតឱ្យលក់ដូរ ជូនប្រជាពលរដ្ឋបានដែរ ព្រោះបើសិនជានៅថ្ងៃណាមួយ មាននរណាម្នាក់ កើតឬឆ្លងជំងឺកូវីដ-១៩នេះ ចូលក្នុងផ្សារសាមគ្គី ឬផ្សារណាមួយក្នុងខេត្តប៉ៃលិន គឺនឹងត្រូវបិទផ្សារទាំងមូល ដែលនាំឱ្យខាតបង់ពេលវេលាក្នុងការលក់ដូរ ថែមទាំងបាត់បង់ប្រាក់ចំណូល អាចនឹងប៉ះពាល់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃថែមទៀតផងដែរ ។ 


ចំណែកប្រជាពលរដ្ឋ និង អាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គី មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានឃើញអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារបាញ់ថ្នាំបង្ការ និងកំចាត់មេរោគ ដ៏កាចសាហាវមួយនេះ ។ ជាពិសេសនោះ គឺពួកគាត់សង្កេតឃើញថា ជំងឺកូវីដ-១៩ មិនមានការផ្ទុះឡើងនៅក្នុងខេត្តប៉ៃលិនទេ ខណ:ដែលអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែង ដាក់កម្លាំងយាមល្បាត និងពិនិត្យយ៉ាងល្អិតល្អន់ទាំងយប់ទាំងថ្ងៃ នៅតាមបន្ទា ត់ព្រំដែនប្រទេសថៃ រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក៏ដូចជាធ្វើការតាមដានរាល់សភាពការនានា របស់ប្រជាពលរដ្ឋ ដែលចេញចូលនៅតាមមូលដ្ឋានផងដែរ ។ ពួកគាត់ក៏សូមជូនពរដល់លោកជំទាវអភិបាលខេត្ត និងក្រុមក្រុមគ្រួសារ ព្រមទាំងក្រុមការងារឱ្យមានកម្លាំងមាំមួន មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ក្នុងការបំពេញភារកិច្ចដ៏មមាញឹកក្នុងគ្រាលំបាកនេះ ឱ្យទទួលបាននូវជោគជ័យ ឈ្នះអស់មាសត្រូវ គឺឈ្នះជំងឺកូវីដ-១៩ តែម្តង ។

ស សារឿន