ថ្ងៃទី07 ខែ05 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក ស្រី អភិបាលខេត្តប៉ៃលិននិងជាប្រធានមូលនិធិចាស់ជរាក្រីក្រគ្មានទីពឹងបានថវិកាលោកតាលោកយាយចាស់ជរានិងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាពីសម្ដេច ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានឧមត្ថប្រចាំខែនៅ​ខេត្ត​ប៉ៃលិន​​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការចុះរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន​ / ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំ អោយបានជាប់ជានិច្ចតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ / អភិបាលខេត្តប៉ៃលិនលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបមានភាពរឹងមាំ ភាពរឹងមាំរបស់ស្រ្តីជៀសផុតអំពើហិង្សាមកលើរាងកាយ​ / ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករនៅផ្សារសាមគ្គី ក្រុងប៉ៃលិន​ /
កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្លែងបន្លំឯកសណ្ឋានយោធា និងក្លែងបន្លំធ្វើឯកឧត្តម ឧត្តមសេនីយ៍ឯកផ្កាយ៣
ថ្ងៃចេញផ្សាយ: 2021-04-22 13:22:41
ដោយ: លោក ស សារឿន

(ខេត្តបាត់ដំបង)៖ យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ។

ជនសង្ស័យឃាត់ខ្លួន៖

១-ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់ការកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ប្រើប្រាស់ឯកសណ្ឋានយោធា)។

២-ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

វត្ថុតាងចាប់យករួមមាន៖

១•អាវត្រេអ៊ី ( កាងារដៃខ្លី ) ចំនួ១

២•សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១គូ

៣•សក្តិ កអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១គូ

៤•ផ្លាកឈ្មោះមានអក្សរ ឧ.រស់ វណ្ណៈ ចំនួន១

៥•គ្រឿងឥស្សរយយស (មេដាយ) ចំនួន១ផ្ទាំង

៦•ស្លាកសញ្ញាដែកក្រសួងការពារជាតិ ចំនួន១

៧•បណ្តោងដែកហនុមាន ចំនួន១

៨•ស្បែកជើងកវែង ចំនួន១គូ

៩•ខ្សែសាន់ណារ៉ុង ចំនួន១

១០•មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន១

១១•មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន១

១២•ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន១សន្លឹក

១៣•ទូរសព្ទដៃ ចំនួន២គ្រឿង និងរថយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕