ថ្ងៃទី07 ខែ05 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក ស្រី អភិបាលខេត្តប៉ៃលិននិងជាប្រធានមូលនិធិចាស់ជរាក្រីក្រគ្មានទីពឹងបានថវិកាលោកតាលោកយាយចាស់ជរានិងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាពីសម្ដេច ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានឧមត្ថប្រចាំខែនៅ​ខេត្ត​ប៉ៃលិន​​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការចុះរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅតាមព្រំប្រទល់ ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំអោយចូលក្នុងសហគមន៍ប៉ៃលិន​ / ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំ អោយបានជាប់ជានិច្ចតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ / អភិបាលខេត្តប៉ៃលិនលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបមានភាពរឹងមាំ ភាពរឹងមាំរបស់ស្រ្តីជៀសផុតអំពើហិង្សាមកលើរាងកាយ​ / ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករនៅផ្សារសាមគ្គី ក្រុងប៉ៃលិន​ /
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ចុះសួរសុខទុក្ខ និង យកអំណោយជូនដល់ពលរដ្ឋខ្វះខាតចំនួន៤គ្រួសារ នៅស្រុកសាលាក្រៅ
ថ្ងៃចេញផ្សាយ: 2021-04-21 05:00:10
ដោយ: លោក ស សារឿន

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា ងរាស្ត្រ មណ្ឌលប៉ៃលិន អមដំណើរដោយ លោក សៀ សុខុម អភិបាលរងស្រុកសាក្រៅ និងជាអនុ ប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំក្រុមការងារ យកអំណោយស្បៀងអាហារ ទៅចែកជូនដល់សមាជិកឃុំស្ទឹងកាច់ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ និង ប្រជាពលរដ្ឋខ្វះខាតចំនួន០៤គ្រួសារ ។  


ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន  បានពាំនាំមកនូវបណ្តាំផ្ញើសាក សួរសុក្ខទុក្ខពីសំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលជានិច្ចកា ល លោកទាំងពីរ តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ 



ឯកឧត្តមបានលើកឡើងថា ៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានណែនាំឲ្យក្រុមការងារទាំងអស់បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត  និងវិធានការ (៣ការពារ ៣កុំ) របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងវិធាននានា របស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ  ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ទៅ២ម៉ែត្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។ លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋខាងលើ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។ 


សូមបញ្ជាក់ថា ៖ អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង៤គ្រួសារខាងលើ រួមមាន ៖ ទី១. ឈ្មោះ កែវ ភួង ភេទប្រុស អាយុ៦៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ មានជំងឺប្រចាំកា យ ទី២. ឈ្មោះ សៅ ស្តើង ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ទី៣. ឈ្មោះ សំ នាង ភេទប្រុស អាយុ៦៣ឆ្នាំ និងទី៤. ឈ្មោះ ងួន រ័ត្ន ភេទស្រី អាយុ៦៣ឆ្នាំ អតីតនារីដឹកជញ្ជូន ទាំង២នាក់ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 

ហើយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ពងមាន់១ជុង ត្រីខ១ឡូតិ៍ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម  ប្រេងឆា១ដប  និងថវិកា១០ម៉ឺនរៀល ៕