ថ្ងៃទី03 ខែ08 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន!!!​ / លោក ជំទាវបណ្ឌិត អភិការខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំផ្លូវ១ខ្សែប្រវែងជាង២គីឡូម៉ែត្រដើម្បីចាក់បេតុង នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ក្នុងការទាក់ទាញភ្ញៀវទេស ចរណ៍​ / លោក ជំទាវ អភិបាលខេត្តប៉ៃលិនចុះពិនិត្យតាមមណ្ឌលនិមួយៗនិង សំណេះសំ ណាលជាមួយពលរដ្ឋមកចាក់វ៉ាក់សាំងការពារកូវិដ-១៩​ / រដ្ឋបាលខេត្តប៉ៃលិនយកសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅត្រៀមធ្វើ មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ / ខ្លាំងម្ល៉ះ! លោកស្រី លូញ ច្រិបខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍បានរំលោភយកដីផ្លូវសាធារណៈដោយមិនប៉េះពាល់ដល់អាជ្ញាធរទាំងឃុំស្រុក.... !​ /
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់
ថ្ងៃចេញផ្សាយ: 2021-04-13 05:43:08
ដោយ: គេហទំព័រmondaydailynews

បន្ទាយមានជ័យ÷ យោងឯកឧត្តម  ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីជំនាញ ប្រជុំនៅសាលាសង្កាត់និមិត្ត និង ចុះ វាស់វែង ព្រមទាំង  ដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ រំលោភយកដីពួកគាត់ និង កាយផ្តាច់ផ្លូវ នៅចំណុចក្បែដីអូរស្វារអិល ឋិតក្នុងភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ។


សូមបញ្ជាក់ថា ការបើកកិច្ចប្រជុំដោះស្រាយនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់។


ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះគេសង្កេតឃើញថា មានស្ថាប័នពាក់ព័ន្ធក្នុងក្រុង ប៉ោយប៉ែត និង ក្នុងខេត្ត បន្ទាយមានជ័យ យ៉ាងច្រើនផងដែរ បានចូលរួមប្រជុំដោះស្រាយ និង អញ្ជើញទៅដល់ទីតាំងទំនាស់ ដីធ្លីនៅចំណុចដីក្បែអូរស្វារអិល ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ដើម្បីធ្វើការវាស់វែង តាមពាក្យស្នើសុំរបស់ពលរដ្ឋផងដែរហើយនៅពេលនោះលោក មួង វិបុល បានផ្តល់់កិច្ចសម្ភាសជាអ្នកសារព័ត៌មានថារយះពេលបីទៅបួនថ្ងៃ និងផ្តល់លទ្ធផលជួនប្រជាពលរដ្ឋតែដល់ពេលនេះមិនមានដំណឹងអ្វីទាំងអស់ ទូរទស្សន៌អឹមអេសជេបានធ្វើការទំនាក់ទំនងទៅលោក មួង វិបុល តែមិនលើកទូរស័ព្ទ តើទង្វើនេះជាទង្វើកិច្ចវែស ឫក៌ពន្យាពេល ដើម្បីការពារផលរបស់ខ្លួន នេះជាពាក្យសំដីរបស់ប្រជាពលរដ្ឋបានលើកឡើង ខាងព័ត៌មានអឹមអេសជេបានទំនាក់ទំនងទៅឯកឧត្តម ង៉ោ ម៉េងជ្រួន ឯកឧត្តមបានបញ្ជាក់ថាមកទល់ពេលនេះមិនទាន់បានទទួលរបាយការណ៏ពីមន្ត្រីសូរិយោដីនៅឡើយទេ តែឯកឧត្តមមានប្រសាស្រ្តថាឯកឧត្តមសោកស្តាយណាស់ដែលមន្ត្រីសូរីយោដីធ្វើការយឺតយ៉ាងជួនដល់ប្រជាពលរដ្ឋ ហើយលោកបានបញ្ជាក់ថាលោកនិងប្រឹងប្រែងអោយអស់លទ្ធភាព។