ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់
ថ្ងៃចេញផ្សាយ: 2021-04-07 07:30:30
ដោយ: គេហទំព័រmondaydailynews

បន្ទាយមានជ័យ÷ ឯកឧត្តម  ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីជំនាញ ប្រជុំនៅសាលាសង្កាត់និមិត្ត និង ចុះ វាស់វែង ព្រមទាំង ដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ រំលោភយកដីពួកគាត់ និង កាយផ្តាច់ផ្លូវ នៅចំណុចក្បែដីអូរស្វារអិល ឋិតក្នុងភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ។


សូមបញ្ជាក់ថា ការបើកកិច្ចប្រជុំដោះស្រាយនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់។


ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះគេសង្កេតឃើញថា មានស្ថាប័នពាក់ព័ន្ធក្នុងក្រុង ប៉ោយប៉ែត និង ក្នុងខេត្ត បន្ទាយមានជ័យ យ៉ាងច្រើនផងដែរ បានចូលរួមប្រជុំដោះស្រាយ និង អញ្ជើញទៅដល់ទីតាំងទំនាស់ ដីធ្លីនៅចំណុចដីក្បែអូរស្វារអិល ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ដើម្បីធ្វើការវាស់វែង តាមពាក្យស្នើសុំរបស់ពលរដ្ឋផងដែរ។