ថ្ងៃទី20 ខែ06 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក​ / អភិបាលរងខេត្តប៉ៃលិននិងជាអនុប្រធានយុវជន ស ស យ ក ខេត្តបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត,ស្រុក ឃុំស្ទឹងត្រង់ បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ១៦គ្រួសារដែលខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩​ / លូ១ខ្សែនៅក្បែរច្រកទ្វារអន្តរជាតិព្រំកកស្ទះ ពេលភ្លៀងធ្លាក់ម្ដងៗកាកសំណល់អណ្ដែតលើផ្លូវ ក្រោយមកលោក ស្រី អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះកាយគម្របលូយកសំរាមនិងកាកសំណល់ចេញ​ / រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀតសម្រាប់មណ្ឌលចត្តាឡីស័ក និងទី ប៉ាឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩​ / លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍បាននាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍​ /
លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ
ថ្ងៃចេញផ្សាយ: 2021-04-05 06:18:13
ដោយ: លោក ស សារឿន

ប៉ៃលិន ៖ ក្រោយពីទទួលដំណឹងថា មានជនរងគ្រោះម្នាក់ ដែលបើកត្រាក់ទ័រស៊ីឈ្នួល ភ្ជួរដីឱ្យប្រជាពលរដ្ឋមួយកន្លែង នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាំយកថវិកាសង្គ្រោះបន្ទាន់ចំនួន៣លានរៀល ជូនដល់លោក ប៊ន សាមិត្ត ហៅខ្លឹម អាយុ២៦ឆ្នាំ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បន្ទាប់ពីបានរងគ្រោះដោយសារភ្ជួរដីប៉ះចំមីនតោនផ្ទុះ ខណ:សេសសល់ពីសម័យសង្គ្រាម ។


បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយក្រុមការងារបន្តយកចិត្តទុកដាក់តាមដានសភាពនៃរបួស ក៏មានការផ្តាំផ្ញើពីសំណាក់លោកជំទាវអភិបាលខេត្តផងដែរ ។


សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីឱ្យអ្នកភូមិម្នាក់ បម្រុងនឹងដាំដំឡូងមីដូចសព្វដង ស្រាប់តែជាន់ទៅលើមីនតោន ដែលសេសសល់ពីសម័យសង្គ្រាម ក៏ផ្ទុះយ៉ាងកក្រើក បណ្តាលឱ្យរងរបួសធ្ងន់ ខូចខាតត្រាក់ទ័រផ្នែកខាងមុខ បែកកង់ខាងស្តាំខ្ទេចខ្ទី កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចភ្នំស្ពុង ក្នុងចំការដំឡូងមី នៅភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕