ថ្ងៃទី20 ខែ06 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក​ / អភិបាលរងខេត្តប៉ៃលិននិងជាអនុប្រធានយុវជន ស ស យ ក ខេត្តបានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត,ស្រុក ឃុំស្ទឹងត្រង់ បាននាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ១៦គ្រួសារដែលខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩​ / លូ១ខ្សែនៅក្បែរច្រកទ្វារអន្តរជាតិព្រំកកស្ទះ ពេលភ្លៀងធ្លាក់ម្ដងៗកាកសំណល់អណ្ដែតលើផ្លូវ ក្រោយមកលោក ស្រី អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះកាយគម្របលូយកសំរាមនិងកាកសំណល់ចេញ​ / រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀតសម្រាប់មណ្ឌលចត្តាឡីស័ក និងទី ប៉ាឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩​ / លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍បាននាំយកអាហារជាស្បៀងបន្ទាន់ជាអំណោយរបស់ឯកឧត្តមម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្សចុះជួយស្រុកកំពង់រោទិ៍និងអំណោយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍តាមមណ្ឌលចត្តាឡីស័កទាំង៦ក្នុងស្រុកកំពង់រោទិ៍​ /
បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់
ថ្ងៃចេញផ្សាយ: 2021-04-03 15:48:20
ដោយ: លោក ស សារឿន

ប៉ៃលិន ៖ បុរសម្នាក់បើកបរត្រាក់ទ័រភ្ជួរដីចម្ការឲ្យគេ បានពីរជួរ ស្រាប់តែជាន់មីនតោនបណ្ដាលឲ្យផ្ទុះកង់ស្ដាំផ្នែកខាងមុខ ធ្វើឲ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ៃលិន លុះមានសភាពរបួសធ្ងន់ពេក ក៏ត្រូវបានគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ខណ:ជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីឱ្យអ្នកភូមិម្នាក់ ដើម្បីដាំដំឡូងមីដូចរាល់ដង ក៏ ជាន់ទៅលើគ្រាប់មីនតោន ដែលសេសសល់ពីសម័យសង្គ្រាម ផ្ទុះយ៉ាងកក្រើក បណ្តាលឱ្យរងរបួសធ្ងន់ និង ខូចខាតត្រាក់ទ័រផ្នែកខាងមុខ បែកកង់ខ្ទេច។


 ហេតុការណ៍ជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចំការឱ្យគេ ជាន់លើមីនតោនសេសសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចភ្នំស្ពុង ក្នុងចំការដំឡូងមី នៅភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 


ប្រភពព័ត៌មានពីលោក កែវ ពៅ ប្រធានអប់រំ និងសម្របសម្រួលផ្នែកគ្រប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រចាំខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ជនរងគ្រោះ មានឈ្មោះ ប៊ន សាមិត្ត ហៅខ្លឹម ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសបែកភ្នែកខាងឆ្វេង របួសដងខ្លួន និងមុខ សន្លប់នៅនឹងកន្លែង រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ចំណែកម្ចាស់ដីមានឈ្មោះ ស័ក សុដេត ដោយគាត់តែងតែជួលត្រាក់ទ័រឱ្យភ្ជួរដីដាំដំណាំពោតក្រហម និងដំឡូងមីអស់រយ:ពេលច្រើនឆ្នាំមកហើយ មិនធ្លាប់មានបញ្ហាអ្វីនោះទេ ។ លោកបន្តទៀតថា ក្រោយពេលជនរងគ្រោះស៊ីឈ្នួលភ្ជួរដីប៉ះចំត្រង់កើតហេតុនេះភ្លាម ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសារគាត់ធ្ងន់ធ្ងរពេក ក៏ត្រូវគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយបែកភ្នែកផ្នែកខាងឆ្វេង ។ លោកបន្តទៀតថា ដីក្នុងភូមិសាស្ត្រខាងលើ ក្រុមអង្គភាពបោសសម្អាតមីន មិនទាន់បានចូលទៅរាវរកគ្រាប់មីន ឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយទេ ហើយក៏ឃើញប្រជាពលរដ្ឋនាំគ្នាភ្ជួរដាំដំឡូងមីជាង២០ឆ្នាំមកហើយដែរ មិនធ្លាប់មានករណីផ្ទុះមីននោះឡើយ ។ តែបន្ទាប់ពីមានករណីផ្ទុះមីនតោន បណ្តាលឱ្យរងរបួសប្រជាពលរដ្ឋបែបនេះ ខាងលោកនឹងសុំគោលការណ៍រៀបចំកម្លាំង ដើម្បីធ្វើការរាវរកគ្រាប់មីននៅតំបន់ខាងលើ ដើម្បីការពារកុំមានករណីគ្រោះថ្នាក់បែបនេះបន្តទៀត ។ 

ចំណែកប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានឱ្យដឹងដែរថា ៖ ដីចំការខាងលើ អត់ដែលធ្លាប់ឃើញមានក្រុមអង្គភាពកំចាត់មីនណាមួយ ចូលទៅបោសសម្អាតនោះឡើយ ពោលគឺចាប់តាំងពីចប់សង្គ្រាមហើយ ប្រជាពលរដ្ឋនាំគ្នាដោះមីនខ្លួនឯង និង នាំគ្នាភ្ជួររាស់ ដាំដំណាំសម្រាប់ផ្គត់ផ្គង់ជីវភាព មិនធ្លាប់មានករណីផ្ទុះនៅត្រង់កន្លែងនេះទេ ។ ប្រជាពលរដ្ឋបញ្ជាក់ថា តែធ្លាប់មានករណីផ្ទុះមីនតោននៅចំងាយពីកន្លែងកើតហេតុនេះប្រហែល១០០ ទៅ២០០ម៉ែត្រដែរ ក៏មានក្រុមស៊ីម៉ាក់កំចាត់គ្រាប់មីន ធ្លាប់ចុះទៅរាវរកគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅត្រង់ចំណុចក្បែរៗ កន្លែងកើតហេតុ រួចមកក៏ឈប់ទៅវិញ ។ 

ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់មីនតោននៅក្នុងចម្ការបែបនេះ ពិតជាធ្វើឱ្យពួកគាត់មានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ខណ:ពេលដីត្រូវទឹកភ្លៀង ដីទៅជាទន់ លុះត្រាក់ទ័រភ្ជួរចុះឡើងៗកិនលើកន្លែងមានមីន បណ្តាលឱ្យផ្ទុះកក្រើករងរបួសបែបនេះ ពិតជាធ្វើឱ្យមានការរន្ធត់យ៉ាងខ្លាំង ។ 

ទោះបីជាយ៉ាងណា ក្រោយពេលកើតហេតុ លោកជំទាវបាន ស្រីមុំអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចាត់តាំងឯកឧត្តមហុក សុផល អភិបាលរងខេត្ត ឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន នាំយកថវិកាចំនួន៣,០០០,

០០០រៀលជូនលោក ប៊ន សាមិត្ត ដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ខណៈដែលគាត់រងគ្រោះដោយសារគ្រាប់មីន ពេលដែលកំពុងស៊ីឈ្នួលភ្ជួរដីចំការឱ្យគេផងដែរ  ៕