ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស
ថ្ងៃចេញផ្សាយ: 2021-03-23 13:13:39
ដោយ: លោក ស សារឿន
ប៉ៃលិន ៖ ដោយមើលឃើញពីភាពខ្វះខាត និង តម្រូវការជាចាំបាច់ នូវសម្ភារ:ប្រើប្រាស់ក្នុងមន្ទីរសុខាភិបាលខេត្តប៉ៃលិន សម្រាប់យកទៅពិនិត្យ និងព្យាបាលអ្នកជម្ងឺ ដែលកំពុងសម្រាកព្យា បាល ជាពិសេសត្រៀមសម្រាប់ទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ទើបកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាននាំយកនូវអំណោយជាបរិក្ខាពេទ្យចំនួន១០មុខ គិតជាថវិកាជិត៣ម៉ឺនដុល្លារ ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ប៉ៃលិនតែម្តង ។  

បើតាមប្រភពព័ត៌មានពីលោក គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានរៀប រាប់ឱ្យដឹងថា ៖ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម ដោយខ្វះខាតនូវឧបករណ៍ពេទ្យ សម្រាប់ពិនិត្យ និងព្យាបាលអ្នកជម្ងឺ ជាពិសេសត្រៀមសម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ ទើបសប្បុរសជន បានទិញនូវសម្ភារ:បរិក្ខាពេទ្យមួយចំនួនធំ រហូតដល់១០មុខ ដែលមានតម្លៃជិត៣០០០០ដុល្លារ ត្រូវបានលោកជំទាវ បាន ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រគល់ជូនខាងមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីជាមធ្យោបាយរបស់ទ័ពអាវស ក្នុងការប្រយុទ្ធប្រ ឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ ដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេស កម្ពុជា ។ 
លោកបន្តទៀតថា÷ ឧបករណ៍ពេទ្យទាំងអស់នេះ ពិតជាផ្តល់នូវប្រយោជន៍ដ៏ច្រើន សម្រាប់គ្រូ ពេទ្យជួរមុខ ដែលកំពុងតែឈរជើងនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងខេត្ត ដែលកំពុងសម្រាកធ្វើចត្តា ឡីស័ក នៅតាមមណ្ឌលនានាក្នុងខេត្ត និងសម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកនាពេលក្រោយ ទៀតផងដែរ ។ 

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរស ជន ដែលហ៊ានលះបង់នូវថវិកាផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម ហើយក៏អូរគុណដល់លោកជំទាវអភិបា លខេត្ត ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសដល់ទ័ពអាវស ដែល ជាគ្រូពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។ 

លោកបញ្ជាក់ទៀតថា ៖ សម្ភារបរិក្ខាពេទ្យទាំងអស់ខាងលើមានដូចជា ៖ ម៉ាស៊ីនឆក់បេះដូង១, ម៉ាស៊ីនបូមស្លេស្ម, ម៉ាស់១កេះ, ស្រោមដៃ១២ប្រអប់, អាល់កុល២៥០ប៊ីដុង, ហាតឌីស 4TB, ភួយ១កេះ, ជែល និងសម្ភារ:ផ្សេងៗ មួយចំនួនទៀត ៕