ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
អ្នកភូមិទាំងចាស់ទាំងក្មេងមកជាច្រើនភូមិ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅបានហូបបង្អែមក្នុងពិធីការកូនអ្នកភូមិពុលចំនួន៦៥មាក់ ចូលពេទ្យ
ថ្ងៃចេញផ្សាយ: 2021-03-14 11:00:20
ដោយ: លោក ស សាររឿន

(ប៉ៃលិន) ៖ ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋជាច្រើននាក់ មកពីច្រើនភូមិទទួលរងនូវការពុលម្ហូបអាហារ បណ្តាលឱ្យរាគរុស ក្អួតចង្អោរ បន្ទាប់ពីពួកគេបានហូបបង្អែមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែងនៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព និងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជនក្បែរៗនោះ ។ 


រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងជួបសំណេះសំ ណាលផងដែរ ។  


  សូមបញ្ជាក់ផងដែរថា ៖ ប្រជាពលរដ្ឋជាច្រើននាក់ មកពីច្រើនភូមិ ដែលកើតមានបញ្ហារាគរុស ក្អួតចង្អោរ សង្ស័យពុលបង្អែម នៅក្នុងរោងការមួយក្នុងភូមិព្រៃសន្ទះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃសន្ទះ ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិភ្នំព្រាល ភូមិកូនដំរី ភូមិដីស ភូមិផ្ទះស្បូវ ភូមិអូរគន្ធៀងវ៉ា និងភូមិផ្សេងៗ ជាច្រើ នទៀត សរុបចំនួន៦៥នាក់ ។ 


  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅយប់ថ្ងៃកើតហេតុ អ្នកភូមិបានរៀបចំអាពាហ៍ពិពាហ៍កូនប្រុសកូនស្រីរបស់ខ្លួន ដោយចាប់ផ្តើម អញ្ជើញឱ្យភ្ញៀវហូបអាហារចាប់ពីវេលាម៉ោង៦យប់ រហូតដល់ម៉ោងប្រហែល១០យប់ លុះក្រោយពីហូបអាហាររួចជាបណ្តើរៗ ក្រុមអ្នករត់តុ បានលើកបង្អែម ពីកន្លែងចុងភៅ យកទៅដាក់ជូនឱ្យភ្ញៀវពិសា ។ 


ពេលនោះ អ្នកខ្លះហូបនៅនឹងកន្លែងកម្មវិធី ខ្លះវេចខ្ចប់យកទៅផ្ញើអ្នកផ្ទះ ឪពុកម្តាយ កូនចៅ ។ លុះគេនាំគ្នាហូបរួច ស្រាប់តែម្នាក់ៗ មានអាការ:ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរុស បង្កឱ្យមានការភ្ញាក់ផ្អើល រហូតដល់គេប្រញាប់នាំគ្នាដឹកយកទៅសម្រាកនៅគ្លីនិកឯកជនក្នុងឃុំស្ទឹងត្រង់ និងមណ្ឌលសុខភាពទាំងយប់តែម្តង ។ ប្រភពបន្តទៀត ថា÷ ក្រោយពីទទួលបាននូវដំណឹងពុលអាហារបែបនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងធ្វើការពិនិត្យមើលកន្លែងសម្រាកព្យាបាល ព្រមទាំងចាត់មន្រ្តីឱ្យសួរនាំនៅកន្លែងរោងការខាងលើផងដែរ ។


លោកជំទាវ អភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាអនាម័យម្ហូប អាហារ លាងបន្លែនឹងទឹកស្អាត ព្រមទាំងរស់នៅស្អាត ហូបស្អាត ដើម្បីសុខភាពល្អ ដោយការពារប្រ សើរជាងព្យាបាល ។ លើសពីនេះ លោកជំទាវអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យជនរងគ្រោះទាំងអស់ ត្រូវតែរក្សាការពារខ្លួនពីជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាសជាប្រចាំ លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតពីគ្នាឱ្យបាន១ម៉ែត្រកន្លះ ។


 ម្យ៉ាងវិញទៀត បើសិនជាមានករណីសង្ស័យថា÷ កើតជម្ងឺកូវីដ១៩ ដ៏កាចសាហាវនេះ ត្រូវតែទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់យកអ្នកជម្ងឺទៅពិនិត្យព្យាបាល ឱ្យបានទាន់ពេលវេលា ជៀសវាងបន្តការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ៕ដ,ស សារឿន